2019-07-29 03:38
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើកត្តាមូលដ្ឋាននៃការរៀបចំដែនដីនគរូបនីយកម្មមានអ្វីខ្លះ ?
២. កំណត់និយមន័យនៃពាក្យ«កំណើននគរូបនីយកម្ម » ។
៣. កាលណាគេនិយាយពីកំណើននគរូបនីយកម្ម តើគេនិយាយពីបញ្ហាអ្វីខ្លះ ?
៤. ចូររៀបរាប់ពីបញ្ហានគរូបនីយកម្មដែលបណ្តាលបំលាស់លំនៅពីជនបទទៅទីក្រុង ។
៥. តើបំលាស់លំនៅនៅកម្ពុជាបច្ចុប្បន្នមានរូបភាពអ្វីខ្លះ ?តើរូបភាពណាមួយដែលមានទំហំធំជាងគេ ? តើរូបភាពណាមួយបណ្តាលឲ្យមានបញ្ហានគរូបនីយកម្ម ?
ចម្លើយ
១. កត្តាមូលដ្ឋាននៃការរៀបចំដែនដីនគរូបនីយកម្មមានដូចជាកត្តាភូមិសាស្រ្ត កត្តាប្រវត្តិសាស្រ្ត កត្តាវប្បធម៌ កត្តាដង់ស៊ីតេប្រជាជន កត្តានយោបាយ ។
២. កំណើននគរូបនីយកម្ម គឺជាការរីកសាយនៃការរៀបចំ ការពង្រីកនិងការបង្កបង្កើតទីក្រុង ។
៣. កំណើននគរូបនីយកម្មត្រូវនិយាយពីបញ្ហាៈ
៤. បញ្ហានគរូបនីយកម្មដែលបណ្តាលបំលាស់លំនៅពីជនបទទៅក្រុងដោយសារកត្តាដូចជា សង្គមកិច្ច និងសេដ្ឋកិច្ច វប្បធម៌ ។
៥.រូបភាពបំលាស់លំនៅកម្ពុជាបច្ចុប្បន្នមាន៤រូបភាពគឺៈ
រូបភាពដែលបំលាស់លំនៅច្រើនជាងគេ គឺបំលាស់លំនៅពីជនបទទៅជនបទដោយសារកើនឡើងនៃសេដ្ឋកិច្ច ជាពិសេសគឺតម្លៃដីធ្លីឡើងថ្លៃ ដែលធ្វើឲ្យប្រជាជនធ្វើការលក់ដូរដីពីកន្លែងដែលដីមានតម្លៃថ្លៃទៅរស់នៅកន្លែងមួយទៀត និងជាឆ្នំាដែលមានវិបត្តិសេដ្ឋកិច្ចតម្លៃទំនិញឡើងថ្លៃដែលធ្វើឲ្យមានការប្តូរកន្លែង ធ្វើការស្វែងរកការងារធ្វើ អសន្តិសុខនិងការវិលជួបជុំគ្រួសារ កូនកំព្រា ការបាត់បង់ដីធ្លី និងលំនៅដ្ឋាន។ រូបភាពបំលាស់លំនៅពីជនបទទៅទីក្រុងល ជារូបដែលបណ្តាលឲ្យមានបញ្ហានគរូបនីយកម្ម និងបង្កឲ្យមានចំណោទលើផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ថែមទៀត ។