សារៈសំខាន់នៃនិយមន័យម៉ាឃីធីងផ្តោតទៅលើ ៖
- ការដោះដូរ (Trading) ៖ អង្គភាពអាជីវកម្មនិងអតិថិជនស្ម័គ្រចិត្តដោះដូរទំនិញ ឬសេវាកម្មដើម្បីសម្រេចបានផលប្រយោជន៍ទៅវិញទៅមក ។ អ្នកទិញទទួលប្រយោជន៍ពីផលិតដែលបានទិញ ចំណែកអ្នកលក់ទទួលប្រយោជន៍ពីការលក់គឺទទួលបានប្រាក់មានន័យថា Trade ។
- អតិថិជនជំនួញ (Business Customer) ៖ អតិថិជនជំនួញទិញទំនិញនឹងសេវាកម្មសម្រាប់ផ្គត់ផ្គង់ដំណើរការអាជីវកម្ម ឬសម្រាប់លក់បន្តទៅឲ្យអង្គភាពអាជីវកម្ម ឬអ្នកប្រើប្រាស់ផ្សេងៗដើម្បីទទួលបានចំណេញ មានន័យថា business customer ។
- អ្នកប្រើប្រាស់ (Consumer) ៖ ទិញទំនិញនិងសេវាកម្មសម្រាប់ផ្ទាល់ខ្លួន ឬសម្រាប់ធ្វើអំណោយទៅអ្នកផ្សេងទៀត ។ អ្នកប្រើប្រាស់ត្រូវបានគេចាត់ទុកថា ជាអ្នកប្រើប្រាស់ចុងក្រោយ មានដូចជាបុគ្គលម្នាក់ៗ ឬគ្រួសារនីមួយដែលទិញទំនិញនិងសេវាកម្មទាំងនេះ ដើម្បីឲ្យការរស់នៅរបស់ពួកគេកាន់តែមានភាពប្រសើរ មានន័យថា consumer ។
- តម្រូវការ (Need) ៖ វត្ថុផ្សេងៗគឺជាវែលអ្នកប្រើប្រាស់ ឬក្រុមហ៊ុនត្រូវការចាំបាច់សម្រាប់ទ្រទ្រង់ការរស់នៅ ឬទ្រទ្រង់ដំណើរការអាជីវកម្ម ។ អ្នកប្រើប្រាស់ត្រូវការអាហារ ជម្រក ខ្យល់ដកដង្ហើម ឬសំល្លៀកបំពាក់ការរស់នៅ ចំណែកក្រុមហ៊ុនត្រូវការកុំព្យូទ័រ បណ្តាញ និងគ្រឿងម៉ាសឲ្យអាជីវកម្មអាចដំណើរការទៅបាន មានន័យថា need ។
- ចំណង់ចំណូលចិត្ត (Want) ៖ សំដៅទៅលើលក្ខណៈពិសេសនៃទំនិញ និងសេវាកម្មដែលអតិថិជនត្រូវការបន្ថែមជាពិសេស ដើម្បីបំពេញតម្រូវការរបស់ពួកគេដូចជា ត្រូវការភេសជ្ជៈដែលមានរស់ជាតិខុសៗគ្នា ដើម្បីបំពេញតម្រូវការជាស្រេច មានន័យថា want ។
- សេចក្តីត្រូវការ (Demand) ៖ សំដៅទៅលើចំណូលចិត្តលើផលិតផលហើយមានលទ្ធភាពទិញ ។ មនុស្សជាច្រើនចង់បានរថយន្ត Mercedes ប៉ុន្តែមានតែចំនួនតិចតួចប៉ុណ្ណោះដែលមានទលទ្ធភាពទិញ មានន័យថាមាន Demands ។