ការធ្វើសេចក្តីសម្រេចចិត្តទិញ អ្នកប្រើប្រាស់ត្រូវឆ្លងកាត់៥ជំហានគឺ ៖
- ការទទួលស្គាល់បញ្ហា ទីមួយអ្នកប្រើប្រាស់ត្រូវស្គាល់តម្រូវការ និងសេចក្តីប្រាថ្នា ឬបញ្ហា ។
- ការស្រាវជ្រាវព័ត៌មាន បន្ទាប់មកអ្នកប្រើប្រាស់ត្រូវប្រមូលព័ត៌មានអំពីដំណោះស្រាយដែលត្រូវជ្រើសរើសតាមរយៈប្រភពផ្សេងៗជាច្រើន ។
- ការវាយតម្លៃជម្រើសផ្សេងៗ ក្រោយពីប្រមូលព័ត៌មាន អ្នកប្រើប្រាស់វាយតម្លៃជម្រើសជាច្រើនដើម្បីកំណត់ ថាតើណាមួយប្រសើរជាងគេ ។ ជួនកាលវាពាក់ព័ន្ធដល់ការសង្ខេបព័ត៌មាន ប្រៀបធៀបគុណសម្បត្តិ និងគុណវិបត្តិនៃជម្រើសនីមួយៗ ។
- ការសម្រចចិត្តទិញ ប្រសិនបើជម្រើសសមស្របអាចទៅរួចហើយនោះ អ្នកប្រើប្រាស់និងរើសយកផលិតផលណាមួយ ហើយធ្វើការទិញ ។
- ការវាយតម្លៃក្រោយពេលទិញ នៅចំណុចនេះ អ្នកប្រើប្រាស់វិនិច្ឆ័យការបំពេញតម្រូវការ ឬមិនបំពេញតម្រូវការជាមួួយនឹងផលិតផលដែលបានទិញ ។