បញ្ហាអាឡឺម៉ងជាស្នូលនៃសង្រ្គាមត្រជាក់ដោយសារ៖
- ក្រោយសង្រ្គាមលោកលើកទី២ អាឡឺម៉ង់ត្រូវបែងចែកជាពីរ។ អាឡឺម៉ងខាងកើតត្រួតត្រាដោយសហភាពសូវៀត និងអាឡឺម៉ងខាងលិច មាន៣តំបន់ត្រួតត្រាដោយអាមេរិក អង់គ្លេស បារាំង។
- សន្និសីទទីក្រុងឡុង ខែមិថុនា ១៩៤៧ អាឡឺម៉ង់ខាងលិចត្រូវបានបង្រួបបង្រួមទៅតំបន់តែមួយគឺ “សហព័ន្ធអាឡឺម៉ង់” ដោយប្រទេសសម្ព័ន្ធមិត្តមាន បារាំង អង់គ្លេស និងអាមេរិក រីឯ រូបិយប័ណ្ណត្រូវបានប្ដូរពីម៉ាកទៅដឹតម៉ាកវិញ។
- នៅឆ្នាំ ១៩៤៨ សូវៀតបានបិទផ្លូវចេញចូលបែរឡាំងខាងលិច ផ្ដាច់ទឹក និងផ្ដាច់ភ្លើង។ ស
- នៅឆ្នាំ ១៩៤៩ បារាំង អង់គ្លេស អាមេរិកបានរៀបចំការបោះឆ្នោត នៅអាឡឺម៉ង់ខាងលិច និងបង្កើតរដ្ឋាភិបាលអាឡឺម៉ងខាងលិច
- នៅខែតុលាឆ្នាំ ១៩៤៩ សូរៀតបានបង្កើតសាធារណរដ្ឋប្រជាធិតេយ្យប្រជាមានិតអាឡឺម៉ង
- នៅឆ្នាំ ១៩៥០ មហាអំណាចខាងលិចបានបំពាក់អាវុធឪ្យអាឡឺម៉ង ខាងលិចហើយអាឡឺម៉ងខាងលិចក្លាយជាសមាជិកអង្គការអូតង់ឆ្នាំ ១៩៥៥ ។
- សូវៀតបានបំពាក់អាវុធឪ្យអាឡឺម៉ង់ខាងកើត ហើយអាឡឺម៉ងខាងកើតបានក្លាយជាសមាជិកវ៉ាសូវី ឆ្នាំ១៩៥៥។
- នៅឆ្នាំ ១៩៦១ សួរៀតបានកសាងជញ្ជាំងបែរឡាំង ដើម្បីទប់ស្កាត់ជនភៀសខ្លួនអាឡឺម៉ងខាងកើត។