Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

វិញ្ញាសាសិស្សពូកែ ផ្នែកអក្សរសាស្ត្រ គណិតវិទ្យា និងរូបវិទ្យា (វប្បធម៌ទូទៅ)

សម័យប្រឡង ១៧ កម្ភៈ ២០១២

 

១.ចូរនិយាយអំពីអត្ថប្រយោជន៍នៃសំបុត្រកំណើត? សំបុត្រអាពាហ៍ពិពាហ៍? សំបុត្រមរណភាព?

២.ក.ច្បាប់ជាអ្វី? ខ.តើច្បាប់និងសិទ្ធិមនុស្សខុសគ្នាដូចម្តេច? ចូរផ្តល់អំណះអំណាង។

៣.បច្ចុប្បន្នយើងសង្គេតឃើញថា “សីលធម៌របស់យុវវ័យមានការថយចុះយ៉ាងខ្លាំង”។ តើកត្តាអ្វីខ្លះដែលនាំ ឱ្យមានការចុះថយបែបនេះ?

៤.ដើម្បីជ្រើសរើសដៃគូបន្តពូជសម្រាប់អនាគតដែលប្រកដដោយសុភមង្គល តើគេត្រូវគោរព តាមលក្ខខណ្ឌដូចម្តេចខ្លះ?

៥.ចូរនិយាយអំពីការអនុវត្តគោលការនយោបាយភូមិ ឃុំមានសុវត្តិភាពរបស់រាជរដ្ធាភិបាលកម្ពុជាបច្ចុប្បន្ន។ តើពលរដ្ធត្រូវធ្វើអ្វីខ្លះដើម្បីធ្វើឱ្យភូមិឃុំមានសុវត្ថិភាព?

៦.តើវប្បធម៌ខ្មែរដែលជាមរតកពីមុនមករហូតដល់បច្ចុប្បន្នមានអ្វីខ្លះ? តើខ្មែរទទួលឥទ្ធិពលវប្បធម៌បរទេសណាខ្លះ? ចូររៀបរាប់និងលើឧទាហរណ៍បញ្ជាក់ផង។

 

ចម្លើយ

១.ក.អត្ថប្រយោជន៍នៃសំបុត្រកំណើត

  • សិទ្ធិទទួលការអប់រំ
  • សិទ្ធិថែទាំសុខភាព
  • សិទ្ធិទទួលបានអត្តសញ្ញាណប័ណ្ណ
  • សិទ្ធិទទួលបានលិខិតឆ្លងដែន
  • សិទ្ធិទទួលបានសៀវភៅគ្រួសារ
  • សិទ្ធិទទួលបានសៀភៅស្នាក់នៅ
  • សិទ្ធិទទួលបានវិញ្ញាបនប័ត្រសម្គាល់អចលនវត្ថុ

ដូចនេះមាតាបិតាឬអាណាព្យបាលត្រូវចុះសំបុត្រកំណើតឱ្យកូននៅឃុំសង្កាត់កុំឱ្យហួសរយៈពេល ៣០ថ្ងៃក្រោយពេលកើត។

ខ.អត្ថប្រយោជន៍នៃសំបុត្រអាពាហ៍ពិពាហ៍

  • ការចុះឈ្មោះអាពាហ៍ពិពាហ៍នៅឃុំសង្កាត់គឺ ទទួលបានសិទ្ធិ ករណីកិច្ចនិងផលប្រយោជន៍ជាប្តីប្រពន្ធនិងកូន ស្របច្បាប់
  • សិទ្ធិទទួលបានកេរមរតកស្របច្បាប់
  • សិទ្ធិទទួលបាននូវឯកព័ន្ធភាពជាប្តីប្រពន្ធស្របច្បាប់
  • កូនមានខាន់ស្លា(កូនស្របច្បាប់)
  • គ្មានអំពើហិស្សាចំពោះកូន
  • ជួយការពារទ្រព្យសម្បត្តិរបស់ប្តីប្រពន្ធរួមគ្នា
  • សិទ្ធិរបស់កូនក្នុងការទទួលបានអាហារកិច្ច
  • ការជួយឧបត្ថម្តនិងបណ្តុះបណ្តលកូន

