Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. អ្នកប្រាជ្ញខ្មែរឈ្មោះអ្វីដែលបានរៀបចំវចនានុក្រមខ្មែរ?

២. តើពិភពលោកនាពេលបច្ចុប្បន្ននេះ កំពុងជួបប្រទះនឹងបញ្ហាធំៗអ្វីខ្លះ ?

៣. តើអាណាព្យាបាលបារាំងពីឆ្នាំ១៨៦៣ ដល់ឆ្នាំ ១៩៥៣ មានចំណុចវិជ្ជមាន និងអវិជ្ជមានអ្វីខ្លះសម្រាប់កម្ពុជា?

៤. ចូរពណ៌នាសមិទ្ធផលសង្គមរាស្រ្ដនិយមពីឆ្នាំ ១៩៩៣ ដល់១៩៧០?

៥. ចូរពិពណ៌នាមូលហេតុដែលធ្វើឪ្យសង្រ្គាមស៊ីវិលផ្ទុះឡើងពីឆ្នាំ១៩៧០ ដល់ឆ្នាំ ១៩៧៥។

ចម្លើយ                                     

១. អ្នកប្រាជ្ញខ្មែរដែលបានរៀបចំវចនានុក្រមខ្មែរគឺសម្ដេចសង្ឈ ជួន ណាត។

២. ពិភពលោកសព្វថ្ងៃកំពុងជួបប្រទះនឹងបញ្ហាធំៗដូចតទៅ ៖

  • បញ្ហាបរិស្ថាន រញ្ជួយដី ខ្យល់ព្យុះ ទឹកជំនន់ កំណើ​នកម្ដៅ រាំងស្ងួត
  • បញ្ហាកំណើនប្រជាជន កង្វះអនាម័យ បញ្ហាជំងឺ បញ្ហាសុខភាព
  • បញ្ហាអន្ដោប្រវេសន៍ មានចំណាកស្រុក កើនចលាចល មានបញ្ហាប្រកាន់ជំនឿ
  • បញ្ហាសន្ដិសុខស្បៀង ស្បៀងឡើងថ្លៃ បញ្ជាឥទ្ធិពលបដិវត្តន៍
  • បញ្ហាភេរវកម្មអន្តរជាតិសង្រ្គាម បង្កើតចលាចលសង្គម ការកាប់សម្លាប់ និងការជួញដូរមនុស្ស គ្រឿងញៀន...។

៣. ចំណុចវិជ្ជាមាន និងអវិជ្ជមានសម្រាប់ប្រទេសកម្ពុជាក្រោមអាណាព្យាបាលបារាំងមាន ៖

+ ចំណុចអវិជ្ជមាន

  • បារាំងជួយការពារទឹកដី ពូសាសសន៍ខ្មែរឪ្យគង់វង្ស
  • បារាំងបានធ្វើឪ្យរួចផុតពីការឈ្លានពានរបស់យួន និងសៀម
  • បង្កើតភាសាចុងបូព៌ាប្រទេស សិក្សាស្រាវជ្រាវ និងចងក្រងពីអរិយធម៌ប្រវត្តិសាស្រ្ដខ្មែរទុកជាប្រយោជន៍ដល់កូនខ្មែជំនាន់ក្រោយ
  • បារាំងជួយកែទម្រង់ផ្នែករដ្ឋបាល សង្គម សេដ្ឋកិច្ចខ្មែរ
  • ជួយកសាងសាលារៀន មន្ទីរពេទ្យ ស្ពាន ផ្លូវថ្នល់
  • បារាំងជួយថែរក្សា ជួសជុលប្រាសាទបុរាណខ្មែរ និងកសាងមន្ទីរដើម្បីថែរក្សាថែរក្សាវត្ថុបុរាណ
  • ឆ្នាំ ១៩០៤ បារាំងបានទាមទារយកខេត្តកោះកុង ម្លូព្រៃ ស្ទឹងត្រែងមកឪ្យខ្មែរវិញ
  • ឆ្នាំ១៩០៧ បានទាមទារយកខេត្តសៀមរាប បាត់ដំបង់ សេរីសោភ័ណមកឪ្យខ្មែរវិញ។

+ ចំណុចវិជ្ជមាន

  • បារាំងកាន់តែធ្វើឪ្យខ្មែរក្រីក្រ ដោយបារាំងបានធ្វើការជិះជាន់កេងវ័ញ្ចយ៉ាងធ្ងន់ធ្ងរលើដីខ្មែរ
  • បារាំងកេណ្ឌខ្មែរឪ្យទៅជួយច្បាំង ស្លាប់ របួសជួសបារាំងក្នុងសមរភូមិសង្រ្គាមលោកលើកទី២
  • បារាំងបានកាត់ដីខ្មែរឪ្យសៀម និងយួនស្រេចតែចិត្តដូចជានៅឆ្នាំ ១៩៤៧ កាត់ខេត្តត្រួតត្រាឪ្យសៀម។ ថ្ងៃទី០៤ មិថុនា ១៩៤៩ កាត់ទឹកដីកម្ពុជាក្រោមឪ្យយួន។

