ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
លោកអេមើលហ្សូឡាជាអ្នកនិពន្ធធម្មជាតិនិយម ។ លោកកើតនៅឆ្នាំ ១៨៤០ នៅទីក្រុងប៉ារីស ។ ឪពុកជាជនជាតិអ៊ីតាលី ចូលសញ្ជាតិបារាំងនិងម្តាយជាជនជាតិបារាំង ។ កុមារភាពគាត់រៀននៅទីក្រុង អេអង់ប្រូវង់ ហើយបន្ទាប់មករៀននៅទីក្រុងប៉ារីស ។ នៅឆ្នាំ ១៨៥៩ លោកបានប្រលងធ្លាក់មធ្យមសិក្សាបត្រ ហើយចូលធ្វើការនៅបណ្ណាល័យហាសែតជាអ្នកចងក្រងឯកសារបោះពុម្ព ។ នៅឆ្នំា ១៨៦៥ និងអត្ថបទរិះគន់ចុះក្នុងសារព័ត៌មាន ។ នៅឆ្នាំ ១៨៦៨ លោកបានបោះពុម្ពអត្ថបទ « ខ្ញុំសូមចោទប្រកាន់ ដើម្បីជាប្រយោជន៍ដល់បញ្ហាដ្រឹហ្វឺស ដែលអនុសេនីយ៍ឯកអាល់ហ្រ្វែតដ្រឺហ្វីស គេដាក់ទោសយ៉ាងអយុត្តិធម៌ ។ លោកត្រូវគេដាក់ទោសឲ្យជាប់គុក ១ឆ្នាំដូចនេះលោកត្រូវគេចទៅ្រទេសអង់គ្លេស ។ ពេលត្រឡប់មកពីប្រទេស អង់គ្លេសវិញលោកសរសេរសៀវភៅជាច្រើន ហើយនៅឆ្នាំ១៩០២ លោកទទួលមរណៈភាពនៅទីក្រុងប៉ារីស ។ កម្រងស្នាដៃនិពន្ធរបស់លោករួមមាន៖