គ.អត្ថប្រយោជន៍នៃសំបុត្រមរណភាព

  • ជម្ងឺស្លាប់តាមរោគវិនិច្ឆ័យ
  • អាចដឹងពីចំនួនប្រជាជនក្នុងប្រទេសនិងអាយុជាមធ្យមនៃមរណភាពបុរសនិងស្ត្រី
  • អាចរៀបការថ្មីបាន(ស្របច្បាប់)
  • អាចដឹងពីមូលហេតុនៃមរណភាព
  • ទទួលបានកេមរតកស្របច្បាប់

ដូចនេះសំបុត្រមរណភាពនេះអាចធ្វើបានរយៈពេល១៥ថ្ងៃបន្ទាប់ពីមរណភាព។

២.ក.ច្បាប់ជាបញ្ញតិ្ដដែលកំណត់ដោយរដ្ធ ដែលមានភាពទៀងទាត់ត្រឹមត្រូវសម្រាប់ឱ្យពលរដ្ធក្នុងសង្គម នីមួយៗត្រូវតែ គោរពតាម។ ច្បាប់សង្គមនីមួយៗអាចមានភាពផ្សេងគ្នាតាមភាពជាក់ស្តែងនៃប្រទេសនោះ។ លោក ឡឹបនិច យល់ថា ច្បាប់ គឺជាសីលអំណាច ឬតាមន័យទូទៅ ច្បាប់ គឺជាអ្វីដែលហាមនិងការពារមនុស្ស។

ច្បាប់

  • កើតឡើងដោយសារមនុស្សជាអ្នកបង្កើត
  • ជនណាម្នាក់ប្រព្រឹត្តល្មើសនឹងច្បាប់អ្នកនោះត្រូវមានទោស
  • មនុស្សគ្រប់ជាតិសាសន៍ត្រូវគោរពច្បាប់សង្គម
  • ដើម្បីឱអាពាហ៍ពិពាហ៍ស្របទៅតាមផ្លូវច្បាប់ គឺគូស្វាមីភរិយាត្រូវនាំគ្នាទៅចុះអត្រានុកូលដ្ធាន។ ឧ. លោក អ្នកមិនអាចនេសាទនៅរដូវត្រីពង។

សិទ្ធិមនុស្ស

  • មនុស្សគ្រប់រូបចាស់ឬក្មេង ធំឬតូច ប្រុសឬស្រី គឺមានសិទ្ធិតាំងពីកំណើតមកម្លេះ
  • ជនណាប្រើសិទ្ធិរបស់ខ្លួនរំលោភលើសិទ្ធិអ្នកដទៃត្រូវផ្តន្ធាទោសតាមច្បាប់ ទុកថារំលោភសិទ្ធិរំលោភច្បាប់
  • មនុស្សគ្រប់រូបសិទ្ធិជ្រើសរើសមុខរបរសិទ្ធិរស់រានមានជីវិត
  • សិទ្ធិជ្រើសរើសគូស្រករ។

ឧ.លោក អ្នកមានសិទ្ធនេសាទត្រីដោយស្របច្បាប់។

ដូចនេះ ប្រជាពលរដ្ធគ្រប់រូបដើម្បីចៀសវាងពីកំហុសឆ្គងគួរតែយល់ដឹងពីសិទ្ធិនិងច្បាប់។

៣.កត្តាដែលនាំឱ្យមានការថយចុះនៃសីលធម៌របស់យុវវ័យ គឺ

ក.កត្តាផ្ទាល់ខ្លួន

  • ចូលចិត្តសប្បាយភ្លើតភ្លើនឆើតឆាយ សម្ភារទំនើប
  • ចូលចិត្តភាពអំណូតខុសទំនងដើម្បីឱ្យយុវវ័យដទៃកោតសរសើរខ្លួន
  • ខ្វះការយល់ដឹងអំពីគុណសម្បតិ្តនិងគុណវិបត្តិ

ខ.កត្តាគ្រួសារ

  • ស្រលាញ់កូនចិញ្ចើចកូនហួសហេតុ
  • ម្តាយឪពុកបងប្អូនខ្វះការអប់រំបន្ថែមនិងធ្វើការតាមដាន
  • ការអប់រំរបស់ម្តាយឪពុកឬអាណាព្យាបាលពុំសូវមានប្រសិទ្ធភាព

