ស្ថានភាពសេដ្ឋកិច្ចប្រទេសកម្ពុជា នៅមុនព្រឹត្តិការណ៍ ថ្ងៃ១៨ មីនា១៩៧០ មានដូចជា៖
- បញ្ហាកសិកម្ម បានជួបវិបត្តិដោយប្រព័ន្ធធារាសាស្រ្ដគ្មានប្រសិទ្ធភាព ជាហេតុធ្វើឪ្យទិន្នផលកម្មថយចុះ។
- បញ្ហាឧស្សាហកម្ម រដ្ឋគ្រប់គ្រងដោយឧស្សាហកម្មមិនបានល្អ ហើយការចំណាយខ្លះតុល្យភាព
- បញ្ហាពាណិជ្ជកម្ម សម្ដេច នរោត្តម សីហនុ បានធ្វើជាតូយនីយកម្មលើវិស័យនីហរ័ណអាហរ័ណ ផ្នែកសេដ្ឋកិច្ច និងបិទទ្វារធនាគារឯកជនខ្មែរទាំងអស់ ហើយបានជម្រុញឪ្យមានពាណិជ្ជកម្មលួចលាក់ ឬគេចពន្ធកើតឡើង។
- បញ្ហាជំនួញបរទេស នៅឆ្នាំ ១៩៦៥ សម្ដេច នរោត្តម សីហនុ បានប្រកាសឈប់ទទួលយកជំនួយពីសហរដ្ឋអាមេរិក ព្រោះព្រះអង្គចង់គេចចេញពីសង្រ្គាមវៀតណាម ហើយចង់មានទំនាក់ទំនងល្អជាមួយប្លុកកុំម្មុយនីស្ដ។
- ពីឆ្នាំ១៩៦៧-១៩៦៨ សេដ្ឋកិច្ចកម្ពុជាបានរាំងស្ទុះយ៉ាងខ្លាំង រីឯប្រជាប្រិយភាពរបស់សម្ដេច នរោត្តម សីហនុ វិញក៏ធ្លាក់ចុះយ៉ាងខ្លាំងផងដែរ។