សេរីភាពក្នុងការជ្រើសរើសរបស់កម្លាំងផលិតកម្ម និងអ្នកប្រើប្រាស់មានសារសំខាន់ដូចខាងក្រោម៖
- ម្ចាស់កម្មសិទ្ធិលើធនធានធម្មជាតិនិងទំនិញវិនិយោគអាចប្រើប្រាស់ជួលឬលក់ធនធានទាំងនោះទៅតាមការយល់ឃើញរបស់ខ្លួន។
- អ្នកមានកម្លាំងពលកម្មអាចព្រមព្រៀង ឬមិនព្រមព្រៀងលក់កម្លាំងពលកម្មរបស់ខ្លួន ដោយផ្អែកទៅលើកម្រិតសមត្ថភាពរបស់ខ្លួនទៅតាមសេចក្តីសម្រេចចិត្តផ្ទាល់ខ្លួន។
- អ្នកប្រើប្រាស់មានសេរីភាពក្នុងការប្រើប្រាស់ក្របខណ្ឌថវិកា ឬចំណូលដែលខ្លួនមាន ដើម្បីទិញទំនិញឬសេវាកម្មក្នុងតម្លៃនិងបរិមាណដែលត្រូវនឹងបំណងរបស់ខ្លួន។ ឯកសារយោង https://www.youtube.com/channel Prach Phanit