គ.កត្តាសហគមន៍

  • កន្លែងអនាធិបតេយ្យគ្មានការគ្រប់គ្រងត្រឹមត្រូវម៉ត់ចត់
  • មានល្បែងស៊ីសងស្រីស្រាគ្រប់ប្រភេទ
  • ខ្វះយន្តការទប់ស្កាត់ឱ្យមានប្រសិទ្ធភាព

ឃ.កត្តាសាលរៀន

  • ការអប់រំមិនដិតដល់ គ្រូគ្មានជំនាញត្រឹមត្រូវ ខ្លះបទពិសោធន៍សីលធម៌
  • រដ្ធាភិបាលត្រូវយកចិត្តទុកដាក់ដល់ប្រព័ន្ធអប់រំមុនគេ
  • បន្ថែមយន្តការបន្តទៅទៀត
  • បណ្តាលមកពីអំពើពុករលួយតាមគ្រប់រូបភាព
  • ការរត់ប្រណាំងតាមសេដ្ធកិច្ចសង្គមធ្វើឱ្យបាត់សីលធម៌
  • ការមិនសូវឱ្យតម្លៃលើបញ្ញាវ័ន្តរបស់សង្គមខ្មែរ និងខ្វះទំនួលខុសត្រូវរបស់សង្គមគ្មានវិធានការទប់ស្កាត់និងផ្សព្វផ្សាយឱ្យបានប្រសើរ។

៤.ដើម្បីជ្រើសរើសដៃគូបន្តពូជសម្រាប់អនាគតដែលប្រកដដោយសុភមង្គលពួកគេត្រូវគោរពតាមលក្ខខណ្ឌខាងក្រោម

ក.លក្ខខណ្ឌសំភារៈ

  • បុរសស្រ្តីត្រូវមានសុខភាពល្អ ត្រូវពិនិត្តសុខភាព(ឈាម) ជាមុនសិនមុនពេលរៀបអាពាហ៍ពិពាហ៍
  • ត្រូវមានចំណេះវិជ្ជា មានសមត្ថភាពក្នុងការប្រកបការងារចិញ្ចឹមគ្រួសារ
  • ត្រូវមានធនធានដើម្បីផ្គត់ផ្គង់គ្រួសារ

ខ.លក្ខខណ្ឌវេទនា

  • ត្រូវមានសញ្ចេតនាចំពោះគ្នាទៅវិញទៅមក
  • ចៀសវាងអាពាហ៍ពិពាហ៍ដោយបង្ខំចិត្តដែលនាំមកនូវការលែងលះគ្នានាពេលក្រោយ។

គ.លក្ខខណ្ឌសង្គម

  • ត្រូវរៀបអាពាហ៍ពិពាហ៍តាមទំនៀមទំលាប់ប្រពៃណីសាសនាតាមការនិយមរបស់គ្រួសារទាំងសងខាង។
  • ត្រូវចុះសំបុត្រអាពាហ៍ពិពាហ៍

ឃ.លក្ខខណ្ឌសីលធម៌វិជ្ជាឬសីលលក្ខខណ្ឌ

  • ត្រូវមានចិត្តស្មោះត្រង់នឹងគ្នា(ស្មោះមួយនិងមួយមិនព្រួយឆ្លងអេដស៍)
  • ត្រូវគោរពសិទ្ធិបន្តពូជ សិទ្ធិសំរេចចិត្ត យោគយល់គ្នា
  • ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពគ្នាទៅវិញទៅមក
  • មិនប្រើអំពើហិស្សាដាក់គ្នា

៥.ក.ការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថភាពរបស់រាជរដ្ធាភិបាលកម្ពុជាបច្ចុប្បន្នគឺ

  • គ្មានអំពើចោរកម្ម លួច ប្លន់ ឆក់
  • គ្មានក្មេងទំនើងគ្រប់ប្រភេទ
  • គ្មានល្បែងស៊ីសងគ្រប់ប្រភេទគ្មានអំពើហិស្សានិងគ្មានបទល្មើសគ្រប់ប្រភេទ
  • គ្មានការជួញដូរកុមារ ពេស្យាចារ និងគ្មានការជួញដូរមនុស្ស
  • គ្មានការជួញដូរគ្រឿងញៀន ចែកចាយនិងផលិត

