2018-12-04 15:06
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ព្រះករុណាព្រះបាទនរោត្តម សីហនុ ជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាទ្រង់ប្រសូតនៅថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ១៩២២ នៅរាជធានីភ្នំពេញព្រះរាជាណាចក្រកម្ពុជា ។
ចាប់ពីឆ្នាំ ១៩៣០ ដល់ឆ្នាំ ១៩៤០ ព្រះអង្គបានចូលសិក្សានៅសាលាបឋមសិក្សាហ្រ្វង់ស្វ័របូឌូនៅរាជធានីភ្នំពេញបន្ទាប់មកទ្រង់បានបន្ដការសិក្សានៅវិទ្យាល័យបារាំងសាសឺលូ ឡូបានៅព្រៃនគរ វៀតណាមខាងត្បូង ។
លុះដល់ខែមេសា ឆ្នាំ ១៩៤១ ក្រុមប្រឹក្សារាជបលង្គ័ង្គបានជ្រើសតាំង និងថ្វាយព្រះឋានព្រះអង្គជាព្រះមហាចក្រកម្ពុជានៅរាជធានីភ្នំពេញ ។
នៅឆ្នាំ១៩៤៦ និងឆ្នាំ ១៩៤៨ ព្រះអង្គបានបន្តការសិក្សាជាន់សិក្សាខ្លស់នៅសាលាអនុវត្តទ័ពសេះនិងកងទ័ពរថពាសដែកនៅសូមៀរបរទេសបារាំង ។
ពីឆ្នាំ ១៩៥២ ដល់ឆ្នាំ ១៩៥៣ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុទ្រង់បានធ្វើព្រះរាជបូនីយកិច្ចទាមទារឯករាជ្យ ហើយក៏ទទួលបានឯករាជ្យទាំងស្រុងរបស់ព្រះរាជាណាចក្រកម្ពុជាពីប្រទេសបារាំងនៅថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ១៩៥៣ ។
នៅខែមេសា ឆ្នាំ ១៩៥៥ព្រះករុណាព្រះបាទនរោត្តម សុរាម្រឹតទ្រង់បានថ្វាយចំពោះព្រះករុណាព្រះបាទនររោត្តម សីហនុវរ័្មន នូវព្រះបរមងារជាំសម្ដេចសីហទាំងស្រុងរបស់ព្រះរាជាបូនីយកិច្ចទាមទារឯករាជ្យ ហើយក៏ទទួលឯករាជ្យទាងស្រុងរបស់ព្រះរាជាណាចក្រកម្ពុជាពីប្រទេសបារាំងនៅថ្ងៃទី ៩ វិចិ្ឆកា ឆ្នាំ ១៩៥៣ ។
ព្រះករុណាព្រះបាទនរោត្តម សីហនុ ទ្រង់បានបង្កើតសង្គមរាស្ត្រនិយមកុំមុយណូតេសូស្យាលីសប៉ូពុយលែរ ។
ព្រះករុណាបាទនរោត្តមសីហនុ ទ្រង់បានចូលរួមក្នុងសន្និសីទកំពូលអាហ្វ្រិក អាស៊ីលើកទី ១ នៅទីក្រុងបាសនឌុងប្រទេសឥណ្ឌានេស៊ី ។ នៅទីនោះព្រះអង្គបានប្រកាសពីអព្យាក្រឹត្យភាពនៃព្រះរាជាណាចក្រកម្ពុជា ។
នៅឆ្នាំ១៩៥៦ នៅប្រ៊ិយូនី សាធារណៈរដ្ឋសង្គមនិយមសហព័ន្ធយូហ្គូស្លារីព្រះករុណាព្រះបាទនរោត្តមសីហនុទ្រង់បានចុះហត្ថលេខាជាមួយប្រធានធិបតីហ្សស៊ីប្រូទីតូ បន្ទាប់ប្រធានាធិបតី ហ្គាម៉ាអាបែបណាស្ស៊ែនៃសាធារណៈរដ្ឋអារ៉ាប់រួមប្រធានាធិបតីសូកាណូ ប្រទេសឥណ្ឌូនេស៊ី និងនាយករដ្ឋមន្រ្តីហ្សារ៉ាហាសឡាល់ នេរុប្រទេសឥណ្ឌា លើធម្មនុញ្ញនៃចលនាមិនចូលបក្សសម័្ពន្ធ ។ ព្រះអង្គបានក្លាយទៅជាអ្នកទី ៥ នៃអ្នកបង្កើតចលនានេះ ។
នៅឆ្នាំ ១៩៦០ គឺនៅពេលដែលព្រះបាទនរោត្តមសុរាម្រឹតទ្រង់យាងសោយព្រះទិវង្គត ព្រះករុណាព្រះបាទរោត្តមសីហនុ ត្រូវបានសមាជិកសភាខ្មែរជ្រើសតាំងព្រះអង្គជាឯកច្ឆ័នជាព្រះប្រមុខរដ្ឋនៃព្រះរាជាសណាចក្រកម្ពុជា ។ ក្នុងឋានៈព្រះអង្គក៏បានបន្ដដឹកនាំប្រជារាស្រ្ដក្នុងព្រះរាជកិច្ចកសាងជាតិមាតុភូមិយ៉ាងសំខាន់ ។
ក្នុងឆ្នាំ១៩៦៤ ព្រះអង្គបានយាងចូលរួមនៅក្នុងសន្និសីនកំពូលលើក១ នៃចលនាមិនចូលបក្សសម័្ពន្ធនៅបែលក្រាត យូហ្គូស្លវី ។
នៅថ្ងៃទី ១៨ មិនា ឆ្នាំ ១៩៧០ ក្នុងពេលដែលព្រះអង្គកំពុងបំពេញព្រះរាជទស្សនៈកិច្ចជាផ្លូវការសហភាពសូវៀត ព្រះករុណាព្រះបាទនរោត្តម សីហនុបានទទួលរងគ្រោះដោយរដ្ឋប្រហារមួយនៅភ្នំពេញ គឺរដ្ឋប្រហារយោធាដែលមាន លន់ ណុល ទ្រង់ សិរិមតៈ ជាមេក្លោង ។ សាធារណៈរដ្ឋខ្មែរ របស់លន់ ណុល ត្រូវបានបង្កឡើងនៅខែតុលាឆ្នាំ ១៩៧០ ។
នៅថ្ងៃទី ២២ មិនា ឆ្នាំ ១៩៧០ ព្រះអង្គបានក្លាយទៅជាប្រធានចលនាតស៊ូរណសិរ្សរួមជាតិកម្ពុជា ។ នៅខែមេសា ១៩៧០ មៅកង់តុង សាធារណៈរដ្ឋប្រធាមានិតចិន ដល់នៅក្នុងនោះព្រះអង្គជាផ្ដើមសន្និសនីកំពូលរបស់ប្រជាជនឥណ្ឌូចិន ដែលក្នុងនោះមានអ្នកចូលរួមពីអ្នកកម្ពុជា “ ហ្វុង “ ពីសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម “ ឯកឧត្តម ហាំវ៉ាន់ដុតនាយករដ្ឋមន្រ្ដីវៀតណាមខាងជើង “ ពីរណសិរ្សរំដោះវៀតណាមខាងត្បូងឯកឧត្តមប្រធាន ង្វៀន ហ្វីមថ និងណេរ ឡាវហាក់សាត “ ព្រះអង្គម្ចាស់សុផាវង្ស “ ។
ថ្ងៃទី ១៧ មេសា ឆ្នាំ ១៩៧៥ កងទ័ពប្រជាជនរំដោះជាតិនៃរណសិរ្សរួមរួមជាតិដណ្ដើមបានទាំងស្រុងនៅកម្ពុជា ។
រដ្ឋនៃកម្ពុជាប្រជាធិបតេយ្យត្រូវបានបង្កើតឡើងពេលនោះព្រះករុណា ព្រះបាទនរោត្តម សីហនុ បានក្លាយជាព្រះរាជហឬទ័យលាលែងពីតំណែងពីប្រធាននៃរដ្ឋកម្ពុជាប្រជាធិបតេយ្យ ។
នៅឆ្នាំ១៩៨២ ព្រះអង្គបានក្លាយជាប្រធានកម្ពុជាប្រជាធិបតេយ្យម្ដងទៀតឆ្នាំ ១៩៨២ ដល់ឆ្នាំ ១៩៩០ ព្រះអង្គទ្រង់ជាប្រធាននៃចលនាជាតិ អ៊ែរ អិន សេ រ៉ែ ណាស្យូណាល់ ឌុយ កំបូដ ហ្សា ។
នៅថ្ងៃទី ១៧ កក្កដា ១៩៩១ ទ្រង់ចាកចេញពីប្រធានកម្ពុជាប្រជាធិបតេយ្យនិងចលនាតស៊ូជាតិកម្ពុជានៅលើភាគីទាំងអស់នានា ។ ព្រះអង្គបានសមាជិកទាំង ១១ នៃអេស អិម ស៊ី ជ្រើសតាំងឯកច្ឆ័នជាប្រធាន សមាជិកអចិន្រ្តៃយ៍ ។
