ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សេចក្ថីអធិប្បាយ
តាមក្រិត្សក្រមធម្មជាតិនៃការរស់នៅរបស់មនុស្សគ្រប់ៗរូប មានការប្រព្រឹត្តដោយឡែកពីគ្នាទៅតាមនិស្ស័យបុគ្គលរៀងៗខ្លួន មានទាំងអំពើខ្លួនមានទាំងអំពើល្អសុចរិតទៀតត្រង់ និងអំពើទុច្ចរិតអាក្រក់ពោរពេញដោយបាបកម្ម។ បើកាលណាមនុស្សជ្រុលខ្លួនប្រព្រឹត្តនូវអំពើអាក្រក់អកុសលដោយប្រការណាមួយហើយប្រាដកជាទទួលបានភាពវិនាសហិនហោចសន្តរាយដែលជាផលតបស្នងវិញមិនទាន់ដោយជៀសមិនផុតឡើយ។ ឈរលើហេតុផលនេះទើបមានទស្សនៈមួយយល់ថា “អ្នកសាងអំពើអកុសល រមែងតែងតែជួបក្ដីអន្តរាយក្នុងជីវិត”។
តើមនុស្សដែលកសាងអំពើអាក្រក់នឹងទទួលក្ដីវិនាសយ៉ាងដូចម្ដេច?
ដើម្បីជាគុណប្រយោជន៍ ដល់ការបកស្រាយឪ្យបានក្បោះក្បាយ យើងគួរគប្បីយល់អត្ថន័យនៃពាក្យគន្លឹះក្នុងប្រធានជាមុនសិន។ ពាក្យ “ អំពើអកុសលសំដៅដល់ទង្វើអាក្រក់ ឬ ទង្វើបាប” ហើយពាក្យ “អន្តរាយ” សំដៅលើសេចក្ដីវិនាសហិនហោច។ ផ្អែកតាមបំណកស្រាយប្រធានមានន័យថាអ្នកដែលសាងនូវអំពើអាក្រក់ពោរពេញដោយបាប រមែងតែងតែទទួលបាននូវ ក្ដីវិនាសហិនហោចដល់ខ្លួនវិញជាក់ជាមិនខាន។
ជាការពិតណាស់ ក្នុងការរស់នៅមនុស្សគ្រប់ៗរូបមិនថាស្រីប្រុសឬចាស់ ក្មេង មាន ក្រ ល្អ អាក្រក់ នាម៉ឺនមន្ដ្រី ប្រជារាស្រ្ដគ្រប់ស្រទាប់វណ្ណៈក្នុងសង្គម បើក្នុងជីវិតរស់នៅប្រព្រឹត្តធ្វើអំពើ អាក្រក់បាបកម្ម ដោយកាយ វាចា ចិត្ត មានការលួច ឆក់ប្លន់ រំលោភបំពានកូនគេប្រពន្ធគេ សម្លាប់ជីវិត ពោលពាក្យកុហក បោកបញ្ជោត កេងប្រវ័ញ្ច ពុករលួយព្យាបាទ ឈ្នានីសអ្នកដទៃ បុគ្គលនោះនឹងទទួលបាននូវក្ដីវិនាស ហិនហោចតបស្នងវិញជាក់ជាមិនខាដ ដូចជាវិនាសទ្រព្យសម្បត្តិ បាត់បង់តួនាទី មុខរបរការងារ បែកបាក់ញាតិមិត្ត ក្រុមគ្រួសារ បាត់បង់កិត្តិយស កេរិ៍ឈ្មោះរស់នៅឯកោ ពេលខ្លះត្រូវរងទណ្ឌកម្ម ជាប់គុកច្រវាក់ ស្លាប់ទៅធ្លាក់ក្នុងនរកអវចី។
ជាទឡ្ហីករណ៍ ក្នុងទំព័រប្រវត្តិសាស្រ្ដខ្មែរ នាសម័យក្រោយអង្គរបានណតត្រជាង ឪ្យឃើញពីការសាងអកុសលកម្មរបស់ព្រះរាជសម្ភារ ដែលបណ្ដែតបណ្ដោយខ្លួនឪ្យធ្លាក់ក្នុងអំណាចអូសទាណនៃកាមតណ្ហា ដោយទ្រង់បានទៅលួច សាហាយស្មន់ជាមួយព្រះនាង អង្គចន្ទវតី មហេសីរបស់ព្រះឧទ័យ ទំបំផុតទ្រង់បានរងនូវក្ដី វិនាសយ៉ាងធ្ងន់ធ្ងរ គឺត្រូវព្រះទ័យនាំទាហាន ព័រទុយហ្គាល់បាញ់ទម្លាក់ពីលើចុងត្នោត។ មួយវិញទៀតបើយើងបង្វែរចំណាប់អារម្មណ៍មកពិនិត្យមើលតថភាពសង្គម នាបច្ចុប្បន្នកាលនេះ យើងឃើញមានក្រុមយុវជន ជក់គ្រឿងញៀន