ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
លោក ស្តង់ ដាល ជាអ្នកនិពន្ធតថនិយមបារាំង ។ ឈ្មោះពិតប្រាកដរបស់លោក គីហែន បែល ។ លោកកើតនៅថ្ងៃទី ២៣ ខែ មករា ឆ្នាំ ១៩៧៣ នៅទីក្រុងក្រិណូល នៃប្រទេសបារាំង ។ ឪពុកលោកឈ្មោះសេរុយបាំងសូសេហ្វបែល ។ លោកជាមេធាវីជាអ្នកប្រតិបត្តិខាងសាសនាយ៉ាងខ្ជាប់ខ្ជូន និងជាអ្នកបម្រើការក្នុងសភាជាតិនៃទីក្រុងក្រិណូប ។ ម្តាយរបស់លោកឈ្មោះការ៉ូលីនការញ៉ុង ជាមេផ្ទះនិងបានទទួលមរណភាពពេលស្តង់ដាល អាយុ៦ឆ្នាំ ។
កុមារភាពនិងយុវភាពរបស់លោកស្ថិតក្នុងសភាពក្រៀមក្រំ ។ ពីឆ្នាំ១៧៩៦ ដល់១៧៩៩ គាត់បានសិក្សានៅសាលាមជ្ឈមណ្ឌលក្រីណូប ត្រៀមខ្លួនចូលសាលាពហុបច្ចេកទេសហើយគាត់ចូលចិត្តគំនូរ និងគណិតវិទ្យា ។ គាត់បានទៅទីក្រុងប៉ារីសដើម្បីប្រឡងតែមិនបានប្រឡង ។ ពិឆ្នាំ ១៨០០ ដល់ ១៨១៤ លោកបានចូលបម្រើការក្នុងកងទ័បដោយបានទៅសមរភូមិនៅប្រទេសអាឡឺម៉ង់ ប្រទេសអូទ្រីស ប្រួទេសរុស្ស៊ី និងទទួលបានឋានន្ថេរសក្កិជាឧត្តមសេនីយ ។ នៅឆ្នាំ ១៨០២ លោកបានទាក់ទងសិល្បការិនីម្នាក់ឈ្មោះ ម៉ាឡេនីស៊ីលប៊ែរ តែក្រោយមកនាងបានបោះបង់លោកចោលហើយទៅរៀបការជាមួយបុរសរុស្ស៊ីម្នាក់ ក្នុងជីវភាពជាងទ័ពលោកក៏ខំយកចិត្តទុកដាក់ ការសិក្សា និងនិពន្ធអក្សរសិល្ប៍ដែរ ។
ពីឆ្នាំ ១៨១៤ ដល់ ១៨២១ លោកបានទៅរស់នៅទីក្រុងមីឡង់ និងពីឆ្នាំ ១៨២១ ដល់ ១៨៣០ លោកទៅរស់នៅទីក្រុងប៉ារីសជាបុរសសង្ហា ។ លោកបានចូលរួមក្នុងសាឡុងអក្សរសិល្ប៍ជាច្រើន ។
ពីឆ្នាំ ១៨៣០ ដល់ ១៨៤២ លោកត្រូវតែងតាំងជាកុលស៊ុល នៅទីក្រុងទី្រយ៉េស ប្រទេសអ៊ីតាលី ។ នៅថ្ងៃទី ២៣ ខែ មិនា ឆ្នាំ ១៩៤២ លោកស្តង់ដាល បានទទូលមរណភាពនៅទីក្រុងប៉ារីស ។
កម្រងស្នាដៃនិពន្ធរបស់លោករួមមាន៖