Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Khmer Literature
2019-07-05 09:00

លោកអេមើលហ្សូឡាជាអ្នកនិពន្ធធម្មជាតិនិយម ។ លោកកើតនៅឆ្នាំ ១៨៤០ នៅទីក្រុងប៉ារីស ។ ឪពុកជាជនជាតិអ៊ីតាលី ចូលសញ្ជាតិបារាំងនិងម្តាយជាជនជាតិបារាំង ។ កុមារភាពគាត់រៀននៅទីក្រុង អេអង់ប្រូវង់ ហើយបន្ទាប់មករៀននៅទីក្រុងប៉ារីស  ។ នៅឆ្នាំ ១៨៥៩ លោកបានប្រលងធ្លាក់មធ្យមសិក្សាបត្រ ហើយចូលធ្វើការនៅបណ្ណាល័យហាសែតជាអ្នកចងក្រងឯកសារបោះពុម្ព  ។ នៅឆ្នំា ១៨៦៥ និងអត្ថបទរិះគន់ចុះក្នុងសារព័ត៌មាន  ។ នៅឆ្នាំ ១៨៦៨ លោកបានបោះពុម្ពអត្ថបទ « ខ្ញុំសូមចោទប្រកាន់ ដើម្បីជាប្រយោជន៍ដល់បញ្ហាដ្រឹហ្វឺស ដែលអនុសេនីយ៍ឯកអាល់ហ្រ្វែតដ្រឺហ្វីស គេដាក់ទោសយ៉ាងអយុត្តិធម៌ ។ លោកត្រូវគេដាក់ទោសឲ្យជាប់គុក ១ឆ្នាំដូចនេះលោកត្រូវគេចទៅ្រទេសអង់គ្លេស ។ ពេលត្រឡប់មកពីប្រទេស អង់គ្លេសវិញលោកសរសេរសៀវភៅជាច្រើន ហើយនៅឆ្នាំ១៩០២ លោកទទួលមរណៈភាពនៅទីក្រុងប៉ារីស ។​ កម្រងស្នាដៃនិពន្ធរបស់លោករួមមាន៖

  • ម៉ាឌីឡែនហ្វេរ៉ា
  • គ្រួសារហ្គុងម៉ាកកាប្រវត្តិធម្មជាតិ និងសង្គមនៃគ្រួសារមួយនៅក្រោមរជ្ជកាលចក្រភពទី២
  • ជោគជតារបស់គ្រួសាររូហ្គុង
  • កណ្តាលក្រុងប៉ារីស
  • ការច្បាំងដណ្តើមយកនគរនៃពួកប្លាស្សង់
  • កំហុសសង្ឃរាជមូរ៉េ
  • ឯកឧត្តមអឺហ្សែនរូហ្គុង
  • ដំបងសំពង
  • រាត្រីកាលននានានៃម៉េដង់
  • ប្រលោមលោកពិសោធន៍
  • ធម្មជាតិនិយមខាងនាកម្ម
  • អ្នកប្រលោមលោកធម្មជាតិនិយម
  • ហ្ស៊ែមីណាស់
  • សេចក្តីថ្លែងការរបស់មនុស្ស៥នាក់
  • ជំពួកនៃគ្រួសាររូហ្គុងម៉ាកកា
  • ទីក្រុងលួកដឺ
  • ទីក្រុងរ៉ូម
  • ទីក្រុងប៉ារីស
  • ខ្ញុំសូមចោទប្រកាន់
  • ពហុផលភាព
  • ពលកម្ម
  • សច្ចភាព
  • យុត្តិធម៌  ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login