Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើរដ្ឋមាននាទីសំខាន់អ្វីខ្លះ ?

២. តើសង្រ្គាមត្រជាក់គឺជាអ្វី ? ហើយអ្វីជាចំណុចចាប់ផ្ដើមនៃសង្រ្គាមនេះ ?

៣. តើអ្វីដែលគេចាត់ទុកថា គឺជាបញ្ហារួមនៅលើសកលលោក ?

៤. តើលោកណដែលបានធ្វើកំណែទម្រង់ប្រព័ន្ធនយោបាយសេដ្ឋកិច្ច និងសង្គមនៅសូវៀតដែលទុំជោរតាំងពីឆ្នាំ ១៩១៧មក ? ហើយកំណែទម្រង់នេះគាត់បាន ធ្វើដូចម្ដេចខ្លះ ?

៥. . តើកិច្ចព្រមព្រៀងបញ្ចប់វិបត្តិនយោបាយនៅកម្ពុជា ត្រូវបានធ្វើឡើងនៅថ្ងៃណា ខែណា ឆ្នាំណា ? មានប្រទេស និងស្ថាប័នណាខ្លះបានចូលរួម ? ហើយបានផ្ដោតលើចំណុចសំខាន់ៗប៉ុន្មាន ? អ្វីខ្លះ ?

ចម្លើយ

១.រដ្ឋមានតួនាទីក្នុងការផ្លាស់ប្ដូរ បញ្ជូនកម្លាំងពលករបំពេញការងារ ទៅក្រៅប្រទេស និងការពារពួកគេគ្រប់ពេលវេលា ស្របទៅតាមច្បាប់ ។

២. សង្រ្គាមត្រជាក់គឺជា ការប្រណាំងជែងខាងការអភិឌ្ឍន៍គ្រឿងសព្វាវុធ និងបច្ចេកវិទ្យារវាងប្លុកកុំមុយនីស្ដ និងប្លុកសេរីពោលគឺ ជាការកាច់បំបាក់រវាងសហរដ្ឋអាមេរិក និងសហភាពសូវៀត ។ ចេញពិបញ្ហាអាឡឺម៉ង់នៅពេលដែលប្រទេសនេះក្លាយទៅជាទីប្រសព្វមុខនៃមនោគមវិជ្ជា ទាំងពីរក្រោយការបញ្ចប់សង្រ្គាម  ។

៣. ដែលគេចាត់ទុកថា គឺជាបញ្ហារួមនៅពិភពលោកមានដូចជា បញ្ហាបរិស្ថាន បញ្ហាកំណើនប្រជាជន បញ្ហាជនអន្ដោប្រវេសន៍ បញ្ហាសន្ដិសុខស្បៀង បញ្ហាសង្រ្គាម បញ្ហាអស្ថេរ ភាពសន្ដិភាពសុខសង្គម និង ភេវកម្មអន្តរជាតិ​ ។

៤. លោក ហ្គោបាឆូវ គឺជាអ្នកកំណែទម្រង់ប្រព័ន្ធនយោបាយ​ សេដ្ឋកិច្ច និងសង្គមនៅសូវៀត ដែលបានទុំជោរ តាំងពីឆ្នាំ ១៩១៧មក ។ ក្នុងកំណែទម្រង់នេះគាត់បាន ធ្វើដូចតទៅ ៖

  • បើកឪ្យមានអ្នកវិនិយោគទុន ខាងវិស័យឧស្សាហកម្ម មកពីខាងក្រៅប្រទេស ចូលមកបណ្ដាក់ទុន ។
  • បំផុតឪ្យមានការប្រកួតប្រជែងសេដ្ឋកិច្ច តាមទម្រង់សេដ្ឋកិច្ច​ទីផ្សារសេរី ។
  • បើកឪ្យមានការរិះគន់ជាចំហ ដល់បុគ្គលមិនល្អក្នុងជួរអ្នកដឹកនាំរដ្ឋាភិបាល
  • បើកឪ្យមានការជ្រើសតាំង តាមរយៈការបោះឆ្នោតដោយសេរី និងយុតិ្ដធម៌ ។
  • ដោះលែងអ្នកទោលនយោបាយទាំងអស់ ឪ្យមានសេរីភាពឡើងវិញ ។
  • កំណែទម្រង់រដ្ឋធម្មនុញ្ញ ដែលបានចែងពីអាណត្តិរបស់ប្រធានាធិបតីគឺ ៥ឆ្នាំ ។
  • បើកឪ្យមានការប្រកួតប្រជែងជាពហុបក្ស ក្នុងការបោះឆ្នោតជ្រើសរើសសភា​ ។

៥. កិច្ចព្រមព្រៀងបញ្ចប់វិបត្តិនយោបាយនៅកម្ពុជា ត្រូវបានធ្វើឡើងនៅថ្ងៃទី ២៣ តុលា ១៩៩១ នៅទីក្រុងប៉ារិស ប្រទេសបារាំង ។

+ ប្រទេសនិងស្ថាប័នដែលបានចូលរួម មានដូចជា ៖

  • មកពីអាស៊ីមានប្រទេស ចិន ជប៉ុន ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម កម្ពុជា ឡាវ និងប្រ៊ុយណេ ។
  • មកពីអឺរ៉ុបមាន បារាំង អង់គ្លេស យូហ្គោស្លាវី និងសហភាពសូរៀត
  • មកពីអាមេរិកមាន សហរដ្ឋអាមេរិក និងកាណាដា ។
  • មកពីអូសេអានីមាន អូស្ដ្រាលី
  • តំណាងអង្គការសហប្រជាជាតិ
  • តំណាងចលនាមិនចូលបក្សសម័្ពន្ធ

+ កិច្ចព្រមព្រៀងនេះបានោផ្ដោតលើចំណុចសំខាន់ៗចំនួន ២ គឺ ៖

  • កិច្ចព្រមព្រៀងទាក់ទងអធិតេយ្យភាព ​បូរណភាព ទឹកដីអាព្យាក្រឹត និងឯករាជ្យជាតិកម្ពុជា
  • សេចក្ដីថ្លែងការណ៍រួមស្ដីពិការស្ដារ និងកសាងប្រទេសកម្ពុជា ឡើងវិញ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login