2019-03-29 15:44
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ឥណទានសំរាប់អ្នកប្រើប្រាស់ Consumer Credit បានប្រើច្រើនទសវត្សមកហើយ ។ អ្នកប្រើប្រាស់ចង់បាន ឬត្រូវការទិញទំនិញ គ្រប់ប្រភេទជាមួយការសន្យាសងដោយផ្តល់ចំណូលរបស់គាត់នាអនាគត ។ ឥណទានបានបង្កលក្ខណៈងាយស្រួល ជាច្រើនដល់ការទិញគ្រឿងប្រដាប់ប្រដារប្រណិតជាច្រើនបែបសេវាកម្ម និងមុខទំនិញផ្សេងទៀតដែលត្រូវការ ។
ក. ឥណទានរាយ Retail Credit ជាប្រភេទឥណទានមួយ ដែលអ្នកប្រើប្រាស់ជាច្រើនប្រើ ដើម្បីទិញទំនិញសំរេច និងសេវាកម្មដោយផ្ទាល់ពីអ្នកលក់ ដោយប្រើឥណទានវិលកិច្ចសន្យាសងរំលស់ ឬឥណទានសេវា ។ អ្នកលក់ទំនិញអាចទទួលយកបាន គឺការរងចាំសំណងពីអ្នកទិញសងនៅពេលអនាគត ។
ជ្រើសរើសឥណទាន Option-Terms ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងឥណទានដែលអនុញ្ញាតិឲ្យអ្នកប្រើប្រាស់ទិញទំនិញ
ផ្សេងៗជាច្រើនដោយប្រើឥណទានរហូតដល់ចំនួនអតិបរមាមួយកំណត់ ។ ប័ណ្ណឥណទានជាទូទៅ ចេញដោយអ្នកលក់ ដើម្បីកំណត់អ្នកប្រើប្រាស់ និងអ្នកប្រើប្រាស់អាចប្រើក្នុងការទិញតែមួយគត់ពីអ្នកដែលធ្វើប័ណ្ណនេះ ។ អ្នកប្រើប្រាស់អាចសងត្រឡប់តាមចំនួនប្រាក់ដែលបានទិញក្នុងរយៈពេល ២៥ ទៅ៣០ថ្ងៃ ដោយគ្មានបន្ទុកហិរញ្ញវត្ថុ ។
និងច្រើនមុខមានប្រភេទខុសៗគ្នា ដែលចែងជាទំនិញទិញជាសេរីថេរ Series of Fixed សំណងទៀងទាត់លើ រយៈពេលវែង កំណត់តាមកាលបរិច្ឆេទ ។ ឥណទានបែបនេះ ជាទូទៅប្រើកិច្ចសន្យាដាច់ពីគ្នានៅពេលទិញទំនិញដែលមានប្រភេទខុសៗគ្នា ហើយកិច្ចសន្យានោះនឹងមានបញ្ជាក់អំពីសំណងបន្ទុកហិរញ្ញវត្ថុ និងលក្ខខ័ណ្ឌព្រមព្រៀងជាក់លាក់នៅពេលអតិថិជនមិនសង ។
សំណងពីអ្នកប្រើប្រាស់ ឬអ្នកត្រូវការសេវា ។ សេវាទាំងអស់នេះជានិច្ចជាកាលគ្មានកិច្ចសន្យាជាផ្លូវការ ហើយអតិថិជនត្រូវសងគ្រប់ចំនួនតាមវិក័យប័ត្រដែលអ្នកផ្តល់សេវាកំណត់ ។
ខ. ឥណទានសាច់ប្រាក់ Cash Credit ជាឥណទានមួយដែលអ្នកខ្ចីទទួលបានមូលនិធិពីអ្នកផ្តល់កំចី ដោះដូរ ជាមួយការចុះកិច្ចព្រមព្រៀងសងមូលនិធិនៅពេលណាមួយតាមកាលកំណត់ជាទូទៅមានការប្រាក់ ឬបន្ទុកហិរញ្ញវត្ថុ ។ មូលនិធិដែលបានខ្ចី អាចប្រើសំរាប់សំគោលបំណងផ្សេងៗ ដូចជាវិស្សមកាល អាពាហ៍ពិពាហ៍ ការបន្ទាន់ និងការទិញ ទំនិញចាំបាច់ដទៃទៀត ។
ពេលវេលាដែលបានកំណត់ ។ បន្ទាប់ពីទទួលបានកំចី អ្នកខ្ចីត្រូវសងទៀងទាត់ទៅឲ្យអ្នកផ្តល់កំចីនូវប្រាក់ដើម រួមជាមួយន្ទុកហិរញ្ញវត្ថុ ។ អ្នកខ្ចីត្រូវផ្តល់ភ័ស្តុតាងមួយចំនួន ដូចជាចំណូល និងការធានាហិរញ្ញវត្ថុនៅពេលដាក់ពាក្យសុំខ្ចី ដូច្នេះអ្នកផ្តល់កំចីនឹងទុកចិត្តថាសំណងនាពេលអនាគតនឹងត្រឡប់មកវិញ ។
មូលនិធិ មានរយៈពេលមួយឆ្នាំ ឬតិចជាង កំចីនេះមានចុះកិច្ចព្រមព្រៀងសងមូលនិធិទាំប្រាក់ដើម និងការប្រាក់ ឬបន្ទុក ហិរញ្ញវត្ថុនៅចុងកាលបរិច្ឆេទ ។
ឲ្យអ្នកខ្ចីសងលើការទិញ ដោយប្រើប័ណ្ណឥណទានជំនួសប្រាក់ ។ ម្ចាស់ប័ណ្ណអាចទួទាត់សងគ្រប់ចំនួនរាល់ខែតាមការ កំណត់ដោយគ្មានបន្ថែមបន្ទុកហិរញ្ញវត្ថុ ឬសងក្នុងចំនួនមួយអប្បបរមា ហើយទុកមួយចំណែកសងពេលក្រោយភ្ជាប់ជាមួយបន្ទុកហិរញ្ញវត្ថុ ។
គ. ឥណទានអចលនវត្ថុ Real Estate Credit ជាប្រភេទឥណទានសំរាប់អ្នកប្រើប្រាស់ ដែលពាក់ព័ន្ធជាមួយអ្នកខ្ចីមូលនិធិខ្ចីកំចីដោយមានអចលនទ្រព្យធានា ឬដាក់បញ្ចាំ ។ អ្នកខ្ចីពាក់ព័ន្ធរបស់បញ្ចាំ (និក្ខេប) (Mortgage Loan) ជាបំណុលធានាដោយអចលនវត្ថុ ដើម្បីទិញផ្ទះសំរាប់គ្រួសារ ។ កំចីនេះពេញនិយម ដោយសារច្បាប់ស្តីពីពន្ធមិនឲ្យបង់ពន្ធលើការប្រាក់ ។