សំណួរ
១. តើព្រះហរិរក្សារាមធិបតីអង្គឌួងជាបុត្រ របស់ក្សត្រអង្គណា?សោយរាជ្យពីឆ្នាំណាដល់ឆ្នាំណា?
២. តើនរណាជាមេខ្មែរក្រហម? សូមរាប់ឪ្យបាន៣នាក់។
៣. ហេតុអ្វីបានជាកម្ពុជារងការបំផ្លិចបំផ្លាញក្នុងរបបខ្មែរក្រហម?
៤. តើអាស៊ានជាអ្វី? ហើយតើកម្ពុជាបបានទទួលផលប្រយោជន៍អ្វីខ្លះ ពីការចូលជាសមាជិកអាស៊ាន?
៥. ចូរពណ៌នាពីការកសាងជាតិឡើងវិញ ក្រោយរបបខ្មែរក្រហមពីឆ្នាំ១៩៧៩ ដល់ ១៩៩០?
ចម្លើយ
១. ព្រះហិររក្សារាមាធិបតីអង្គឌួងជាបុត្ររបស់ក្សត្រអង្គ ព្រះបាទអង្គអេង។
- សោយរាជ្យពីឆ្នាំ ១៨៤០-១៨៦០
- រាជវាំង “វាំងស្បែក” (ពញាលី)។
២. មេដឹកនាំខ្មែរក្រហមមាន ៖
- ប៉ុល ពត
- ខៀវ សំផន
- នួន ជា
- អៀង សារី...។
៣. បានជាកម្ពុជារងការបំផ្លិចបំផ្លាញក្នុងរបបខ្មែរក្រហមពីព្រោះ ៖
- ទទួលរងឥទ្ធិពលសង្រ្គាមត្រជាត់
- មេដឹកនាំមានចរិតជាតិនិយមជ្រុល
- ប្រល័យពូជសាសន៍
- បង្ខំប្រជាជនខ្មែរឪ្យធ្វើការជាទម្ងន់
- បង្អត់អាហារ
- បំបិទសិទ្ធសេរីភាពគ្រប់បែបយ៉ាង
- បំបាត់ជំនឿសាសនា ប្រពៃណីទំនៀមទម្លាប់ ការអប់រំ
- ធ្វើទារុណកម្ម
- បង្កើតសហករណ៍កម្រិតខ្ពស់ទូទាំងប្រទេស
- លុបបំបាត់កម្មសិទ្ធិឯកជន
- ធ្វើវិសុទ្ធកម្ម
- ជម្លៀសប្រជាជនចេញពីទីក្រុង និងទីប្រជុំជននានា
- មនោគមវិជ្ជាជ្រុលនិយម។
៤. អាស៊ានជាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ ហើយកម្ពុជាបានទទួលប្រយោជន៍ពីការចូលជាសមាជិកអាស៊ានដូចជា ៖
- កម្ពុជាអាចធ្វើទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសសមាជិកក្នុងតំបន់
- កម្ពុជាមានឳកាសប្រកួតប្រជែងខ្ពស់ជាមួយប្រទេសក្នុងតំបន់ធ្វើឪ្យសេដ្ឋកិច្ចរីកចម្រើន
- កម្ពុជាទទួលបានកំណើនភ្លៀងទេសចរណ៍
- កម្ពុជាបានចូលរួមដោះស្រាយបញ្ហាផ្សេងៗជាមួយអាស៊ាន
- មានការផ្លាស់ប្ដូរផ្នែកចំណេះដឹង សង្គម វប្បធម៌ កីឡាពីប្រទេសជាសមាជិកទាំងអស់
- ផ្លាស់ប្ដូរគ្នាទៅវិញផ្នែកវិស័យអប់រំ វិទ្យាសាស្រ្ដ បច្ចេកវិទ្យា ព័ត៌មានថ្មីៗបន្ថែមទៀត
- កម្ពុជាទទួលបានផលចំណេញយ៉ាងច្រើន ពីការអភិវឌ្ឍពីវិស័យផ្សេងៗដូចជាកិច្ចនយោបាយនិងទំនាក់ទំនងការបរទេស។
៥. ការកសាងឡើងវិញ ក្រោយរបបខ្មែរក្រហមពីឆ្នាំ ១៩៧៩ ដល់ ១៩៩០ដូចជា ៖
+ ផ្នែកសេដ្ឋកិច្ច
- បង្កើតក្រុមសាមគ្គីបង្កបង្កើនផល ឬក្រុមវាស់ដៃដើម្បីជួយដល់ស្ដ្រីមេម៉ាយ ចាស់ជរា កុមារកំព្រា ដំណើរការក្នុងការងារ កសិកម្ម
- កសាងហេដ្ឋារចនាសម័្ពន្ធ សេដ្ឋកិច្ច(ផ្លូវថ្នល់ កំពង់ផែ សាលារៀន មន្ទីរពេទ្យ)
- ពង្រីងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសជិតខាងក្នុងតំបន់និងពិភពលោក
- បង្កើតសេដ្ឋកិច្ចទីផ្សារសេរី និងជំរុញការអភិវឌ្ឍធនធានមនុស្ស។
+ ផ្នែកសង្គម និងនយោបាយ
- រំដោះប្រជាជនខ្មែរឪ្យរួចផុតពីររបបប្រល័យសាសន៍ប៉ុល ពត
- ទប់ស្កាត់អំពើអសកម្មក្នុងសង្គមការជួញដូរអាវុធ គ្រឿងញៀន
- លើកម្ពស់លទ្ធិប្រជាធិបតេយ្យ
- ធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ
- អនុវត្តនយោបាយបង្រួបបង្រួមជាតិ។