វិញ្ញាសាសិស្សពូកែថ្នាក់ទី៩
ផ្នែកអក្សរសិល្ប៍ រូបវិទ្យា និងគណិតវិទ្យា
(ប្រឡង ២៥-២៦.កុម្ភៈ ២០១១)
១.ចូររៀបរាប់ឈ្មោះឆ្នាំរបស់ខ្មែរយើង ឱ្យបានត្រឹមត្រូវ ព្រមទាំងឈ្មោះសត្វតំណាងឆ្នាំនីមួយៗផង។
២.ដូចម្តេចដែលហៅថា ទសពិធរាជធម៌? តើទសពិធរាជធម៌មានអ្វីខ្លះ?
៣.ចូរបំភ្លឺអត្ថន័យនៃបុណ្យកឋិនទាន។
៤.តើការអប់រំសីលធម៌របស់ព្រះពុទ្ធមានទំនាក់ទំនងនឹងសិទ្ធិមនុស្សដែរឬទេ? ចូរពន្យល់។
៥.គេថា “សង្គមខ្មែរជាសង្គមមាតាធិបតេយ្យ”។ ចូរបំភ្លឺដោយលើកឧទាហរណ៍មកបញ្ជាក់។
ចម្លើយ
១.ឈ្មោះឆ្នាំរបស់ខ្មែរ ព្រមទាំងឈ្មោះសត្វតំណាងឆ្នាំនីមួយៗ៖
- ឆ្នាំជូត(សត្វកណ្តុរ)
- ឆ្នាំឆ្លូវ(សត្វគោ)
- ឆ្នាំខាល(សត្វខ្លា)
- ឆ្នាំថោះ(សត្វទន្សាយ)
- ឆ្នាំរោង(សត្វនាគរាជ)
- ឆ្នាំម្សាញ់(សត្វពស់)
- ឆ្នាំមមី(សត្វសេះ)
- ឆ្នាំវក(សត្វស្វា)
- ឆ្នាំរកា(សត្វមាន់)
- ឆ្នាំច(សត្វឆ្កែ)
- ឆ្នាំកុរ(សត្វជ្រូក)
២.ដែលហៅថា ទសពិធរាជធម៌ គឺធម៌ទាំង១០ប្រការដែលជាការប្រកាន់របស់មហាក្សត្រ ឬ ធម៌១០ប្រការសម្រាប់ព្រះ រាជាទ្រង់ប្រតិបត្តិ ព្រមទាំងណែនាំពួកសេនាបតី មន្ត្រីតូចធំ និង រាស្ត្រប្រជាឱ្យប្រព្រឹត្តផង។
ទសពិធរាជធម៌មានដូចតទៅ៖
- ទាន៖ ការធ្វើអំណោយ
- សីល៖ ការប្រព្រឹត្តដោយកាយវាចាចិត្ត សុចរិត ឬរក្សាសីល
- បរិច្ចាត៖ ការលះបង់សេចក្តីកំណាញ់ លះបង់ផលប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីសង្គមជាតិ
- អាជ្ជវៈ៖ មានចិត្តស្មោះត្រង់ ប្រកាន់សច្ចធម៌
- មទ្ធវៈ៖ សេចក្តីទន់ភ្លន់ ស្លូតបូត សុភាពរាបសា ប្រើសំដីដ៏ពិរោះផ្អែមល្ហែម
- គនៈ៖ ការព្យាយាមកំចាត់ចោលនូវចិត្តអាក្រក់ ទាំងកាយ វាចា ចិត្ត តាំងខ្លួនក្នុងអំពើល្អ ឬការប្រកាន់នបោសថសីលតាមកាលកំណត់
- អក្តោធនៈ៖ មិនបញ្ចេញអាការៈ ច្រងេងច្រងាង ឬ មិនធ្វើឱ្យអ្នកដទៃក្តៅក្រហាយ
- អរិហឹសា៖ មិនបៀបបៀន សងសឹកអ្នកដទៃ ហ៊ានទទួលខុសត្រុវចំពោះកំហុសរបស់ខ្លួន
