សំណួរ
១. តើលោកប្រធានាធិបតេយ្យ ហ្រ្វង់គ្លីន រូសែ្វល បានអនុវត្តវិធានការថ្មីដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ ១៩២៩-២៩៣៣?
២. ចូរប្រៀបធៀបតួនាទីសភានៃសាធារណរដ្ឋទី៤ និងសាធារណរដ្ឋទី៥នៃប្រទេសបារាំង?
៣. តើសាធារណរដ្ឋទី៤ នៃប្រទេសបារាំងបានធ្វើសកម្មភាពអ្វីខ្លះក្នុងការស្ដារសេដ្ឋកិច្ចនិងសង្គម?
៤. តើព្រះរាជាខ្មែរដែលបានសោយរាជ្យក្នុងសម័យអាណាមនិគមនិយកបារាំងមានព្រះនាមអ្វីខ្លះ?ហើយបានសោយរាជ្យពីឆ្នាំណាដល់ឆ្នាំណា?
៥. ហេតុអ្វីបានជាប្រជាជនកម្ពុជាតស៊ូទាមទារឯករាជ្យពីពួកអាណានិគមនិយមបារាំង?
ចម្លើយ
១. លោកប្រធានធិបតី ហ្វ្រង់គ្លីន រូស្វែល បានអនុវត្តវិធានការថ្មីគឺ ញូវឌីលដើម្បីជួយសង្រ្គោះសេដ្ឋកិច្ចជាបន្ដបន្ទាប់។
- ភ្នាក់ងាររដ្ឋបាលសហព័ន្ធ (១៩៩៣) ដើម្បីជួយអ្នករត់ឃ្លាន គ្មានទីជម្រកនិងគ្មានការងារធ្វើ។
- ភ្នាក់ងារកិច្ចការរដ្ឋបាលស៊ីវិល បង្កើតការងារច្រើនដូចជា កសាង ផ្លូវ សាលារៀន ស្ពាន...។
- ភ្នាក់ងាររដ្ឋបាលសាធារណៈ ជួយកសិករបង្កើនប្រាក់ចំណូល
- ភ្នាក់ងារមូលនិធិសាជីវកម្មកម្ចី ជូយប្រាក់ដល់ប្រជាជនដើម្បីមានប្រាក់បាត់បង់ការទៅម្ចាស់បំណុល
- ភ្នាក់ងារជួយយុវជន ជួយយុវជនដែលមានអាយុចន្លោះ ១៨-២៥ ឆ្នាំឪ្យព្រោះជំរុំនៅជនបទ ដាំដើមឈើ...។
- បង្កើតច្បាប់ធនាគារគឺជួយធនធានឪ្យបើកទ្វារឡើងវិញដោយផ្ដល់ប្រាក់កម្ចី...។
២. ប្រៀបធៀបតួនាទីសភានៃសាធារណរដ្ឋទី៤ និងសាធារណរដ្ឋទី៥ នៃប្រទេសបារាំង។
ភាពដូចគ្នា
- សភាត្រួតពិនិត្យការងាររដ្ឋាភិបាល
- សភាមានសិទ្ធិរំលាយរដ្ឋាភិបាល
- សភាមានអាណត្តិ៥ឆ្នាំ
ភាពខុសគ្នា
+ សាធារណរដ្ឋទី៤
- សភាជ្រើសរើសនាយករដ្ឋមន្ដ្រី
- សភាជ្រើសតាំងប្រធានធីបតី
- សភាជ្រើសតាំងប្រធានាធីបតី
- គ្មានស្ថាប័ណព្រឹទ្ធសភា
- សភាមានអំណាចទូលំទូលាយ
+ សាធារណរដ្ឋទី៥
- ប្រធានាធិបបតីរើសនាយករដ្ឋមន្ដ្រី
- ប្រធានាធិបតីជ្រើសរើសដោយការបោះឆ្នោត
- មានព្រឹទ្ធសភា
- ប្រធានាបតីមានអំណាចទូលំទូលាយ។
៣. សាធារណរដ្ឋទី៤នៃប្រទេសបារាំងបានធ្វើសកម្មភាពស្ដារសេដ្ឋកិច្ចនិងសង្គម៖
- ការកសាងហេដ្ឋារចនាសម័្ពន្ធថ្នល់ ស្ពាន...
- កំណើនផលិតផល ឧស្សាហកម្ម ធនាគារ
- ធ្វើជាតូបនីកម្មផ្សេងរោងចក្រ ធ្យូងថ្ម ឧស្សាហកម្ម ធនាគារ
- បង្កើតអង្គការសង្រ្គោះសង្គម ជួយអ្នកមានជំងឺ គ្រោះថ្នាក់ការងារប្រាក់បំណាច់គ្រួសារកម្មករ។
៤. ព្រះរាជាដែលបានសោយរាជ្យក្នុងសម័យអាណានិគមនិយមបារាំងមាន ៖
- ព្រះបាទនរោត្តម (១៥៦០-១៩០៤)
- ព្រះបាទស៊ីសុវត្ថិ (១៩០៤-១៩២៧)
- ព្រះបាទស៊ីវត្ថិ មុនីវង្ស (១៩២៧-១៩៤១)
- ព្រះនរោត្តម(១៩៤១-១៩៥៥) ។
៥. បានជាប្រជាជនកម្ពុជាតស៊ូទាមទារឯករាជ្យពីពួកអាណានិគមនិយមបារាំងព្រោះ ៖
- ព្រះរាជបាត់បង់អំណាច
- ប្រជាជនកាន់តែប្រទៅៗ ដោយមានការយកពន្ធខ្ពស់
- លុបបំបាត់វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ សាសនា...
- ជិះជាន់ កេងប្រវញ្ច ជញ្ជក់យកប្រយោជន៍ពីខ្មែរ
- កេណ្ឌខ្មែរទៅច្បាំងក្នុងសង្ក្រាមលោក
- ធ្វើឪ្យបាត់បង់ទឹកដី
- ប្រជាជនខ្មែរភ្ញាក់រឮកចង់បានសិទ្ធិសេរីភាព អធិបតេយ្យភាព
- មានមគ្គុទេសក៏ដឹកនាំដ៏ឆ្នើម គឺព្រះបាននរោត្តម សីហនុ។