លេងល្បែងស៊ីសង់ទៅលួចឆក់ប្លន់ទ្រព្យសម្បត្តិរបស់គេ។ ទីបំផុតត្រូវបាត់បង់ការសិក្សាវិនាសទ្រព្យឪពុកម្ដាយ ត្រូវសមត្ថកិច្ចចាប់ទៅផ្ដន្ទាទោស។ យ៉ាងណាមិញបើយើងងាកមកពិនិត្យមើលខ្លឹមសារនៅក្នុងអក្សរសិល្ប៍វិញម្ដងក៏បានណា លាតត្រដាងកាន់តែច្បាស់ថែមទៀត ពីមហន្ដរាយ យ៉ាងធ្ងន់ធ្ងរដែលប្រសូតចេញពីការប្រព្រឹត្តអំពើអកុសលនេះផងដែរ។ ជាក់ស្ដែងក្នុងរឿងទុំទាវ ដែលជាស្នាដៃភិក្ខុសោមនាឆ្នាំមួយពាន់ប្រាំបួនរយដប់ប្រាំ បានបង្ហាញឪ្យឃើញពីសកម្មភាពរបស់សេ្ដចត្រាញ់ អរជូនដែលមានចិត្តខ្មៅតិរច្ឆាន ប្រើអំណាចឃោរឃៅសម្លាប់ទុំជាប្ដី ប្លន់យកទាវជាប្រពន្ធយកទៅឪ្យ ម៉ីនងួនជាកូន។ ការសាងអំពើបាបរបស់បុគ្គលតិរច្ឆាន អរជូន បានហុចផលអាក្រក់តបស្នងវិញ គឺត្រូវព្រះរាជា រាមាជើងព្រៃកាត់ទោសប្រហារជីវិត ដោយជីកបក់ត្រឹមក ហើយយករនាស់ដែករាស់ផ្ដាច់ក ស្លាប់យ៉ាងវេទនា។ ចំណែកឯក្នុងដំណើររឿងព្រះវេស្សន្ដរដែលស្ថិតនៅក្នុងសៀវភៅសង្ខេប ទសជាតករបស់ ឈឹម សុមន៍ បានបង្ហាញពីការសាងអំពើព្រៃផ្សៃរបស់តាជូជក ដែលមានចិត្តអាក្រក់វាយធ្វើបាបកុមារ ជាលីក្រស្នា គ្មានប្រណីអូសកាត់ព្រៃវាលខ្សាច់ក្ដៅដោយ មិនអាសូរទីបំផុតមានបាបកម្ម ត្រូវបែកពោះស្លាប់។ បន្ថែមពីនេះទៀត បើយើងពិនិត្យមើលខ្លឹមសាររឿងរាមកេរ្ដិ៍ដែលរៀបរៀងថឡើងវិញ ដោយព្រះអង្គម្ចាស់វឌ្ឍឆាយវង្ស បានឆ្លុះបញ្ចាំងយ៉ាង ពិស្ដារ ពីទង្វើអកុសលរបស់ក្រុងរាពណ៍សេ្ដចយក្សនគរលង្កាដែលបានចាប់ ពង្រាត់សីកា មហេសីព្រះរាមដើម្បីបំពេញមហិច្ចតាក្នុងផ្លូវកម្មគុណ ចុងក្រោយបុគ្គលកំណាចរូបនេះត្រូវវិនាសអន្តរាយដល់ខ្លួន ខ្ចេចខ្ចីនរគ បុត្រ ប្អូន និងញាតិមិត្តត្រូវស្លាប់។
សរុបសេចក្ដីមក តាមរយៈការិយាលប្រកបឧទាហរណ៍យ៉ាងជាក់ច្បាស់ខាងលើនេះ អាចបញ្ជាក់ កាលបើបុគ្គលទាំងឡាយណាបានកសាង នូវអំពើអាក្រក់ប្រាសុចាក គន្លង ទូន្មាននៃលទ្ធិសាសនាប្រាសចាក សីលធម៌សង្គម ល្មើសច្បាប់បង្កឪ្យមានភាពចលាចល ដល់សង្គម ជននោះប្រាដកជារងនូវភាពវិនាសហិនហោចដល់ខ្លួនទាំងនៅក្នុងជាតិនេះនិងបរណេក។
តាមការអធិប្បាយ យ៉ាងពិស្ដារកន្លងមកបានឪ្យឃើញថា ខ្លឹមសារប្រធានមានអត្ថន័យអប់រំជ្រាលជ្រៅព្រោះបានលាតត្រដាង ពីវិនាសកម្ម យ៉ាងធ្ងន់ធ្ងរ ដែលកើតចេញ ពីការសាងទុច្ចរិតក្នុងជីវិត ដើម្បីដាស់តឿន បុគ្គលស្រីប្រុសក្នុងលោកិយឪ្យវៀរចារអកុសលសាងតែអំពើល្អជាប្រយោជន៍ដល់សង្គមមនុស្ស។ ដូចនេះក្នុងនាមយើងជាយុវជនមួយរូប ដែលជាទំពាំងស្នងឫស្សីត្រូវខឹតខំសាងខ្លួនឪ្យកាយជាកូនល្អក្នុងសង្គម បេ្តជាប្រព្រឹត្តធ្វើទង្វើអកុសលជាដាច់ខាត។