- ខន្តី៖ សេចក្តីអត់ធន់ ការអត់ធ្មត់
- អរិរោធនៈ៖ ការធ្វើមិនឱ្យខុសឆ្គងពីគន្លងច្បាប់ ឬ មិនបំពានច្បាប់។
៣.អត្ថនយនៃបុណ្យកឋិនទាន
បុណ្យកឋិនទាន គឺជាកុសលដែលធ្វើឡើងដោយការនាំសំពត់ ចីវទៅប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស។ ក្នុងរយៈពេល២៩ថ្ងៃ គឺរាប់ចាប់ពីថ្ងៃទី១រោច ខែអស្សុជ ដល់ ១៥ កើត ខែកត្តិកឱ្យលោកក្រាលគ្រង ដើម្បីលោកបានអនិសង្ឃប្រាំតាមពុទ្ធានញ្ញាតិ ហៅថា កឋិនទាន ឬ កឋិន។
កឋិនទានពិសេសប្លែកពីទានទាំងពួង ដោយហេតុ៥យ៉ាងគឺ៖
- បុណ្យនេះមិនអាចធ្វើរាល់ថ្ងៃ រាល់ខែ បានទេ ក្នុងមួយឆ្នាំធ្វើបានតែម្តង ធ្វើក្នុងថ្ងៃណាមួយក៏បាន ១វត្ថបានតែម្តង គត់ក្នុងមួយរដូវ
- វត្ថុ គឺជាសំពត់ដែលជាកឋិនវត្ថុ បានតែស្បង់ឬចីពរ ឬសង្ឍាដី ក្រៅពីនេះពុំបានទេ សូម្បីតែវត្ថុបីរួមគ្នាក៏បាន។
- អ្នកធ្វើនិងសង្ឃក្រាលគ្រងគប្បីធ្វើឱ្យបានត្រឹមត្រូវ តាមវិន័យបញ្ញាត្តិ
- បុគ្គលអ្នកធ្វើបានអនិសង្ឃប្រាំយ៉ាងដែលមានចែងក្នុងវិន័យបិដកភាគទី៩។
- បដិគ្គាឋាតៈ (អ្នកទទួល) បានតែភិក្ខុ ក្រៅពីនេះពុំបាន ហើយភិក្ខុនោះ លុះត្រាតែបាននៅវស្សាអស់បីខែទើបបាន។
៤.ការអប់រំសីលធម៌ព្រះពុទ្ធសសាសនាមានទំនាក់ទំនងនឹងសិទ្ធិមនុស្សដូចតទៅ
- បាណាតិបាត = វៀរចាកការបៀតបៀនជីវិតមនុស្សសត្វដោយចេតនា ឬ អចេតនា = សិទ្ធិរស់រានមានជីវិត
- អទិន្ធាទាន = វៀរចាកការកេងប្រវ័ញ្ច ឬ កេងបន្លំទ្រព្យសម្បតិ្តអ្នកដទៃ = សិទ្ធិមានកម្មសិទ្ធិស្របច្បាប់។
- កាមេ = វៀរចាកការបំពានច្បាប់ ឬ ប្រព្រឹត្តកាមគុណលើកូនប្រពន្ធអ្នកដទៃ = សិទ្ធិកសាងគ្រួសារ និង សិទ្ធិ រស់នៅក្នុងភាពសុខសាន្ត
- មុសាវាទ = វៀរចាកការនិយាយកុហក ញុះញង់ បំបែកបំបាក់ = សិទ្ធិទទួលព័ត៍មានច្បាស់លាស់
- សុវាមេរយ = វៀរចាកការសេពសុរា គ្រឿងស្រវឹង = សិទ្ធិរស់នៅក្នុងសេចក្តីថ្លៃថ្នូរ
