ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ផលិតផលគឺជាធាតុផ្សំមួយរបស់ម៉ាឃីតធីងចំរុះរួមមានអ្វីៗទាំងអស់ដែលត្រូវបានផ្តល់ទៅអោយទីផ្សារដោយអង្គភាពអាជីវកម្មដើម្បីបំពេញតំរូវការ ។ គឺជាប្រការសំខាន់បំផុតសំរាប់អ្នកម៉ាឃីតធីងដែលត្រូវយល់ថា ផលិតផលតែងតែត្រូវបានមើលទៅតាមទស្សនៈផ្សេងគ្នារវាងអ្នកប្រើប្រាស់និងអាជីវករ ។
អាជីវករមានទស្សនៈថា « ផលិតផលគឺអ្វីៗទាំងអស់ដែលផ្តល់ទៅទីផ្សារ មានន័យថាគេប្រមូលផ្តុំលើអ្វីដែលគេបានផ្តល់ ។
ចំណែកអ្នកប្រើប្រាស់យល់ថា ផលិតផលគឹជាអ្វីៗទាំងអស់ដែលបំពេញតំរូវការរបស់គេមានន័យថាគេប្រមូលផ្តុំយកចិត្តទុកដាក់លើតំរូវការរបស់គេ ។
តើទស្សនៈទាំងពីរនេះអាចនាំទៅដល់លទ្ធផលយ៉ាងណា ពេលអាជីវកម្មមួយផលិត និងលក់ផលិតផល ? អ្វីជាកំលាំងជំរុញអោយអ្នកទៅកាន់អាការពាណិជ្ជកម្មដើម្បីទិញផលិតផល ?
ឧទាហរណ៍ អ្នកចង់ទិញស្បែកជើងមួយគូរ នំប៉័ងប់ាតេ ឬសៀវភៅ ។ អ្នកមានហេតុផលសំរាប់ការទិញនីមួយៗដែលឋិតនៅពីក្រោយការត្រឹមតែជាម្ចាស់កម្មសិទ្ធិនៃរបស់ទាំងនោះ ។ តួយ៉ាងស្បែកជើង ទិញសំរាប់ការពារជើងរបស់អ្នក តែនៅក្រោយពីនោះ មានមូលហេតុផ្សេងទៀត ដូចជាស្ទីល ធម្មារម្មណ៍ ងាយស្រួលលេងកីឡា ទទួលបានជើងជាប់បានយូរ និងក្នុងកំរិតថ្លៃសមរម្យ ។
លក្ខណៈរូបសាស្រ្តនៃផលិតផលវាសំខាន់ណាស់តែវាត្រូវតែមានភាពជាប់មាំ មានការទាក់ទាញ និងសុវត្ថិភាព ។ ប៉ុន្តែទន្ទឹមនឹងនោះ ផលិតផលត្រូវមានប្រយោជន៍ចំពោះអ្នកប្រើប្រាស់និងបំពេញតំរូវការអ្នកប្រើប្រាស់ ។