វិញ្ញាសាសិស្សពូកែថ្នាក់ទី៩
ផ្នែកអក្សរសិល្ប៍ រូបវិទ្យា និងគណិតវិទ្យា
(ប្រឡង ១៥.កុម្ភៈ ២០១២)
១.តើអ្នកស្រូបយកផ្សែងបារី ទទួលរងប៉ះពាល់អ្វីខ្លះចំពោះសារពាង្គកាយ?
២.បច្ចុប្បន្នរាជរដ្ធាភិបាលកំពុងពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពឱ្យបានទទួលប្រសិទ្ធភាពខ្ពស់។ តើគោលនយោបាយភូមិឃុំមានសុវត្ថិភាពមានអ្វីខ្លះ? ចូរពន្យល់។
៣.តើកូនល្អ មិត្តល្អ សិស្សល្អ និងពលរដ្ធល្អ មានលក្ខណៈសម្បត្តិដូចម្តេចខ្លះ?
ចម្លើយ
១.ផ្សែងបារីទទួលផលប៉ះពាលចំពោះសារពាង្គកាយដូចខាងក្រោម៖
- មានក្លិនអាក្រក់
- អុកស៊ីសែនក្នុងខួរក្បាលថយចុះ
- ដាច់សរសៃឈាមខួរក្បាល
- ធ្មេញពណ៌លឿង
- មហារីមាត់
- មហារីបំពង់ក
- អុកស៊ីសែនក្នុងសួតថយចុះ
- ជំងឺហើមសួត
- មហារីសួត
- បេះដូងដើរញាប់
- សំពោធឈាមឡើងខ្ពស់
- ជំងឺសរសៃឈាម
- ជំងឺបេះដូង
- គាំងបេះដូង
- ដំបៅក្រពះ
- មហារីកប្លោកនោម
- អាចគ្មានកូន
- ចំណង់ផ្លូវភេទថយចុះ
- សាច់ដុំចុះខ្សោយ
- ជំងឺសរសៃឈាមផ្នែកខាងក្រៅ
- ស្បែកស្ងួត
- ក្រចកដៃពណ៌លឿង
- សាច់ដុំពុំភ្លឺថ្លា
- ធំក្លិនខ្លួន
២.ដើម្បីធ្វើឱ្យភូមិឃុំ-សង្កាត់មានសុវត្ថិភាពពលរដ្ធម្នាក់ៗ
- ត្រូវរាយការណ៍ពីកន្លែងលាក់ខ្លួនរបស់ជនខិលខូច ឧ.ឧក្រិដ្ធជន
- ត្រូវហ៊ាននិយាយការពិតពីអ្វីដែលកើតមានឡើង
- ត្រូវទូរស័ព្ទឱ្យកម្លាំងសមត្ថកិច្ចបានដឹងពីកន្លែងលាក់ខ្លួននិងលក់គ្រឿងញៀន
- ត្រូវសហការជាមួយអាជ្ញាធរដែនដីនិងប្រជាពលរដ្ធឱ្យបានល្អ
- ត្រូវគោរពច្បាប់ប្រទេសខ្លួនឱ្យបានត្រឹមត្រូវ
- ត្រូវមានភ្នាក់ងារជាអចិន្ត្រៃយ៍ក្នុងការត្រួតពិនិត្យជាប្រចាំថ្ងៃ
ដូចនេះដើម្បីឱ្យមានឃុំ-សង្កាត់មានសុវត្ថិភាពប្រជាពលរដ្ធម្នាក់ៗត្រូវរួមគ្នាលប់បំបាត់សកម្មភាពដូចជា
- លួចឆក់ ប្លន់ គ្រប់ប្រភេទ
- ការផលិតជួញដូរមនុស្សនិងអំពើអានាចារ្យគ្រប់ប្រភេទ
- ក្មេងទំនើងនិងអំពើហិស្សា
- ការលេងល្បែងគ្រប់ប្រភេទ ការប្រើប្រាស់អាវុធខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
៣.ក.លក្ខណៈសម្បតិ្តមិត្តល្អ
- អប់ខ្លួនឱ្យបានល្អធ្វើជាគំរូដល់មិត្តភក្តិ
- មានទំនាក់ទំនងល្អជាមួយមិត្តភក្តិទាំងក្នុងនិងក្រៅថ្នាក់
- ចេះដាស់តឿន មិត្តភក្តិដែលគេចឬបោះបង់ការសិក្សា
- មានចិត្តអំណត់រាល់ភាពមិនល្អ ឬ បាតុភាពមិនល្អ
- មិនរើសអើងចំពោះមិត្តភក្តិ
ខ.កូនល្អ
- ជាកូនដែលមានអត្តចរិកស្លួតបូត សុភាពរាបសា ទន់ភ្លន់
- ស្តាប់ដំបូន្មានឪពុកម្តាយ ចាស់ទុំ ចាស់ព្រឹទ្ធាចរ្យ ព្រះសង្ឃ
- ស្រលាញ់ពលកម្ម អនាម័យ ការពារបរិស្ថាន
- ចូលចិត្តអប់រំកាយ កីឡា ដើម្បីសុខភាព
- ចេះសន្សំសំចៃថវិកា និង ថែរក្សាសម្ភារ
- ចេះជួយរក្សាកិត្តិយលគ្រួសារ
គ.សិស្សល្អ
- មានសេចក្តីព្យាយាមរៀនសូត្រ
- គោរពបទបញ្ជាផ្ទៃក្នុងសាលា
- មានស្មារតីស្រាវជ្រាវ
- ចូលរួមសកម្មភាពសង្គម
- មិនបង្កការលំបាកដល់សាលា
- ជួយថែរក្សាបរិស្ថានសាលា
ឃ.ពលរដ្ធល្អ
- អត្តចរិកឬកពារ
- សីលធម៌រស់នៅល្អ
- ចេះគោរពច្បាប់និងអនុវត្តច្បាប់
- មិនបង្កការលំបាកដល់សង្គម
- ចូលរួមអភិវឌ្ឃន៍សហគមន៍
- គោរពសិទ្ធិអ្នកដទៃ
- ថែរក្សាសិទ្ធិអ្នកដទៃ
- ថែរក្សាសម្បត្តិសាធារណៈ
- មានមោទភាពចំពោះសង្គមជាតិ