Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ទីផ្សារ
2019-07-23 09:19

ច្រកបែងចែកទំនិញឲ្យអ្នកប្រើប្រាស់មានចំនួន៤គឺ ៖

  • បណ្តាញពីផលិតករទៅកាន់អ្នកប្រើប្រាស់ផ្ទាល់ (Direct from the manufacturer to the consumer)  ការបង្ហូរផលិតផលដោយត្រង់ឲ្យអ្នកប្រើប្រាស់ គឺជាប្រឡាយចែកចាយងាយជាងគេ ។ ដំណើរការនេះអាចសម្រេចបានតាមរយៈ (១)ហាងជាកម្មសិទ្ធិរបស់ផលិតករ (២)ការដើរលក់តាមផ្ទះ ឬ(៣)ការផ្ញើរតាមប្រៃសណីយ៍ដោយត្រង់ ។ សណ្តានទាំងបីនេះ ផ្តល់អត្ថប្រយោជន៍ការងាយស្រួលក្នុងការគ្រប់គ្រង និងការត្រួតពិនិត្យរបស់ម្ចាស់ ។
  • បណ្តាញពីផលិតករទៅកាន់អ្នកលក់ដុំបន្តទៅអ្នកប្រើប្រាស់ (From the manufacturer, via the wholesaler, to the consumer) ជួនកាលការបង្ហូរផលិតផលតាមរយៈអ្នកលក់ដុំ គឺមិនចាំបាច់ឆ្លងកាត់អ្នកលក់រាយនោះទេ ព្រោះអ្នកលក់ដុំអាចបោះដុំផង និងលក់រាយបានផងដែរ ប្រសិនបើអ្នកទិញជាអ្នកប្រើប្រាស់មកសុំទិញដល់កន្លែងក្នុងបរិមាណច្រើនដូចជាអ្នកលក់រាយដែរនោះ ។
  • បណ្តាញពីផលិតករទៅកាន់អ្នកលក់ដុំបន្តទៅអ្នកលក់រាយ ហើយបន្តទៅអ្នកប្រើប្រាស់ (From the manufacturer via wholesaler and the retailer, to the consumer) ការបង្ហូរផលិតផលតាមរយៈអ្នកលក់ដ​ុំ គឺជាសណ្តានចែកចាយ គេនិយមជាងគេ ​ហើយមានជាទូទៅសព្វថ្ងៃនេះ ។ ផលិតករភាគច្រើនផ្តោតយកចិត្តទុកដាក់លើកិច្ចការរបស់គេតែរឿងផលិតកម្ម ពីព្រោះក្រុមហ៊ុនខ្លះខ្វះសមត្ថភាពផ្នែកទីផ្សារ ឬខ្វះមូលធន ។ ដូច្នេះពឹងផ្អែកលើសេវារបស់អ្នកលក់ដុំ ដែលទិញក្នុងបរិមាណច្រើន ហើយធ្វើការលក់បន្ត ។
  • បណ្តាញពីផលិតករទៅអ្នកលក់រាយហើយបន្តទៅអ្នកប្រើប្រាស់ (From the manufacturer via the retailer, to the consumer) ការបង្ហូរផលិតផលដំបូងទៅអ្នកលក់រាយ ដែលបន្តមកទៀតអ្នកលក់រាយក៏បង្ហូរទៅអ្នកប្រើប្រាស់ ។ បណ្តាញនេះគេប្រទះឃើញទូទៅពិសេសក្នុងករណីរបស់របរត្រូវដើរទិញ ពីព្រោះវាផ្តល់ឲ្យផលិតករនូវកម្រិតការត្រួតពិនិត្យផលិតផលខ្ពស់ ហើយនិងផ្តល់ឲ្យគេនូវព័ត៌មានទីផ្សារ ពីអ្នកទទួលមកគណៈចាត់ចែងការយ៉ាងឆាប់រហ័ស ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login