សម្បទានដីសង្គមកិច្ចថ្នាក់ជាតិដែលផ្តើមដោយក្រសួងស្ថាប័នពាក់ព័ន្ធមួយឬច្រើនអាចធ្វើៈ
- នៅកន្លែងតាំងទីលំនៅថ្មី សម្រាប់គ្រួសារផ្លាស់ប្តូរទីកន្លែងឬរង់ចាំសំណង់នៅទីប្រជុំជន
- នៅតំបន់ជាទីតាំងសម្បទានដីសេដ្ឋកិច្ច ដើម្បីគ្រួសារអាចអភិវឌ្ឍន៍កសិឧស្សាហកម្ម
- នៅតំបន់សាច់ស្រយាល ដែលប្រជាពលរដ្ឋគ្មានដីលំនៅដ្ឋាននិងដីដាំដុះនិងចំនួនប្រជាពលរដ្ឋមិនទាន់គ្រប់គ្រាន់ដើម្បីអភិវឌ្ឍន៍ដីនោះ ។