ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
យុទ្ធសាស្ត្រម៉ាឃីធីង គឺមុនពេលបង្កើតនូវយុទ្ធសាស្ត្រម៉ាឃីធីង អង្គភាពអាជីវកម្មត្រូវកំណត់ឲ្យបានច្បាស់នូវគោលដៅ និងគោលបំណងពិតប្រាកដរបស់ខ្លួន ដោយផ្អែកលើការយល់ដឹង ដែលបានមកពីការវិភាគបរិយាកាស និងស្ថានភាព ។ គោលបំណងទាំងអស់ត្រូវតែរៀបរាប់ក្នុងទម្រង់ច្បាស់លាស់ និងសង្ខេបល្មម ។ វាគួរតែអាចវាស់វែងបាន និងពាក់ព័ន្ធទៅនឹងរយៈពេលជាក់លាក់មួយ ។ យុទ្ធសាស្រ្តម៉ាឃីធីងសម្រាប់លើកកម្ពស់ការសំដែងសកម្មភាព អាចបែងចែកជាពីរគឺ មួយផ្នែកយកចិត្តទុកដាក់លើអតិថិជន និងមួយផ្នែកទៀតយកចិត្តទុកដាក់លើគូប្រកួតប្រជែង ។ ការបង្កើតយុទ្ធសាស្ត្រម៉ាឃីធីងក៏ពាក់ព័ន្ធផងដែរទៅនឹងការជ្រើសរើសចំណែកទីផ្សារ ដើម្បីកំណត់គោលដៅរបស់អង្គភាពអាជីវកម្ម ។ អង្គភាពត្រូវតែសម្រេចចិត្តថាតើជ្រើសយកចំណែកតែមួយ ចំណែកមួយចំនួន ឬក៏ទីផ្សារទាំងមូល ។ ក្រោយពេលជ្រើសរើស និងកំណត់ទីផ្សារគោលដៅរួចហើយ អង្គភាពអាជីវកម្មចាំបាច់ត្រូវកំណត់នូវយុទ្ធសាស្រ្តជំហផលិតផលរបស់ខ្លួន នោះសម្រេចថា តើត្រូវបែងចែកលក់ផលិតផលក្នុងទីផ្សារគោលដៅយ៉ាងដូចម្តេច ដែលអាចនឹងទទួលបានអំណោយផលបំផុតពីអតិថិជនធៀបទៅនឹងផលិតផលប្រកួតប្រជែង ។