Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ប៊ុនធឿន និងវិធាវី ត្រូវបានឪពុកម្តាយផ្សំផ្គុំឲ្យជាគូនឹងគ្នាតាំងពីតូចៗម្ល៉េះ ។ ប៉ុន្តែក្រោយមកគ្រួសារប៊ុនធឿន ត្រូវធ្លាក់ខ្លួនក្រដុនដាប ដោយលោក ប៊ូនថន ជាឪពុកប៊ុនធឿនដឹកស្រូវ តាមទូកប៉ុកចាយទៅលក់នៅឯព្រៃនគរ ត្រូវខ្យល់ព្យុះបក់បោកលិចអស់គ្មានសល់ ។

          យាននួន ដែលជាម្តាយនាងងវិធាវី គឺជាមនុស្សស្រឡាញ់ទ្រព្យសម្បត្តិជាងកិត្តិយស និងសេចក្តីស្មោះត្រង់ ក៏បានផ្តាច់ពាក្យពីប៊ុនធឿន ពីព្រោះប៊ុនធឿនពេលនេះគ្មានទ្រព្យ គ្មានតម្លៃអ្វីសម្រាប់គាត់ទៀតឡើយ ។ យាយនួនក៏បានលើកនាង វិធាវីទៅឲ្យស្តម្ភ ។ ណៃស៊តជាយុវជនខ្លះសីលធម៌ពាលាអាវ៉ាសែ អាងទឹកប្រាកើដើរលេងតាមអំពើចិត្ត ។

          ចាប់តាំងពីយាយនួនលើកវិធាវី ទៅឲ្យចៅណៃស៊ត មកនាងវិធាវីក៏ធ្លាក់ខ្លួនឈឺស្រពាប់ស្រពោនគិតតែសញ្ជាប់សញ្ជឹង នឹកគិតទៅដល់តែ ប៊ុនធឿន គូ សង្សាស្មើរជីវីតតែនាងមិនហ៊ានប្រកែកនិងបំណងម្តាយ ។

          ពីមួយថ្ងៃទៅមួយថ្ងៃសុខភាពនាងវិធាវីកាន់តែទ្រុឌទ្រោមទៅៗ កម្លាំងកាន់តែខ្សោយទឹកមុខស្លេកស្លាំង បាយមិននឹក ទឹកមិនឃ្លាន គេងមិនលក់ ។ នាងវិធាវី កាន់តែមានសភាពធ្ងន់ធ្ងរទៅៗ ។ យាយនួនឃើញកូនពិបាកចិត្តក៏បាននាំនាងទៅដើរលេងដល់សៀមរាប ដើម្បីឲ្យនាងបានធូរស្បើយ សប្បាយចិត្តតែនាងវិធាវីមិនមានចិត្តសោមនស្សបន្តិចណាឡើយ ។ ក្រោយមកនាងវិធាវីមានជំងឺក្អកធ្លាក់ឈាម ហើយគ្រូពេទ្យខំព្យាបាលយ៉ាងណាក៏មិនជាសះស្បើយ ។ និយាយពីយាយនួនវិញមិនបានយល់ទឹកចិត្តរបស់កូនស្រីទេ គិតតែពីដើររកគ្រូហ្ម៉ ម្តងឲ្យលោកស្រោចទឹក ម្តងបញ្ជាន់អារក្ស តែនៅតែគ្មានបានលទ្ធផលអ្វីសោះ ។

          ថ្លែងពីប៊ុនធឿន ពេលត្រឡប់មកពីភ្នំពេញវីញទទួលដំណឹងថានាងវិធាវីជិតរៀបការក៏កើតទុក្ខទោម្នេញ យំខ្សឹបខ្សួលតែម្នាក់ឯង ។ ប៊ុនធឿនក៏បានចូលព្រៃរនាមជាមួយតាសូរកត្រីរកអុស សើម្បីសន្លប់នូវសេចក្តីទុក្ខព្រួយ ។ ពេលប៊ុនធឿន ត្រូវត្រឡប់មកពីព្រៃវិញ មច្ចុរាជបានផ្តាច់យកអាយុសង្ខារវិធាវីទាំងវ័យក្មេងបន្សល់ ទុកនូវសេចក្តីទុក្ខសោក អាឡោះអាល័យសង្រេងសង្រៃឲ្យប៊ុនធឿន  ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login