អ្នកអាចធ្វើការប្រមូលទិន្នន័យបឋមតាមមធ្យោបាយបីប្រភេទគឺ ៖
- ការធ្វើការអង្កេត (Observation) គឺជាការចងចាំ និងកត់ត្រាទុកនូវរាល់សកម្មភាពដែលមានចំពោះអតិថិជនគូប្រជែង ឬហេតុការនានាដែលបានកើតឡើងក្នុងទីផ្សារ ។ ឧទាហរណ៍នៅពេលដែលអ្នកចូលទៅទិញសម្ភារៈអ្វីមួយ ដែលជាសម្ភារៈរបស់គូប្រជែងនៅក្នុងក្រុមហ៊ុនមួយ ។ នៅពេលនោះអ្នកអាចធ្វើការអង្កេតមើលទៅលើការចាត់ចែងការផ្គត់ផ្គង់សេវាកម្ម ព្រមទាំងចំណុចផ្សេងៗទៀតដែលក្រុមហ៊ុនមាននឹងកំពុងអនុវត្តន៍ ដែលនាំឲ្យអតិថិជនទៅកាន់ទីនោះ ។
- ការស្ទង់មតិ (Surveys) គឺជាវិធីសាស្រ្តនៃការប្រមូលទិន្នន័យដែលទាក់ទងទៅនឹងសកម្មភាពដោយផ្ទាល់របស់ក្រុមហ៊ុនជាមួយនឹងអតិថិជន តាមរយៈគម្រោងសំណួរចម្លើយ ។ ក្នុងការធ្វើសកម្មភាពបែបនេះក្រុមហ៊ុនត្រូវកំណត់ឲ្យបានច្បាស់លាស់នៅអតិថិជនគោលដៅ ។
- សកម្មភាពពិសោធន៍ (Experiments) គឺជាការស្រាវជ្រាវមួយដែលមានលក្ខណៈវិទ្យាសាស្រ្ត មានការរៀបចំទៅតាមលក្ខណៈនៃប្រធានបទពិនិត្យធ្វើការសាកល្បងរាល់សកម្មភាពនៃការស្រាវជ្រាវបែបនេះក៏ត្រូវពឹងផ្អែកលើបទពិសោធន៍នៃការអនុវត្តន៍ការងារប្រចាំថ្ងៃផងដែរ ។