ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ក.នៅឆ្នាំ ១៩៧៩ មានការកាត់សេចក្តីអំពើប្រល័យពូជសាសន៍នៅទីក្រុងភ្នំពេញដែលគេស្គាល់ ថាជាតុលាការប្រជាជនបដិវត្តន៍។ តុលាការនេះបានកាត់ទោសលោក អៀង សារី និងលោក ប៉ុល ពត ហើយបានរកឃើញថា ពួកគេទាំងពីរនេះជាប់ពិរុទ្ធខាងឧក្រិដ្ឋប្រល័យពូជសាសន៍ ប៉ុន្តែអ្នកទាំងពីរមិនមានវត្តមាននៅចំពោះមុខតុលាការទេ ហើយក៏មិនបានទទួលទោសពីកំហុសដែលខ្លួនបានប្រព្រឹត្តនោះដែរ។
នៅឆ្នាំ ១៩៩៦ ព្រះមហាក្សត្របានប្រទានការអនុគ្រោះទោសចំពោះ លោកអៀង សារី ដែលបានទទួលការប្រកាសទោស នៅពេលដែលតុលាការប្រជាជនបដិរត្តន៍បានកាត់ទោសគាត់ពីបទប្រល័យពូជសាសន៍។
នៅឆ្នាំ ១៩៩៧ ពួកខ្មែរក្រហមខ្លួនឯងផ្ទាល់បានកាត់ទោស ប៉ុល ពត ពីបទឧក្រិដ្ឌដែលគាត់បានប្រព្រឹត្ត ក្នុងរង្វង់អង្គការរបស់គេក្រោយឆ្នាំ ១៩៧៩។
ខ.ចៅក្រមអន្តរជាតិមួយចំនួនត្រូវបានជ្រើសតាំងដោយអគ្គលេខាធិការអង្គការសហប្រជាជាតិដែលមានចំនួន ៧រូប ជូនរាជរដា្ធភិបាលកម្ពុជា ហើយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នឹងធ្វើការជ្រើសរើសចំនួន ៥រូបក្នុងចំណោម ៧រូប អោយទៅបំរើការនៅក្នុងតុលាការទាំងពីរថ្នាក់។ ឧត្តមនៃក្រុមប្រឹក្សានៃអង្គចៅក្រមនឹងទទួលខុសត្រូវក្នុងការតែងតាំង ចៅក្រមកម្ពុជាចំនួន ៧រូបក្នុងចំណោមអ្នកដែលមានសមត្ថភាពធ្វើជាចៅក្រមកម្ពុជា។
ចៅក្រមទាំងនោះត្រូវតែមានអត្តចរិកស្លូតបូត សុភាពរាបសាមានលក្ខណៈសម្បតិ្តគ្រប់គ្រាន់។ ពូកគេត្រូវតែមានភាពឯករាជ្យម្ចាស់ការនិងមានទំនួលខុសត្រូវខ្ពស់ចំពោះការងាររបស់ខ្លួន។ ចៅក្រមទាំងអស់នឹងទទួលការបណ្តុះបណ្តាលជំនាញនៅសាលាភូមិន្ទចៅក្រម។
គ.តុលាការមានពីរកំរឹត ឬ ពីរថ្នាក់ គឺ សាលាដំបូង និង តុលាកកំពូល។
ឃ.អំពើប្រល័យពូជសាសន៍ជាការសំលាប់ ឬធ្វើអោយខូចខាតបាត់បង់ដោយចេតនា បំផ្លាញទាំងស្រុង ឬមួយផ្នែកនៃក្រុមជាតិសាសនា ឬសាសនាណាមួយ។