សំណួរ
១. តើស្ថាបត្យករដ៌ល្បីល្បាញរបស់ខ្មែរ នៅសម័យសង្គមរាស្រ្ដនិយមមានឈ្មោះអ្វី ?
២. តើការររីកចម្រើននៃសេដ្ឋកិច្ចសហព័ន្ធអាឡឺម៉ងត្រូវពឹងផ្អែកលើកត្តាអ្វីខ្លះ?
៣. ហេតុអ្វីបានជាព្រះបាទនរោត្តមសីហនុសុខចិត្តទទួលយករបបអាណានិគមម្ដងទៀតនៅកម្ពុជា ?
៤. និយាយអំពីលទ្ធផលនិងផលវិបាកលើកំណែទម្រង់របស់បារាំងទៅលើវិស័យកសិកម្ម?
៥. តើសង្រ្គាមពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ មានផលវិបាកអ្វីខ្លះសម្រាប់កម្ពុជា?
ចម្លើយ
១. ស្ថាបត្យករដ៏ល្បីល្បាញរបស់ខ្លួនរបស់ខ្មែរ នៅសម័យសង្គមរាស្រ្ដនិយមមានឈ្មោះ វណ្ណ ម៉ូលីវណ្ណ។
២. ការរីកចម្រើននៃសេដ្ឋកិច្ចសហព័ន្ធអាឡឺម៉ង់ត្រូវពឹងផ្អែកលើកត្តាសំខាន់ៗដូចជា ៖
- ប្រទេសនេះសម្បូរធនធានរ៉ែនៅតំបន់រូ
- មានកម្មករជំនាញៗយកតម្លៃថោក
- ការបើកទីផ្សារអឺរ៉ុបដើម្បីទទួលយកទំនិញអាឡឺម៉ង់
- ការនាំចេញមានបរិមាណច្រើនជាងការនាំចូល។
៣. បានជាព្រះបាទនរោត្តមសីហនុសុខចិត្តទទួលយករបបអាណានិគមបារាំងម្ដងទៀតនៅកម្ពុជា ព្រោះ ៖
- ១៨៩០ រដ្ឋបាលបារាំងបានទទួលអនុញ្ញាតឪ្យខ្មែរស្ថិតនៅក្រោមការគ្រប់គ្រងពីរដ្ឋបាលបារាំង
- លើកម្ពស់ការផ្គត់ផ្គង់ដល់ព្រះបរមរាជវាំងនិងសេចក្ដីត្រូវការសំខាន់ៗ
- ១៨៩២ បង្កើតនៅក្រុមកាងារពិសេសដែលស្ថិតនៅក្រោមការដឹកនាំរបស់បារាំង រាល់ការប្រមូលពទ្ធទាំងអស់គឺរដ្ឋខ្មែរជាអ្នកប្រមូលហើយត្រូវប្រគល់ឪ្យក្រុមការងារពិសេស
- បារាំងយកប្រាក់ធ្វើជាមធ្យោបាយដោះស្រាយរាល់បញ្ហា
- បារាំងតម្លើងប្រាក់បៀវត្សខ្ពស់ដល់មន្រ្ដីរាជការខ្មែរ។
៤. អំពីលទ្ធផលនិងវិបាកលើកំណែទម្រង់របស់បារាំងទៅលើវិស័យកសិកម្ម ៖
+ លទ្ធផល
- កម្ពុជាជាមុខមាត់នៅលើឆាកអន្តរជាតិ
- កម្ពុជាក្លាយទៅជាអ្នកផ្គត់ផ្គង់នៅលើទីផ្សារ
+ ផលិតវិបាក
- កសិករនៅជនបទក្លាយទៅជាកសិករស៊ីឈ្នួលគេ
- ពួកអភិជនក្លាយទៅជាម្ចាស់ដី
- កំណតរវាងអ្នកមាន និងអ្នកក្រ។
៥. ផលវិបាកនៃសង្រ្គាម (១៩៧០-១៩៧៥) ៖
+ ផលវិបាកក្នុងសង្គម
- សង្រ្គាមបានសម្លាប់ជិវិតមនុស្សជាងមួយលាននាក់
- បន្សល់ទុកនូវស្ដ្រីមេម៉ាយ ក្មេងកំព្រា ចាស់ជរា ជនពិការ
- ប្រជាជនភៀសខ្លួនពីជនបទចូលមកទីក្រុងរស់ដោយទុក្ខវេទនា
- អំពើពុករលួយ ភាពអយុត្តិធម៌ អនាធិបតេយ្យទូទាំងប្រទេស
- បំផ្លាញធនធានមនុស្ស គ្រឹះស្ថានសិក្សា វត្តអារាម។
+ ផលវិបាកសេដ្ឋកិច្ច
- ដីស្រែចម្ការត្រូវបោះបង់ចោល ក្លាយជាចម្ការមីន រណ្ដៅគ្រាប់បែក
- រោងចក្រសហគ្រាស ៧៥%ត្រូវបំផ្លិចបំផ្លាញ
- ចម្លារកៅស៊ូត្រូវបោះឆ្នោតចោល
- ផ្លូវថ្នល់ ស្ពាន៧០% ទៅ៨០% ត្រូវអន្តរាយ
- សេដ្ឋកិច្ចជាតិធ្លាក់ចុះ។
+ ផលវិបាកនយោបាយ
- ប្រទេសជាតិត្រូវបាត់បង់កិត្តិយស កេរ៍្ដឈ្មោះ កិត្យានុភាព លើឆាកអន្តរជាតិ
- អស្ថេរភាពនយោបាយដោយសង្រ្គាមស៊ីវិលបនបង្កវិនាសកម្មលើគ្រប់វិស័យ
- ផ្ដល់ឳកាសឪ្យពួកខ្មែរក្រហមឡើងកាន់អំណាចបាន គឺកម្ពុជាទៅក្នុងរបបអន្ធកាលនៃអំពើប្រល័យពូជសាសន៍។ឮ
វិញ្ញាសាទី១៧