៤. ពណ៌នាពីសមិទ្ធផលសម័យសង្រ្គាមរាស្រ្ដនិយម ៖

+ វិស័យនយោបាយ

  • អនុវត្តនយោបាយអព្យាក្រឹត្យ ធ្វើឪ្យកម្ពុជាក្លាយជាប្រទេសមានសន្ដិភាពរយៈពេល១៥ឆ្នាំ (១៩៥៥-១៩៧០) ស្របពេលដែលប្រទេសជិតខាងកំពុងជួយប្រទះសង្រ្គាម។
  • កម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ ១៤ ធ្នូ ១៩៥៥
  • ឈ្នះក្នុងរឿងក្ដី ប្រាសាទព្រះវិហារ ១៥​ មិថុនា ឆ្នាំ ១៩៦២។

+ វិស័យកសិកម្ម

  • ផលិតស្រូវ កប្បាស​ ការចិញ្ចឹមសត្វ ការនេសាទកើនឡើង(ពង្រីកផ្ទៃដីដាំដុះ នយោបាយទឹក ការជ្រើសរើសពូជ)

+ វិស័យឧស្សាហកម្ម

  • កំណើនរោងចក្រ សហគ្រាសដូចជា រោងចក្រក្រដាស វាយនភ័ណ្ឌ កែវស៊ីម៉ងត៍ ក្តារបន្ទះ ត្រាក់ទ័រ ស្រាបៀរ រោងចក្រកៅស៊ូ។

+ វិស័យគមនាគមន៍

  • កសាងផ្លូវថ្នល់ ផ្លូវរថភ្លើង ស្ពាន កំពង់ផែ អាកាសយានដ្ឋាន

+ វិស័យពាណិជ្ជកម្ម

  • មានរីកចម្រើនផ្នែកពាណិជ្ជកម្មក្នុងប្រទេសនិងក្រៅប្រទេស។

+ វិស័យធនាគារ

  • ប្រាក់រៀលក្លាយជារូបិយប័ណ្ណជាតិ និងមានការកើនឡើងនូវធនាគារជាតិ និងឯកជន

+ វិស័យវប្បធម៌

  • បង្កើតសាលារៀននៅទីក្រុងដល់ជនបទដូចជា សាលាមតេយ្យ ឧត្តមសិក្សា
  • គ្រូបង្រៀនមានការកើនឡើង និងបង្កើតអន្ដេវាសិកដ្ឋាន
  • កីឡាមានកសាងពហុកីឡាដ្ឋានពីទីក្រុងជនបទ

+ វិស័យសង្គមកិច្ច

  • សាសនា វត្តអារាមកើនឡើង បង្កើតសាលាពុទ្ធិកបឋមសិក្សាដល់ពុទ្ធកបឋមសិក្សាដល់ពុទ្ធិកមហាវិទ្យាល័យ

+ វិស័យសេដ្ឋកិច្ច

  • សុខាភិបាលមានការកសាងមន្ទីរពេទ្យជាច្រើន
  • បង្កើតច្បាប់ជាច្រើន ផ្ដល់សិទ្ធិឪ្យស្ដ្រីបោះឆ្នោត(៦ មករា ១៩៥៨)។

៥. មូលហេតុធ្វើឪ្យបានមានសង្រ្គាមស៊ីវិលផ្ទុះឡើងនៅកម្ពុជា(១៩៧០-១៩៧៥)៖

  • ដោយសារឥទ្ធិពលនៃសង្រ្គាមត្រជាក់
  • អនុវត្តនយោបាយអព្យាក្រឹត្យរបស់សម្ដេចសីហនុមិនចំទិសដៅឬលម្លៀង
  • ពុករលួយ​បក្សពួកនិយម កុបកម្មពេញផ្ទៃប្រទេស
  • មន្ដ្រីរបស់សេ្ដចសីហនុក្បត់នឹងព្រះអង្គ​
  • ការជ្រៀតជ្រែករបស់វៀតណាម ចិន សហរដ្ឋអាមេរិកក្នុងនយោបាយខ្មែរ
  • ការបង្កើតរណសិក្យរួបរួមជាតិកម្ពុជារបស់ព្រះបាទនរោត្តមសីហនុ។​

វិញ្ញាសាទី១៦



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login