វិញ្ញសាសិស្សពូកែខេត្តកណ្តាល
ផ្នែកអក្សរសិល្ប៍ រូបវិទ្យា និងគណិតវិទ្យា
(ប្រឡង ១៥ កុម្ភៈ ២០១២)
១.ក្នុងឱកាសបើការដ្ធានសំណង់ស្ពានអ្នកលឿង កាលពីឆ្នាំកន្លងទៅ ប្រមុខរដ្ធាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ការជួសជុល និងកសាងស្ពានផ្លូវស្ពានគមនាគន៍គឺជាមធ្យោបាយសំខាន់មួយក្នុងការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ...។ ចូរពន្យល់ដោយលើលហេតុផលបញ្ជាក់។
២.នៅក្នុងលទ្ធិប្រជាធិបតេយ្យ គេបែងចែកអំណាចយ៉ាងដូចម្តេចខ្លះ? អំណាចនីមួយៗមានប្រៀបអំណាចដទៃទៀតដូចម្តេចខ្លះ?
ចម្លើយ
១.សារៈសំខាន់របស់គមនាគមន៍ក្នុងការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ មានដូចតទៅ
- កាត់បន្ថយចំណាយលើការជួសជុលយានជំនិះដោយមានស្ពាន ផ្លូវល្អ ធ្វើឱ្យយានជំនិះក្រខូចប្រើបានយូរ ពន្យាពេលជួសជុល មិនចំណាយគ្រឿងបន្លាស់។
- កាត់បន្ថយចំណាយលើការប្រើប្រាស់ប្រេងឥន្ទនៈ ដោយមានស្ពាន ផ្លូវល្អ មិនកកស្ទះ ល្បឿនថេរ ប្រើប្រាស់ប្រេង ឥន្ធនៈអស់តិច
- កាត់បន្ថយជំងឺផ្សេងៗ បណ្តាលមកពីការធ្វើដំណើរយូរនិងធូលី
- ផលិតផលទំនិញចរាចរណ៍ទាន់ពេលវេលាទូទាំងប្រទេស រក្សាបាននូវគុណភាពទំនិញ ទំនិញមានតម្លៃទាប
- សិស្សចំណាយពេលតិចក្នុងការធ្វើដំណើរទៅសាលារៀន ចំនេញពេលវេលា សម្លៀកបំពាក់ស្អាត ប្រើប្រាស់បានយូរ សម្ភារស្អាត
- សេវាកម្មសុខភាភិបាលមានប្រសិទ្ធភាព ធានាបានការសង្គ្រោះទាន់ពេលចំពោះអ្នកមានជង្ងឺ
- សេដ្ធកិច្ចរីកចំរើន ផលិតផលកើនឡើង ជីវភាពប្រជាជនធូរធារ ពាណិជ្ជកម្មដំណើរការបានល្អ ទេសចរណ៍កើនឡើង
- អាចសង្គ្រោះទាន់ពេលនូវអគ្គិភ័យ គ្រោះយថាហេតុដោយធម្មជាតិ
- សរុបមកការជួសជុលស្ពាន ផ្លូវគមនាគមន៍មានសារៈសំខាន់ណាស់ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រដល់ប្រជាជន ពលរដ្ធ ជួយលើកតម្កើងជីវភាពអ្នកស្រុក និងធ្វើឱ្យសេដ្ធកិច្ចជាតិរីកចម្រើន។
២.ក្នុងសង្គមប្រជាធិបតេយ្យ គេបែងចែកអំណាចជាបីសំខាន់គឺ៖
- អំណាចនីតិបញ្ញតិ្ត៖ តំណាងឱ្យរដ្ធសភា និង ព្រឹទ្ធសភាមានតួនាទីកសាងច្បាប់។
- អំណាចនីតិប្រតិបត្តិ៖ តំណាងឱ្យរដ្ធាភិបាល មានតួនាទីអនុវត្ត ការពារអំណាច។
- អំណាចតុលាការ៖ តំណាងឱ្យសាលាជម្រះក្តី មានតួនាទីរកយុត្តិធម៌ជួនសង្គម។
អំណាចនីមួយៗមានប្រៀបលើគ្នាដូចតទៅ៖
សភាមានអំណាចលើរដ្ធាភិបាល
- សភាមានអំណាច៖ អនុម័តលើការតែងតាំងគណៈរដ្ធមន្រ្តីដែលប្រមុខរដ្ធាភិបាលបានស្នើរឡើង
- សភាជាអ្នកសម្រេចគម្រោងថវិកា ចំណោយដែលរដ្ធាភិបាលដាក់ស្នើរ
- សភាមានអំណាចដកហូត បុណ្យសក្តិមន្រ្តីណាដែលប្រព្រឹត្តខុស (សមាជិករដ្ធាភិបាល)
សភាមានប្រៀបលើតុលាការ
- ឧត្តមក្រុមប្រឹក្សាធម្មនុញ្ញ មានអំណាចប្រកាសបដិសេធច្បាប់ ឬ សេចក្តីព្រាងច្បាប់ដែលខ្វះធម្មនុញ្ញភាព
រដ្ធាភិបាលមានប្រៀបលើតុលាការ
- រដ្ធាភិបាលមានសិទ្ធិអំណាចលើកលែងទោស ឬ សម្រាលទោសឱ្យទណ្ឌិត
- រដ្ធាភិបាលមានសិទ្ធិអំណាចចាប់ខ្លួនចៅក្រមណាដែលប្រព្រឹត្តបទល្មើស
តុលាការមានប្រៀបលើរដ្ធាភិបាល
- តុលាការមានអំណាចចោទប្រកាន់និងវិនិច្ឆ័យទោសចំពោះសមាជិក ឬប្រមុខរដ្ធាភិបាលដែលប្រព្រឹត្តខុសច្បាប់
តុលាការមានប្រៀបលើសភា
- តុលាការមានអំណាចចោទប្រកាន់ និងវិនិច្ឆ័យទោសចំពោះសមាជិកសភាណាដែលប្រព្រឹត្តបទល្មើស។
ដូចនេះអំណាចទាំងបីដាច់ដោយឡែកពិគ្នា ហើយមានប្រៀបលើគ្នាទៅវិញទៅមក ពិសេសមានទំនាក់ទំនង និងត្រួតពិនិត្យគ្នាទៅវិញទៅមកតាមទិសដៅតែមួយ គឹបំរើជាតិ និងប្រជាជន។