ការយល់ដឹងពីទំនួលខុសត្រូវចំពោះសង្គមនៅក្នុងម៉ាឃីធីងមានដូចជា៖
- ទំនួសខុសត្រូវលើប្រាក់ចំណេញ (Profit Responsibility) លោក Milton Friedman បានពោលថា (មានរឿងមួយដែលអាជីវកម្មត្រូវតែគិតគឺទំនួសខុសត្រូវចំពោះសង្គម ដើម្បីប្រើប្រាស់ធនធាន អាជីវកម្មមួយត្រូវភ្ជាប់សកម្មភាពរបស់ខ្លួនដើម្បីបង្កើនប្រាក់ចំណេញឲ្យបានយូរអង្វែងដូចដែលខ្លួនស្ថិតនៅក្នុងរង្វង់នៃច្បាប់ តែបើសេរីភាពក្នុងប្រកួតប្រជែងមានលក្ខណៈទុច្ចរិត មិនទៀងត្រង់ អ្នកនឹងមានឈ្មោះថាជាឈ្មួញទុច្ចរិតជាក់ជាមិនខាន ។
- ទំនួសខុសត្រូវចំពោះម្ចាស់អាជីវកម្ម (Stakeholder Responsibility) ជាញឹកញយមានការរិះគន់ជាច្រើនពីស្ថានភាពប្រាក់ចំណេញ ដែលដឹកនាំទៅរកទស្សនៈទូលំទូលាយជាងមុនលើទំនួសខុសត្រូវចំពោះសង្គម ។ ទំនួសខុសត្រូវចំពោះម្ចាស់អាជីវកម្ម គេផ្តោតទៅលើកាតព្វកិច្ចដែលអង្គភាពមួយទទួលផលប៉ះពាល់យ៉ាងខ្លាំងជុំវិញទិសដៅសមិទ្ធិផលរបស់ខ្លួន ។ ដែលឥទ្ធិពលទាំងនោះរួមមាន អតិថិជន អ្នកផ្គត់ផ្គង់ និយោជិក និងអ្នកចែកចាយ ។
- ទំនួសខុសត្រូវចំពោះសង្គម (Societal Responsibility) គេផ្តោតទៅលើកាតព្វកិច្ចដែលអង្គភាពមួយមាន (១)ការពាបរិដ្ឋានធម្មជាតិ (២)និងសាធារណៈជនទូទៅ ។