នៅថ្ងៃទី២៤ មិថុនា ១៩៩១ ព្រះអង្គទ្រង់បានទទួលជាអ្នកដឹកនាំនៃអេសអិមស៊ី នូវការយល់ព្រមនិងប្រកាសជាឧឡារិក នៅការឈប់បាញ់គ្នាដោយគ្មានកំណត់ពេលវេលានិងទីកកន្លែងនៅកម្ពុជា ហើយនិងការឈប់ទទួលយក ដោយកងទ័ពទាំងបួនភាគីនៅជំនួញយោធាពីបរទេស ។
ទីក្រុងភ្នំពេញត្រូវបានជ្រើសរើសដោយអែស អិម ស៊ី ក្រោមព្រះរាជអធិបតីភាពព្រះករុណាព្រះបាទនរោត្តម សីហនុ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រជាផ្លូវការ ។
ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ១៩៩១ ព្រះអង្គបានយាងនិវត្តន៍មករាជធានីភ្នំពេញវិញប្រកបដោយជោគជ័យនិងសុវត្តិភាព ។
ក្រោយពីមាតុភូមិនិវត្តរបស់ព្រះអង្គរាជរដ្ឋាភិបាលកម្ពុជាដែលមានឯកឧត្តម ហ៊ុន សែន នាយករដ្ឋមន្រី្ដ និងឯកឧត្តម ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា ហ្វុន ស៊ិនប៉ិន ដែលព្រះអង្គ រណឬទ្ធិ ជាប្រធានគណបក្ស និងខ្មែរក្រហមមានឯកឧត្តម ខៀរ សំផន ជាប្រធានគណបក្សដែលបានប្រកាសជាបន្ដបន្ទាប់ដែលមានលាយលក្ខណ៍អក្សរថាសម្ដេចព្រះនរោត្តមសីហនុ នៅតែព្រះប្រមុខរដ្ឋពេញលក្ខណៈច្បាប់នៃកម្ពុជារដ្ឋកម្ពុជារដ្ឋទាំងមូល ។ ម្យ៉ាងទៀតព្រះនរោត្តមសីហនុនៅតែរក្សាជាផ្លូវការនាំតួនាទីជាព្រះប្រមុខរដ្ឋកម្ពុជាទាងមូលរហូតដល់ការបោះឆ្នោតជ្រើសរើសនៅឆ្នាំ ១៩៩៣ ។
នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ១៩៩៣ សម្ដេចព្រះរោត្តមសីហនុ បានលាយព្រះហស្ដលេខា លើ់ព្រះរាជក្រមឪ្យប្រើប្រាស់ ជាផ្លូវការ នបីរដ្ឋធម្មនុញ្ញថ្មីនៃព្រះរាជាណាចក្រកម្ពុជាដែលសភារដ្ឋធម្មនុញ្ញតបានអនុម័តច្បាប់គ្រាំទ្រសំឡេង ១១៣ និង ៥ ប្រឆាំង ២ អនុវាទ កាលទីថ្ងៃទី ២១ ខែកញ្ញា ១៩៩៣ ។
ថ្ងៃទី ២៤ កញ្ញា ១៩៩៣ ព្រះករុណាព្រះបាទនរោត្តមសីហនុ ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំងជាព្រះមហាក្សត្រជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។
ព្រះះហ
ះបាទនរោត្តម សីហនុ ព្រះមហាវីរក្សត្រព្រះបិតាឯករាជ្យបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជាទ្រង់បានយាងសោយទិវង្គតនៅថ្ងៃទី ១៥ តុលា ឆ្នាំ ២០១២ ដោយរោគាយាទ នាទីក្រុង ប៉េកាំង នៃសាធារណរដ្ឋប្រជាមានិត ចិនវេលាម៉ោង ១.២០ នាទីរំលងអាធា្រត ។