ខ.ដើម្បីធ្វើឱ្យភូមិឃុំ សង្កាត់មានសុវត្ថភាពពលរដ្ធម្នាក់ៗ

  • ត្រូវរាយការណ៍ពីកន្លែងលាក់ខ្លួនរបស់ជនខិលខូច ឧ.ឧក្រិដ្ធជន
  • ត្រូវហ៊ាននិយាយការពិតពីអ្វីដែលកើតមានឡើងភូមិរបស់ខ្លួន
  • ត្រូវទូរស័ព្ទឱ្យកម្លាំងសមត្ថកិច្ចបានដឹងពីកន្លែងលាក់និងលក់គ្រឿងញៀន
  • ត្រូវសហការជាមួយអាជ្ញាធមរដែនដីនិងប្រជាពលរដ្ធឱ្យបានល្អ
  • ត្រូវគោរពច្បាប់ប្រទេសខ្លួនឱ្យបានត្រឹមត្រូវ
  • ត្រូវមានភ្នាក់ងារជាអចិន្ត្រៃយ៍ក្នុងការត្រួតពិនិត្យជាប្រចាំថ្ងៃ

ដូចនេះដើម្បីឱ្យមានឃុំ-សង្កាត់មានសុវត្ថិភាពប្រជាពលរដ្ធម្នាក់ៗត្រូវរូមគ្នាលប់បំផុតសកម្មភាពដូចជា

  • លួចឆក់ ប្លន់ គ្រប់ប្រភេទ
  • ការផលិតជួញដូរមនុស្សនិងអំពើអានាចារគ្រប់ប្រភេទ
  • ក្មេងទំនើងនិងអំពើហិស្សា
  • ការលេងល្បែងគ្រប់ប្រភេទ ការប្រើប្រាស់អាវុធខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ

៦.ក.វប្បធម៌ខ្មែរដែលជាមរតកពីមុនរហូតដល់បច្ចុប្បន្នមាន៖

  • របបមាតាធិបតេយ្យ
  • ជំនឿតាមម្ចាស់ស្រុក ព្រលឹងដូនតា មេបា បុព្វការីជន
  • មានភាព(មានអត្តរបទ ឬផ្នត់ជែក)

ខ.ខ្មែរទទួលឥទ្ធិពលវប្បធម៌បរទេសមាន៖

ប្រទេសឥណ្ឌាសតវត្សទី១គ.ស

  • ទស្សនៈរាជានិយម
  • សាសនា(ព្រាហ្មញ្ញ ពុទ្ធសាសនា)
  • ភាសាអក្សរសិល្ប៍

ប្រទេសចិនសតវត្សទី៣

  • ជំនូញជួញដូរគ្រប់ប្រភេទ
  • ល្បាយជាតិសាសន៍
  • សិល្បៈ(ល្ខោន)
  • ប្រពៃណីទំនៀមទំលាប់

ចាម ជ្វាសតវត្សទី៥

  • ស្ថាបត្យកម្ម សំណង់ ចំលាក់ផ្សេងៗ
  • ក្បាច់ចំលាក់នានាសិប្បកម្ម កាំបិតពូថៅ

សៀម យួន សតវត្សទី ១៣

  • ភាសា (បាញ់ហយ បាញ់ស៊ុង បាញ់ឆែវ...)

អឺរ៉ុបសតវត្សទី១៦ នៃគ.ស

  • ពាក្យបច្ចេកទេសវិទ្យាសាស្ត្រដូចជា៖ កុំព្យូទ័រ អ៊ីនធឺណែត
  • បច្ចេកទេសរដ្ធបាល
  • ទំនៀមទំលាប់(ចាប់ដៃ ងក់ក្បាល...)
  • ភាសានិយាយ សរសេរ(ម៉ែត្រ រ៉ាឌីដ្យូ)
  • របបនយោបាយ
  • បច្ចេកទេសរដ្ធបាល...។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login