Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. ហេតុអ្វីបានជាព្រះបាទនរោត្តមសីហនុសុខចិត្តទទួលយករបបអាណានិគមម្ដងទៀតនៅកម្ពុជា ?

២. តើអង្គការកុំម៉ុនវីលត្រូវបានបង្កើតឡើងក្នុងគោលបំណងអ្វី?

៣. នៅក្រោយសង្រ្គាមលោកលើកទី២ តើអង់គ្លេសបន្សល់ទុកនូវផលវិបាកអ្វីខ្លះចំពោះប្រទេសនៅក្រោមអាណានិគមរបស់ខ្លួន?

៤. ហេតុបានជាប្រជាជនអាឡឺម៉ង់ខាងកើតភៀសខ្លួនទៅកាន់អាឡឺម៉ងខាងលិច?

៥. តើរដ្ឋាភិបាលអាឡឺម៉ង់ខាងកើតមានវិធានការយ៉ាងណាដើម្បីទប់ស្កាត់ការភៀសខ្លួនចេញនៃប្រជាជនរបស់ខ្លួន?

ចម្លើយ

១. បានជាព្រះបាទនរោត្តមសីហនុសុខចិត្តទទួលយករបបអាណានិគមបារាំងម្ដងទៀតនៅកម្ពុជា ព្រោះ ៖

  • ១៨៩០ រដ្ឋបាលបារាំងបានទទួលអនុញ្ញាតឪ្យខ្មែរស្ថិតនៅក្រោមការគ្រប់គ្រងពីរដ្ឋបាលបារាំង
  • លើកម្ពស់ការផ្គត់ផ្គង់ដល់ព្រះបរមរាជវាំងនិងសេចក្ដីត្រូវការសំខាន់ៗ
  • ១៨៩២ បង្កើតនៅក្រុមកាងារពិសេសដែលស្ថិតនៅក្រោមការដឹកនាំរបស់បារាំង រាល់ការប្រមូលពទ្ធទាំងអស់គឺរដ្ឋខ្មែរជាអ្នកប្រមូលហើយត្រូវប្រគល់ឪ្យក្រុមការងារពិសេស
  • បារាំងយកប្រាក់ធ្វើជាមធ្យោបាយដោះស្រាយរាល់បញ្ហា
  • បារាំងតម្លើងប្រាក់បៀវត្សខ្ពស់ដល់មន្រ្ដីរាជការខ្មែរ។

២. អង្គការកុំម៉ុនវីលត្រូវបានបង្កើតឡើងក្នុងគោលបំណង ៖

  • គ្រប់គ្រងសេដ្ឋកិច្ចដែលធ្លាប់ស្ថិតក្រោមអាណានិគម​
  • ធ្វើកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងឡាយដែលជាអតីតស្ថិតក្រោមអាណានិគមអង់គ្លេស។

៣. នៅក្រោយសង្គ្រាមលោកលើកទី២ អង់គ្លេសបន្សល់ទុកនីផលវិបាកចំពោះប្រទេសនៅក្រោមអាណានិគម ៖

  • បញ្ហាដែនដី (អ៊ុលស្ទ័រ ការស្មៀ អ៉ីស្រាអែល...)
  • បញ្ហាសាសនា (ហិណ្ឌូ និង អ៉ីស្លាម...)
  • បញ្ហាប្រកាន់ពូជសាសន៍ (របបអាប៉ាថេត)។

៤​​. បានជាប្រជាជនអាឡឺម៉ងខាងកើតភៀសខ្លួនទៅកាន់អាឡឺម៉ងខាងលិចដោយសារ ៖

  • អាឡឺម៉ងខាងលើជាប្រទេសេរី
  • សេដ្ឋកិច្ចអាឡឺម៉ងខាងលិចមានភាពរីកចម្រើន

៥. ដើម្បីទប់ស្កាត់ការភៀសខ្លួនចេញនៃប្រជាជនរបស់ខ្លួន រដ្ឋាភិបាលដោយសារ ៖

  • បិទច្រកចេញចូលក្រុងប៊ែរឡាំង
  • កសាងកំពែងកាត់ទីក្រុងប៊ែរឡាំងមានប្រវែង ៤២Km។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login