សំណួរ
១. តើនីវ៉ូទឹកក្នុងដីជាអ្វី ?
២. ចូររៀបរាប់ពីសារៈសំខាន់ប្រព័ន្ធទន្លេមេគងុ្គនិងបឹងទន្លេសាបលើការរស់នៅរបស់ប្រជាជនកម្ពុជា ។
៣. បើសិនបើសីតុណ្ហភាពនិងចំនួនចំហាយទឹកក្នុងខ្យល់ប្រែប្រួលតើសំណើមប្រៀបធៀបស្ថិតនៅ ដដែលឬទេ ?
៤. តើមានផលប៉ះពាល់អ្វីខ្លះនៃរដូវទាំងពីរ ?
៥. តើផ្លាកតិចតូនិចធ្វើចលនាលឿន ឬយឺតអាស្រ័យដោយកត្តាអ្វីខ្លះ?
ចម្លើយ
១ នីវ៉ូទឹកក្នុងដី ជាតំបន់ពីជួបគ្នាបង្កើតបានជាព្រំដែនទឹកក្នុងដី ។
២. សារៈសំខាន់មាន ៖
- ជាប្រព័ន្ធផ្លូវគមនាគមន៍
- ផ្តល់ទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងធ្វើកសិកម្ម
- ផ្តល់ត្រី
- ជាជម្រកមឆ្ឆាជាតិ
- ផ្តល់ដីល្បាប់ដ៏មានជិវជាតិ
- អាចទាញយកថាមពលវារីអគ្គីសនី .... ។
៣. បើសិន ជាសីតុណ្ហភាពនិងចំនួនចំហាយក្នុងខ្យល់ប្រែប្រួលវានិងបណ្តាលឲ្យសំណើមប្រៀធៀបប្រែប្រួល ពីព្រោះសំណើមប្រៀបធៀបមាន ជាផលធៀបរវាងទម្ងន់ចំហាយទឹក និងទម្ងន់ចំហាយទឹកដែលមានច្រើនបំផុតនៅក្នុងអាកាស ក្នុងចំណុះស្មើគ្នាហើយក្នុងលក្ខខណ្ឌសិតុណ្ហភាពភាព និងសម្ពាធដូចគ្នាបើកាលណាមានការប្រែប្រួលនូវធាតុបន្សំណាមួយ វានឹងបណ្តាលឲ្យសំណើមប្រៀធៀបប្រែប្រួលភ្លាម ។
៤. ផលប៉ះពាល់នៃរដូវទាំងពីរ ៖
- រដូវប្រាំង អាកាសធាតុក្តៅខ្លាំង ជាហេតុបង្កឲ្យមានអគ្គិភ័យកើតឡើង ការខ្វះខាតទឹកប្រើប្រាស់ការរស់នៅរបស់ប្រជាជនមានការលំបាកទ្រាំព្រោះសីតុណ្ហភាពឡើងខ្ពស់ ដែលជាហេតុបង្កឲ្យមានជំងឺបន្ថែមទៀត ។
- រដូវវស្សា គេឃើញមានរបាយទឹកភ្លៀងមិនស្មើគ្នា តំបន់ខ្លះទទួលទឹកភ្លៀងច្រើន និងតំបន់ខ្លះទៀតទទួលទឹកភ្លៀងតិចតួច ។ កត្តាទាំងពីរនេះសុទ្ធតែទទួលផលប៉ះពាល់ទាំងអស់ដូចជា ធ្វើឲ្យលិចលង់ផលដំណាំនៅតំបន់ភ្លៀងច្រើន និងខូចផលដំណាំនៅតំបន់ដែលមានភ្លៀងតិច ។ ម៉្យាងទៀតរដូវនេះ មានកូនរដូវប្រាំង ហើយក៏ជួបប្រទះនឹងគ្រោះរាំងស្ងួតផងដែរ ។
៥. អនុសញ្ញាអន្តរជាតិ១៩៩៨ ព្រះរាជតិណាចក្រកម្ពុជាបានចូលជាសមាជិកនៃអនុសញ្ញាអន្តរជាតិស្តីពីវិស័យបរិស្ថានមានដូចជា ៖
- អនុសញ្ញាស្តីពីតំបន់ដីសើមអន្តរជាតិនៅថ្ងៃទី២២ខែតុលាឆ្នាំ១៩៩៦
- អនិសញ្ញាស្តីពីជីវះចំរុះនៅថ្ងៃទី៩ខែកុម្ភះឆ្នាំ១៩៩៥
- អនិសញ្ញាស្ពីពីការប្រែប្រួលអាកាសធាតុនៅថ្ងៃទី១៨ខែធ្នូឆ្នាំ១៩៩៥
- អនុសញ្ញាស្តីពីការបំពុលសមុទ្រថោយនាវានៅខែវិច្ចិកាឆ្នាំ១៩៩៤
- អនុសញ្ញាស្ថីពីច្បាប់សមុទ្ររបស់អង្កការសហប្រជាជាតិនៅឆ្នាំ១៩៩៦
- អនុសញ្ញារីយ៉ែននិងពិធីសាម៉ុងរ៉េអាល់ស្តីពីធាតុបំពុលស្រទាប់អូសូនថ្ងៃទី២៧ខែមិថុនាឆ្នាំ២០០១
- អនុសញាស្តីពីការធ្វើពាណិជ្ជកម្មអន្តរជាតិសត្វព្រៃនិងរុក្ខជាតិថ្ងៃទី០២ខែតុលាឆ្នាំ១៩៩៧
- អនុសញ្ញាស្តុកខូមស្តីពីសារធាតុពុលសរីរាង្គមិនបំបែកធាតុនៅថ្ងៃទី២៣ខែឧសភាឆ្នាំ២០០១
- អនុសញ្ញាស្តីពីការប្រឆាំងនឹងរហោរស្ថានកម្មនៅថ្ងៃទី៣០ខែមិថុនាឆ្នាំ២០០៣
- អនុសញ្ញាបិតិភណ្ឌ័ធម្មជាតិពិភពលោក (ដែនជុំរកសត្វព្រៃ ភ្នំសំកុល ឪរាល់ គូលែន ព្រហ្មទេព ឋបនីយជីវមណ្ឌបឹងទន្លេសាប)នៅថ្ងៃទី១០ខែមេសាឆ្នាំ២០០១។
វិញ្ញាសាទី៣៥