៥.គេថា “សង្គមខ្មែរ ជាសង្គមមាតាធិបតេយ្យ”
ពាក្យថា សង្គមមាតាធិបតេយ្យ មានន័យថា បណ្តុំ ឬ ក្រុមមនុស្សដែលប្រកាន់យកមេ ឬ ម្តាយជាធំ។
- តាមរយៈន័យខាងលើនេះ សំដៅលើប្រទេសកម្ពុជា ដែលប្រកាន់យកស្ត្រីជាធំ។ គំនិតដែលយល់ដូច្នេះ គឺជាការ ត្រឹមត្រូវ ព្រោះថា តាំងពីអតីតកាលរៀងមកដល់បច្ចុប្បន្នយើងឃើញថា ឥទ្ធិពលរបស់ស្រ្តីពិតជាមានកម្លាំងខ្លាំងក្លា
- យើងក្រលេមើលទៅក្នុងប្រវត្តិសាស្ត្រខ្មែរនាអតីតកាល ស្តេចទី១របស់ខ្មែរសម័យនគរភ្នំ ប្រទេសយើងមានស្តេច ស្រីមួយអង្គគឺព្រះនាងលីវយី ជាមេដឹកនាំដ៏ឆ្នើម ហើយជាមេទ័ពដ៏អង់អាក្លាហាន
- សម័យមហានគរព្រះនាងឥន្រ្ទទេវីជាឧត្តមមេហសីដែលបានជួយរាជកិច្ចរបស់ព្រះបាទជ័យវរ្ម័នទី៧ធ្វើឱ្យនគរខ្មែរល្បីរន្ធឺ
- ការនិយមមេ បុព្វបុរសខ្មែរប្រើប្រាស់ពាក្យមេដាក់មុខពាក្យផ្សេងៗ។ ក្នុងស្ថាបត្យកម្មសំណង់ប្រាសាទក៏គេយកពាក្យ មេដាក់ពីមុខដូចជា ប្រាសាទមេបុណ្យខាងកើត មេបុណ្យខាងលិខ
- ជំនឿមេអារក្ស មេធ្មប់។ ទំនៀមទម្លាប់ប្រពៃណី ក្រមុំចូសម្លប់
- ក្នុងសុភាសិតខ្មែរក៏បានលើកបង្ហាញឱ្យឃើញពីតម្លៃស្រ្តីដែរដូចជា ស៊ូស្លាប់បាកុំឱ្យស្លាប់មេ សំណាបយោដីស្រីយោងបុរស ជាដើម។
- បច្ចុប្បន្ននេះទៀតសោត ស្ត្រីខ្មែរបានធ្វើមន្ត្រី រដ្ធមន្ត្រី ប្រធានក្រុមហ៊ុន តាមក្រសួងស្ថាប័ននានា ហើយស្ត្រីខ្លះ មានបញ្ញាឈ្លាសវៃមិនចាញ់បុរសនោះឡើយ។
- បើនិយាយពីស្រ្តីដែលជាមេផ្ទះវិញ មានសមត្ថភាព ធ្វើការបានច្រើនដែលច្រើនពោលពាក្យថាស្រ្តីធ្វើការ១០០ជំពូក ដែលបុរសមិនអាចធ្វើបាន។ មួយចំណែកទៀត ការអាកាត់សេចក្តីលំបាកក្នុងគ្រួសារខ្មែរបច្ចុប្បន្ន គឺស្រ្តីនេះឯងជាអ្នកចេញមុខ។ ឧបមាថាមានគេមកស្តីដណ្តឹងកូន បើប្តីថាឱ្យ ស្ត្រីថាមិនឱ្យគឺប្តីពិតជាតាមប្រពន្ធ។ សេចក្តីដូចជា បានរៀបរាប់រួចមកអាចបានជាភស្តុតាងថាស្រ្តីខ្មែរក្នុងសម័យណាមួយក៏ដោយនៅតែដើរតួរសំខាន់ក្នុងសង្គមពិតមែន។