ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សេចក្ដីអធិប្បាយ
នៅក្នុងប្រទេសនីមួយៗតែងតែមាននូវវប្បធម៌របស់ខ្លួនរួចជាស្រេចមកហើយដោយគ្រាន់តែវប្បធម៌នោះមានឳនភាពនិងមានការរីកចម្រើនដោយអាស្រ័យលើកត្តានៃរបៀបរបត់នយោបាយរបស់សង្គម។ ប៉ុន្ដែការរស់នៅរបស់មនុស្សពិតជាមិនអាចឆ្លងកាត់នូវវប្បធម៌ជាតិសាសន៍ដទៃដោះទេពោលគឹយើងតែងតែធ្វើនៅសង្គមនីយកម្ម ដើម្បីបញ្ចូលនៅវប្បធម៌ណាដែលល្អចូលមកក្នុងវប្បធម៌របស់យើង។ ពាក់ព័ន្ធនិងចំណុចនេះទើបមកគេថា “ វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើងថ្កាន”។
តើល្បាយដែលគេថាខាងលើមានអត្ថន័យដូចម្ដេច?
ដើម្បីគន្លឹះផ្ដល់ភាពងាយស្រួលដល់ការបកស្រាយរាល់ចម្ងល់ ដែលមាននៅក្នុងប្រធានខាងលើយើងគួរគប្បីយល់នូវពាក្យ “វប្បធម៌” ការសាប់ព្រោះនូវអំពើល្អ ជាសារសំខាន់នៃជាតិ។ ឯពាក្យ “រលត់” បាត់សូន្យឈឹង ស្ងប់ស្ងាត់។ រីឯពាក្យ “រលាយ” សាបសូន្យគ្មានស្រមោលគ្មានរូបន័យ និងខ្លឹមសារ។ ចំណែកពាក្យ ”ពណ្ណរាយ” ភ្លឺថ្លាត្រចះត្រចង់ ផូរផង់។ ចំណែកឯពាក្យ “ថ្កើងថ្កាន” រីកចម្រើនលូតលាស់ សុះសាយ។ តាមន័យនេះប្រធានខាងលើចង់បង្ហាញឪ្យឃើញថាបើការសាបព្រោះនូវអំពើល្អ វាបាត់សូន្យឈឹងមានភាពស្ងប់ស្ងាត់នោះជាតិនឹងរលាយសាបសូន្យគ្មានរូបគ្មានន័យអ្វីទាំងអស់ តែបើការសាបព្រោះនូវអំពើល្អមានភាពល្អះប្រសើរភ្លឺថ្លាផូរផង់ នោះជាតិប្រាដករីកចម្រើនលូតលាស់ ល្បីរន្ទីសុះសាយពាសពេញទ្វីបជាក់ជាពុំខាន។
តាមការសង្កេតពិនិត្យមើលទៅលើប្រធានដែលបានពោលខាងលើចង់បង្ហាញឪ្យឃើញថា វាជាទស្សនៈអប់រំមួយដែលចង់ឪ្យយើងស្គាល់អំពីវិធីវិធីសាស្ត្រនៅក្នុងការស្ដារ នូវការរីកចម្រើននៃវប្បធម៌ជាតិឪ្យមានភាពល្បីល្បាញ។ សរបញ្ជាក់ឪ្យឃើញថាជាតិ សាសនា ភាព អក្សរសិល្ប៍ ជំនឿ ប្រពៃណី ទំនៀមទម្លាប់ ការអប់រំ និងគោលនយោបាយជាដើម សុទ្ធតែស្ថិតនៅក្នុងវប្បធម៌ទាំងអស់។ ប្រសិនបើភាសានៃការនិយាយប្រាស្រ័យទាក់ទងគ្នាអក្សរពុំមានការប្រើនោះវានិងធ្វើឪ្យមានការធ្លាក់ចុះនៃវប្បធម៌ រួមទាំងប្រទេសជាតិផងដែរ។ បើផ្នែកនយោបាយមានឳនភាព សាសនាគ្មានអ្នកណាគោរពនោះទេវាក៏ធ្លាក់ចុះនៃវប្បធម៌ផងដែរ។ ឯប្រពៃណីទំនៀមទម្លាប់ប្រសិនបើគ្មានអ្នកប្រតិបត្តិតាមដូនតាដែលបានបន្សល់ទុក គ្មានអ្នកយកចិត្តទុកដាក់ស្រោចស្រង់នូវប្រពៃណីទាំងនោះឡើងវិញវានិងធ្វើឪ្យវប្បធម៌ធ្លាក់ចុះប៉ះពាល់ដល់ប្រទេសជាតិទៀតផង។ ជំនឿវិញក៏មានការអន់ថយផងដែរដោយសារតែផ្នែកវិទ្យាសាស្រ្ដ មានការរីកចម្រើនជឿនលឿនគួរឪ្យកត់សម្គាល់ផងដែរនាពេលបច្ចុប្បន្ននេះ។ ប្រសិនបើក្រុមមនុស្សដែលរស់នៅក្នុងប្រទេសណាមួយមិនមានការខិតខំប្រឹងប្រែងថែរក្សាការពារនូវមករកនានា ព្យាយាមផ្សព្វផ្សាយនូវអ្វីដែលមិនល្អ ខុសពីវប្បធម៌របស់ខ្លួននោះវានិងធ្វើឪ្យជាតិរលាយសាបសូន្យរំលងមានអ្វីមកកំណត់សម្គាល់ប្រទេសរបស់ខ្លួនតទៅថ្ងៃមុខទៀតប្រៀបបីដូចប្រទេសចម្ប៉ាដែលមិនមានដីផ្ទាល់ខ្លួន ដោយសារតែមិនចេះថែរក្សាវប្បធម៌របស់ខ្លួននេះឯង។ ការពិតណាស់នៅសម័យចតុមុខ សម័យលង្វែក សម័យឧត្តុង្គ ដែលមានទាំងបីនេះស្ដិតនៅចន្លោះឆ្នាំមួយពាន់បួនរយសាមសិបមួយ រហូតដល់ឆ្នាំមួយពាន់ប្រាំបីរយហុកសិបបីគឺវប្បធម៌មានការធ្លាក់ចុះជាខ្លាំងដោយសារតែមានសង្គ្រាមដំណ្ដើមទឹកដីរវាងខ្មែរ និងសៀម រវាងខ្មែរនិងយួន ដែលយួនដែលសៀមយួនចង់បានទឹកដីរបស់ខ្មែរយើងចង់លុបបំបាត់នូវជាតិសាសន៍របស់ខ្មែរយើងសៀមបានប្រើល្បិចហើយបានវាយបំបាក់បន្ទាយលង្វែកព្រមទាំងកេណ្ឌអ្នកចេះដឹងរបស់ខ្មែរទៅប្រទេសសៀម ទាំងនេះជាហេតុធ្វើឪ្យខ្មែរយើងលែងមានអ្នកចេះដឹង សម្រាប់ផ្សព្វផ្សាយនូវភាពអក្សរសាស្រ្ដ អក្សរសិល្ប៍ របាំចម្លាក់ជាដើម ព្រមទាំងបានប្រមូលយកនូវគម្ពីរក្បួនខ្នាតរបស់ខ្មែរថែមទៀត។ រីឯប្រទេសយួនវិញចង់លុបបំបាត់នូវជាតិសាសន៍របស់ខ្មែរយើងចង់ចែកទឹកដីរបស់យើងជាពីរជាមួយជួបមួយនិងសៀមរហូតមកដល់សព្វថ្ងៃយួនបានយកទឹកដីកម្ពុជាក្រោមរបស់យើងទាំងអស់ធ្វើឪ្យប្រទេសយើងបាត់បង់មរតកវប្បធម៌វប្បធម៌ជាច្រើន ជាពិសេសវត្តនគរ។ ចំណែកឯនៅសម័យអាណានិគមនិយមបារាំងវិញ បារាំងបានលុបបំបាត់នូវវប្បធម៌របស់យើងឪ្យយើងឪ្យយើងរៀនតែភាសាបារាំងឯប្រជាជនយើងបែរជាឆោតល្ងង់មួយចំនួនតូចផងដែរ ទាក់ទងនិងការរស់នៅប្រចាំថ្ងៃរាល់ការនិយាយស្ដី ការហៅឈ្មោះសុទ្ធតែនិយាយភាសាបារាំងស្មើរតែសុទ្ធសាត។ នៅក្នុងសម័យ ប៉ុល ពត វិញ ប៉ុល ពត បានរំលាយនៅសាសនា សាលារៀន អក្សរសាស្រ្ដ អក្សរសិល្ប៍ ហេដ្ឋារចនាសម័្ពន្ធ នានា លុបបំបាត់រូបិយប័ណ្ឌសម្លាប់ប្រជាជន សម្លាប់អ្នកចេះដឹងបណ្ឌិតបញ្ញវន្ត តែប៉ុល ពតមានទ្រឹស្ដីថា លោកមិនបានរំលាយសាសនានោះទេ ប៉ុន្ដែបើអ្នកណាចង់គោរពទៅគោរពនៅឯក្នុងព្រៃទៅ ដោយលោកយល់ថាព្រះពុទ្ធបានស្រាល់ដឹងនៅក្នុងព្រៃ។ ហេតុនេះហើយទើបវប្បធម៌របស់យើងនៅក្នុងសម័យ ប៉ុល ពត គឺត្រូវរលាយសាបសូន្យទាំងស្រុងគ្មានសេសសល់។ បើយើងមើលទៅក្នុងរឿងភូមិតិរច្ឆាន គូលីកំណែន បារាំងនិងជប៉ុន បានបំបិននូវការគោរពប្រតិបត្តិលើសាសនា មិនឪ្យនិយាយឬរៀនភាសាជាតិយើងនោះទេ គឺឪ្យរៀនតែភាសាបារាំង និងប៉ុណ្ណោះព្រមទាំងមិនឪ្យយើងមានសិទ្ធិក្នុងការធ្វើនយោបាយអ្វីឡើយមិនតែប៉ុណ្ណោះបារាំងបានរឹតបន្តឹងលើផ្នែកពន្ធដារ ធ្វើឪ្យសេដ្ឋកិច្ចនៅស្រុកខ្មែរធ្លាក់ចុះយ៉ាងខ្លាំងគ្មានអ្នកវិនិយោគ មកលើស្រុកខ្មែរ។ ក្រៅពីនេះក៏មានអ្នកតស៊ូមួយចំនួនដែលតស៊ូដើម្បីស្ដារវប្បធម៌ប្រទេសជាតិឪ្យមានការរីកចម្រើនឡើងវិញមានពោធិកំបោរអាចារ្យស្វាជាដើម ដែលត្រូវគេសម្លាប់ជាបន្ដបន្ទាប់។ មូលហេតុទាំងនេះហើយដែលធ្វើឪ្យប្រទេសជាតិមានការធ្លាក់ចុះនាសម័យនោះព្រមទាំងគ្មានការចូលរួមចំណែកពីព្រះរាជា ដែលគ្មានការយកចិត្តទុកដាក់លើប្រជារាស្រ្ដ និងជ្រោមជ្រែងប្រទេសជាតិ។ ប្រសិនបើវប្បធម៌ពណ្ណរាយវវិញនោះប្រទេសជាតិនិងមានភាពរីកចម្រើនថ្កើងថ្កានដោយអាស្រ័យលើផ្នត់គំនិតេរបស់ខ្មែរទាំងមូលផងដែរ។ បើចង់ឪ្យវប្បធម៌យើងមានភាពរីកចម្រើនយើងត្រូវតែធ្វើតាមដូនតារបស់យើងដែលបានកំណត់នូវការស្លៀកពាក់របៀបរបត់នៃការដើរដេក ឈរ អង្គុយ ព្រមទាំងប្រពៃណីទំនៀមទម្លាប់ផ្សេងៗពិសេសផ្នែក សំណង់ ស្ថាបត្យកម្ម សិប្បកម្ម ជាដើមដែលទាំងនេះហើយជាអត្តសញ្ញាជាតិរបស់ខ្មែរយើងៗមិនត្រូវលុបបំបាត់នោះទេត្រូវតែថែរក្សា មិនត្រូវនាំចូលវប្បធម៌បែបអឺរ៉ុបមកបញ្ជូលក្នុងវប្បធម៌របស់យើងដោយគ្មានព្រំដែនកំណត់នោះទេ។ មួយវិញទៀតពីដើមមកខ្មែរយើងមានជំនឿជឿលើអរូប អារក្ស អ្នកតា តាំងពីកកើតទឹកដីមកម្លេះ តែលុះមកដល់ចំណេរក្រោយមកសាសនាព្រះពុទ្ធក៏ចូលមកក្នុងប្រទេសកម្ពុជាធ្វើឪ្យ ប្រទេសកម្ពុជាមានការគោរពសាសនា ព្រះពុទ្ធវិញម្ដង តែទោះបីជាយ៉ាងណាព្រះរាជាតាមសម័យកាលនីមួយមិនអាចបំភ្លេចនូវជំនឿដើមនោះទេ គឺលោកបានសាងសង់ប្រាសាទនានាជាច្រើនកន្លែងសម្រាប់គោរពបូជា ឬតម្កល់អដ្ឋធាតុបុព្វ ឬ រស់នៅក្នុងពប្រាសាទទាំងនោះ ដែលលោកបានពលីជីវិតដើម្បីការពារជាតិ។ ការសាងសង់ប្រាសាទទាំងនោះ ក៏បានបញ្ជាក់ពីភាព អស្ចារ្យរបស់ជនជាតិខ្មែរដែលបន្សល់ទុកឪ្យកូនខ្មែរជំនាន់ក្រោយទុកជាមរតកវប្បធម៌ព្រមទាំងសម្រាប់ឪ្យជនជាតបរទេស មកទស្សនា និងជួយផ្សព្វផ្សាយបន្ដថែមទៀតផង។ រហូតមកដល់សម័យបច្ចុប្បន្ននេះនេះប្រាសាទរបស់យើងមួយចំនួនបានដាក់បញ្ជូលជាសម្បត្តិបេតិកភណ្ឌពិភពលោក រួមទាំងចាប៉ីដងវែង ល្បែងទាញព្រ័ត្រជាដើម ដែលជាមរតកវប្បធម៌របស់ដូចតាខ្មែរ។ មិនតែប៉ុណ្ណោះដើម្បីឪ្យវិស័យសិល្បៈរបស់យើងមានភាពរីកចម្រើនត្រូវតែកាត់បន្ថយការនាំចូលសិល្បៈខាងក្រៅច្រើនពេកទេគឺត្រូវតែផ្សព្វផ្សាយពីសិល្បៈខ្មែរយើងដែលគេវិញឪ្យបានច្រើនណាមួយខាងផ្នែករបាំរបស់ខ្មែរសព្វថ្ងៃ គឺមានការរីចម្រើនជាខ្លាំងនិងមានគេស្គាល់ពាសពេញសកលលោកដោយសារតែរបាំរបស់យើងមានលក្ខណៈទន់ភភ្លន់ធ្វើឪ្យជនបរទេសចាប់ចិត្ត ស្ងើចសរសើរ រហូតមានជនបរទេសខ្លះមកសុំរៀនរបាំនេះពីក្រុមសិល្បៈខ្មែរទៀតផង។ រីឯផ្នែកប្រពៃណីវិញយើងត្រូវតែខំរំលឹកនូវប្រពៃណីណាមួយ ដែលក្នុងវិធីមង្គលការមួយត្រូវតែរំលឹកនូវពិធីជាច្រើនទៀតដែលយើងបានកាត់ចោលឪ្យមានលក្ខណៈពេញលេញឡើងវិញ។ ប្រពៃណីបញ្ជូលម្លប់កូនស្រីនៅសល់តែបីស្រុកទេ ដែលគេប្រារព្ធធ្វើពិធីមួយនេះ ដែលស្រុកទាំងនបីនោះរួមមាន ស្រុកស្រែអំបិល ស្រុកបាឆាយ ស្រុកសូត្រនិគម ហេតុនេះហើយយើងត្រូវតែរំលឹកនូវពីធីមួយនេះឡើងវិញដើម្បីកុំឪ្យអត្តសញ្ញាណជាតិមួយនេះរលាយណាស់ ក៏ដោយសារតែព្រះរាជាយកចិត្តទុកដាក់បានសង់ប្រាសាទនានា ស្ពាន ថ្នល់ មន្ទីរពេទ្យឪ្យកូនខ្មែរបានរៀនមានចំណេះដឹង ទូលំទូលាយខ្លះបានក្លាយជាបណ្ឌិតជួយអភិវឌ្ឍប្រទេសជាតិថែមទៀត។ នៅក្នុងសម័យអង្គរវិស័យកសិកម្មក៏មានការរីកចម្រើនផងដែរ ដោយកសារតែគូរទឹកដៅជុំវិញអង្គរ ជាប្រព័ន្ធស្រោចស្រពដំណាំ។ ឯណាក្នុងសម័យសង្គមរាស្រ្ដនិយម ព្រះបាទនរោត្តមសីហនុវរ្ម័នបានយកចិត្តទុកដាក់ស្ដារនូវវិស័យសេដ្ឋកិច្ច វិស័យសង្គមចិត្ត វិស័យវប្បធម៌ ដែលមានឳនភាពនៅក្នុងសម័យសង្គ្រាមរុំាវៃឪ្យងើបឡើងវិញ ធ្វើឪ្យប្រទេសជាតិមានភាពរីកចម្រើនមួយផ្ទុកផងដែរ។ តួយ៉ាងនៅក្នុងរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ សមបានចូលរួមធ្វើកសិកម្មជាមួយសីហនុវរ្ម័ននៅឯស្រុកកំណើតទទួលបាននូវភាពជោគជ័យមួយយ៉ាងគាំប្រសើរនៅក្នុងឆាកជីវិតរបស់សម។ ចំណែកឯនៅក្នុងរឿង ទុំ ទាវ បានលើកកម្ពស់ពីប្រពៃណី បញ្ជូលម្លប់កូនស្រី ការធ្វើតុ ទូ តោក រួមទាំងស្មុត ផ្លុំខ្លុយ ការបំបួលកូនប្រុសក្នុងសំណាក់សាសនាព្រះពុទ្ធ ដែលទាំងនេះបានបង្ហាញឪ្យឃើញពីអត្តសញ្ញាវប្បធម៌របស់ខ្មែរ។ ក្នុងរឿងមាណដួងចិត្ត តួអង្គទីឃាវុធ បើសៀមមិនប្រគល់ខេត្តបាត់ដំបងឪ្យខ្មែរវិញទេគេមិនស្រលាញនាងចន្ទមណីឡើយ។ រីឯនៅក្នុងរឿងផ្កាស្រពោន និងរឿងកូលាបប៉ៃលិនវិញ អ្នកនិពន្ធអ្នកអានបានឪ្យតម្លៃលើដារី ដែលមានចរិកស្លូតបូត ជាដារីគ្រប់លក្ខណ៍ ចេះគោរពចាស់ទុំ រួមទាំងបានបង្ហាញពីជីវភាពប្រជាជនខ្មែរការគោរពព្រះពុទ្ធសាសនា និងជំនឿរបស់ប្រជាជនខ្មែរផងដែរ។ មួយវិញទៀតនៅក្នុងស្នាដៃអក្សរសិល្ប៍ប្រជាប្រិយវិញរឿង អ្នកតាទឹកអ្នកតាភ្នំ បានឆ្លុះបញ្ជាំងឪ្យឃើញពីប្រពៃណីទំនៀមទម្លាប់នៃការចូលស្ដីដណ្ដឹង ការរៀបការដែលបានលើកតម្កើងដល់វប្បធម៌របស់យើង។ អ្វីដែលបានរៀបរាប់ខាងលើនេះសុទ្ធតែបានឆ្លុះបញ្ជាំងនូវការធ្លាក់ចុះនៃវប្បធម៌ និងការថែរក្សាការពារវប្បធម៌របស់ជាតិខ្មែរ ទោះបីតាមរយៈអក្សរសិល្ប៍ក៏ដោយ ក៏អាចផ្សព្វផ្សាយបានដែរ។
សរុបសេចក្ដីមកយើងឃើញថា បើវប្បធម៌របស់យើងគ្មានការថែរក្សា ធ្វើឪ្យវប្បធម៌យើងមានការអាប់ឳននោះជាតិរបស់យើងពិតជារលាយ។ ប្រសិនបើយើងគេថែរក្សាការពារនូវមរកត វប្បធម៌ ស្ដារនូវសេដ្ឋកិច្ច របៀបរបត់នយោបាយនៅក្នុងសង្គមឪ្យមានភាពរីកចម្រើន ចេះចូលរួមផ្សព្វផ្សាយវប្បធម៌របស់យើងទៅខាងក្រៅនោះជាតិរបស់យើងនិងថ្កើងថ្កាន។
ឆ្លងតាមការសបកសា្រយរាល់ចម្ងល់ដែលមាននៅក្នុងប្រធានខាងលើរួចមកលើសង្កេតឃើញថាប្រធានដែលបានបកស្រាយខាងលើពុំទាន់ក្បោះក្បាយនៅឡើយនេះគ្រាន់តែជាជ្រុងខ្លះៗនៃវប្បធម៌របស់ជាតិយើងហើយក៏នៅមានជាច្រើនទៀតដែលពុំទាន់រៀបរាប់។ ដូចនេះក្នុងនាមយើងជាតិជាសិស្សជំនាស់ក្រោយគួរតែយល់ដឹងឪ្យបានច្បាស់ពីវប្បធម៌របស់យើងនាំគ្នាថែរក្សាការពារ សាបព្រោះឪ្យបានល្អទៅថ្ងៃមុខ។