Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ទុំជាកូនប្រុសរបស់ស្រ្តីមេម៉ាយម្នាក់នៅស្រុកបាភ្នំ ខេត្តព្រៃវែង បានបួសរៀនជាមួយមិត្តភក្តិម្នាក់ឈ្មោះពេជ្រ នៅក្នុងវត្តវិហារធំ ។ ទាំងពីរនាក់មានចំណេះដឹងខាងមន្តអាគម ស្មូត្រ ផ្លុំប៉ី និងធ្វើតោកលក់ ។ ដោយឡែកទុំមានរូបរាងស្អាត និងមានសំឡេងពីរោះ ។ ថ្ងៃមួយនេនទាំងពីរបានសុំលោកគ្រូ ចៅអធិការ យកតោកទៅលក់ ។ ទុំនិងពេជ្រលក់រហូតដល់ស្រូកត្បូងឃ្មុំ ។ ទុំបានស្មូត្រយ៉ាងពីរោះធ្វើឲ្យអ្នកស្រុកតត្បូងឃ្មុំផ្អើលឈូឈរមកស្តាប់ ។ នាងនោជាភិលៀងរបស់ នាងទាវ ឃើញទុំស្អាត សំឡេងពិរោះក៏គួចចិត្តស្នេហា តែដោយឋានៈតូចជាបនាងក៏ត្រឡប់ទៅផ្ទះប្រាប់នាងទាវ  ។ ទាវដឹងដំណឹងនេះក៏អង្វរម្តាយឲ្យទៅនិមន្តនេនទុំមកស្មូត្រនៅផ្ទះរបស់ខ្លួន ។ ទុំស្មូត្រយ៉ាងពីរោះទាវក៏ចាប់ចិត្តស្រឡាញ់ ក៏រៀបចំផាហ៊ុម ដន្លាប់ បារី ស្លា ម្លូ ឲ្យនាងនោយកទៅប្រគេនទុំ ហើយប្រាថ្នាផ្សងឲ្យបានជួបទុំ ។ ឯទុំវិញក៏ចាប់ចិត្តស្រឡាញ់ទាវដែរ ។ មកដល់វត្តវិញទុំរិះរកឧបាយកលសុំលោកគ្រូសឹកលោកគ្រូពុំព្រមព្រោះការទស្សទាយឃើញថាជើងលេខមិនល្អពានលើស្លាប់ ។

          ដោយគ្រូមិនឲ្យសឹកទុំក៏ទៅរកម្តាយឲ្យជួយអង្វរករ លោកគ្រូតែពុំបានសម្រេច  ។ ទុំដាច់ចិត្តលួចសឹកម្នាក់ឯង ហើយក៏ប្រញាបប្រញាល់បបួលពេជ្រវិលទៅត្បូងឃ្មុំវិញ ។ ជូនជាពេលនោះម្តាយទាវមិននៅទុំក៏ឡើងលើផ្ទះហើយលួចរួមរ័ក្សជាមួយទាវនាពេលនោះទៅ ។

          ក្រោយមកអរជូនជាចៅហ្វាយខេត្តត្បូងឃ្មុំ បានចូលដណ្តឹងនាងទាវឲ្យម៉ឺនងួនជាកូនប្រុសរបស់ខ្លួន ។ ទន្ទឹមនឹងនោះទុំ និងពេជ្រត្រូវស្តេចរាមាដែលសោយរាជ្យនៅក្នុង ក្រុងលង្វែកនាំយកទៅក្នុងវាំងព្រោះទុំចេះស្មូត្រយ៉ាងពិរោះ ។ ដោយព្រះបាទរាមាចង់បានស្រីស្អាតធ្វើជាស្នំឯក ក៏ជ្រើសរើសរកស្រីស្អាតប៉ះចំនាងទាវដែលជាសង្សាទុំធ្វើឲ្យម្តាយទាវសប្បាយចិត្តជាខ្លាំង ។ លុះបានជួបមុខគ្នាក្នុងវាំងចំពោះមុខស្តេច ទុំច្រៀងរៀបរាប់សព្វគ្រប់ធ្វើឲ្យស្តេចរៀបការឲ្យទុំនិងទាវជាប្តីប្រពន្ធក្នុងពេលនោះទៅ ។

          ការណ៍នេះធ្វើឲ្យម្តាយទាវតូចចិត្តយ៉ាងខ្លាំង ក៏ប្រញាប់ប្រញាល់មកស្រុកកំណើតវិញ ហើយរិះរកឧបាយកលក្លែងសំបុត្រប្រាប់ទៅនាងទាវថាខ្លួនមានជំងឺជាទម្ងន់ ។ បានដំណឹងភ្លាមទាវក៏មកមើលម្តាយដល់ផ្ទះត្រូវម្តាយចាប់បង្ខំឲ្យរៀបការជាមួយម៉ឺនងួន ។ ទាវអស់សង្ឃឹមក៏សរសេរសំបុត្រទៅឲ្យទុំបានដឹង ។ ពេលនោះស្តេចក៏ទ្រង់ប្រទានរាជសារដល់ទុំ និងពេជ្រដើម្បីឃាត់អរជូន ។ មកដល់ផ្ទះទាវ ទុំ វង្វេងស្មារតីអស់សង្ឃឹមផឹកស្រាស្រវឹង ប្រកៀកប្រឱបនាងទាវចំពោះមនុស្សភ្ញៀវ ធ្វើឲ្យម្តាយទាវខឹងក៏ពន្យូរសអរជូនឲ្យចាប់យកទុំទៅសម្លាប់នៅក្រោមដើមពោធិជើងខាល ។ ពេជ្រនាំដំណឹងអកុសលនេះទៅទូលស្តេច ស្តេចក៏មកកាត់ក្តី ដោយចាបអរជូន ម៉ឺនងួន និងម្តាយទាវកប់ទាំងរស់ត្រឹម ក ហើយយករនាស់រាល់ពីលើក្បាលរីឯអ្នកស្រុកត្បូងឃ្មុំបញ្ចូលជាអ្នកងារទាំងអស់ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login