ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សេចក្ដីអធិប្បាយ
ប្រទេសជាតិនីមួយៗនៅលើសកលលោកដើម្បីមានការរីកចម្រើនទៅមុខបាននោះ គឺអាស្រ័យទៅលើប្រជាជន ហើយប្រជាជនគឺជាធនធានមនុស្សដ៏សំខាន់ដែលត្រូវបណ្ដុះបណ្ដាលឪ្យមានចំណេះទូលំទូលាយ ទាំងផ្អែកសីលធម៌រស់នៅនិងវិទ្យាសាស្រ្ដបច្ចេកទេស ជំនាញឪ្យបានច្បាស់លាស់ជាមុនសិន ទើបសង្គមជាតិមានការលូតលាស់ និងអភិវឌ្ឍទៅមុខជាលំដាប់។ ផ្អែកតាមការរៀបរាប់ខាងលើទើបមានទស្សនៈមានលើកឡើងថា “អនាគតរបស់សង្គមមួយ គឺពឹងផ្អែកលើកម្រិតវប្បធម៌របស់ប្រជាជននៃសង្គមនោះ។
តើទស្សនៈដែលលើកឡើងខាងលើមានអត្ថន័យយ៉ាងដូចម្ដេច?
ដើម្បីជាស្ពានឈានទៅដល់ការបកស្រាយ គប្បីស្វែងយល់ន័យនៃពាក្យគន្លឹះជាមុនសិន។ ពាក្យ “អនាគត” មានន័យថា អ្វីៗដែលនៅខាងមុខ មិនទាន់បានកើតឡើង។ រីឯ “សង្គម” គឺជាមាតុភូមិប្រទេសជាតិដែលយើងរស់នៅ។ ចំណែកពាក្យ “កម្រិតវប្បធម៌” សំដៅដល់ការទទួលបាននូវការអប់រំ មានចំណេះដឹងតិចឬច្រើនរបស់ប្រជាជន។ ដូចនេះប្រធានចងបង្ហាញថា អនាគតរបស់ប្រទេសជាតិមួយមានការរីកចម្រើនបានលុះត្រាតែបណ្ដុះបណ្ដាលប្រជាជនឪ្យក្លាយជាធនធានមនុស្ស មានសមត្ថភាពគ្រប់គ្រាន់សម្រាប់បម្រើការងារជំនាញនីមួយៗនៅក្នុងសង្គមប្រកបដោយប្រសិទ្ធិភាពទើបទទួលបានការអភិវឌ្ឍឈានទៅមុខ។
ជាការពិតណាស់ ប្រជាជនពិតជាជនដ៏សំខាន់ដែលមានកាតព្វកិច្ចរួមសកម្មភាពផ្សេងៗនាំឪ្យប្រទេសជាតិមានរីកចម្រើន ប៉ុន្ដែបើប្រទេសជាតិខ្វះមនុស្សដែលមានចំណេះដឹង អសមត្ថភាព នោះបណ្ដាលឪ្យវិស័យផ្សេងៗ វិស័យកសិកម្ម វិស័យឧស្សាហកម្ម វិស័យពាណិជ្ជកម្ម វិស័យទេសចរណ៍ វិស័យសិប្បកម្ម វិស័យសេដ្ឋកិច្ច ជាដើមគ្មានដំណើរលូតលាស់ទៅមុខបានឡើយ។ យ៉ាងណាមិញ បើរាល់វិស័យសំខាន់ ដែលជាកត្តាជម្រុញសដ្ឋកិច្ចមិនរីកចម្រើនហើយនោះ សង្គមជាតិក៏គ្មានមុខមាត់លើឆាកអន្តរជាតិដែរ។ ជាមួយគ្នានេះដែរ ដើម្បីដោះស្រាយបញ្ហាទាំងលើប្រមុខដឹកនាំ ត្រូវយកចិត្តទុកដាក់ផ្អែកធនធានមនុស្ស ឪ្យប្រជាជនគ្រប់រូបបានសិក្សារៀនសូត្រ មានចំណេះដឹងទូលំទូលាយ ទាំងផ្អែកអក្សរសាស្រ្ដ គណិតសាស្រ្ដ ប្រវត្តិសាស្រ្ដ ភូមិសាស្រ្ដ និងបច្ចេកទេសឪ្យបានច្បាស់លាស់ និងមានសមត្ថភាពសមប្រកបជាមុនសិន។ ម៉្យាងទៀតចំពោះប្រទេសដែលកំពុងអភិវឌ្ឍរួមទាំងប្រទេសកម្ពុជាផងដែរ សុទ្ធសឹងតែត្រូវការបណ្ដុះបណ្ដាលប្រជាជន ឪ្យមានកម្រិតវប្បធម៌ចំណេះដឹងខ្ពង់ខ្ពស់ ធ្វើឪ្យវិស័យផ្សេងៗលូតលាស់ និងសេដ្ឋកិច្ចមានការរីកចម្រើនទ្វេដង។ មួយវិញទៀត ប្រទេសដែលមានប្រជាជនប្រកបទៅដោយចំណេះដឹង មានសីលធម៌ គុណធម៌ ការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក នាំឪ្យសង្គមជាតិនោះមានសន្ដិភាពសេ្ថរភាព និងការអភិវឌ្ឍជាពុំខានឡើយ។ បន្ថែមពីនេះទៀត គឺទាមទារឪ្យប្រជាជនក្នុងសង្គមខ្មែរទាំងមូល ចេះរួបរួមសាមគ្គីគ្នាប្រព្រឹត្តអំពើស្របច្បាស់សង្គម គិតដល់ប្រយោជន៍រួមជាធំ ប្រកបដោយវិចារណញ្ញាណ ស្វែងរកឧត្តមប្រយោជន៍ដល់ជាតិហ៊ានពលិកម្មគ្រប់បែបយ៉ាង ដើម្បីមាតុភូមិរបស់ខ្លួន នោះប្រាកដណាស់ប្រទេសជាតិនឹងសម្បូរទៅដោយធនធានមនុស្ស មានសមត្ថភាពពេញលេញ លើកស្ទួយសង្គមជាតិឪ្យរីកលូតលាស់ទៅមុខជាលំដាប់។ ជាក់ស្ដែងបើយើងក្រឡេកទៅមើលប្រទេសកម្ពុជានាពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើ វិស័យអប់រំដោយបានតម្លើងប្រាក់បៀវត្សសមរម្យដល់គ្រូបង្រៀន ដើម្បីឪ្យការអប់រំមានប្រសិទ្ធិភាព អាចកសាងបានធនធានមនុស្សមានចំណេះដឹងពិតប្រាកដ មានជំនាញច្បាស់លាស់ ទើបកម្ពុជាមានការអភិវឌ្ឍកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ស្មើគ្រប់វិស័យទាំងអស់ដែលជាកត្តាជំរុញសេដ្ឋកិច្ចជាតិ ដំណើរការទៅមុខឥតឈប់ឈរ។ តាមរយះអក្សរសិល្ប៍រឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ បានបង្ហាញពីប្រទេសកម្ពុជាស្ថិតក្រោមការដឹកនាំរបស់ព្រះបាទនរោត្តម សីហនុ ក្នុងរបបសង្គមរាស្ដ្រនិយម ក្រោយពេលព្រះអង្គទាមទារឯករាជ្យទ្រង់បានយ៉ាងខ្លាំងលើវិស័យអប់រំដោយបង្កើតសាលារៀនស្មើគ្រប់ទីកន្លែង ដើម្បីកសាងធនធានមនុស្សឪ្យមានចំណេះដឹង ទើបសម័យនោះមានភាពជឿនលឿន ដោយបានបង្កើតនូវរោចក្រក្តារបន្ទះរោងចក្រផលិតកងឡានប រោចក្រត្រីខកំប៉ុងជាដើមដើម្បីឪ្យសេដ្ឋកិច្ចបានរុងរឿងជាខ្លាំងសម័យនោះ។ រីឯអក្សរសិល្ប៍រឿង មាលាដួងចិត្ត បានលើកឡើងពីយុវជនខ្មែរ នាពេលនោះជាមនុស្សប្រកបដោយចំណេះដឹងខ្ពងខ្ពស់ដូចជា តួអង្គទិឃាវុធ និងយុវជនដទៃទៀត សុទ្ធតែជាមនុស្សមានឧត្តមគតិ ម្នាក់ៗស័្មគ្រចិត្តបម្រើប្រទេសជាតិមិនខ្លាចស្លាប់ គិតដល់ប្រយោជន៍រួមធំ មិនគិតផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ។ តួយ៉ាង ទិឃាវុធមិនប្រព្រឹត្តល្មើច្បាប់សង្គម គាត់មិនព្រមស៊ីសំណូកសូកប៉ាន់ពីថៅហុងលីឡើយ ព្រោះគាត់នឹងអាណិតដល់ពួកប៉ូលីសដែលមានប្រាក់ខែ ស្ដួចស្ដើងមិនអាចមានលទ្ធភាពឡើយ។ ក្រៅពីនេះ ទិឃាវុធបានស័គ្រ្មចិត្តចូលបម្រើទ័ពការពារទឹកដីពីពួកសត្រូវឈ្លានពាន ដើម្បីការពារជាតិទោះបីត្រូវប្ដូវជីវិត ក៏ទិឃាវុធមិនខ្លាចឡើយ ។ ចំណែកតាមរយៈប្រវត្តិសាស្រ្ដខ្មែរវិញ បង្ហាញពីបុព្វបុរសខ្មែរបានបន្សល់ទុកនូវស្នាដៃអស្ចារ្យជាច្រើនដូចជាប្រាសាទអង្គរវត្តជាដើម ទម្រាំតែកសាងឡើងមកបាន លុះត្រាតែស្ថាបត្យករ ពោរពេញទៅដោយចំណេះដឹង និងជំនាញយ៉ាងជាក់លាក់ទើបអាចសាងសងបានល្អអស្ចារ្យបែបនេះ មានភាពរឹងមាំមានអាយុកាលរាប់រយឆ្នាំ។ មិនត្រឹមតែប៉ុណ្ដោះ យើងឃើញមានប្រាសាទបុរាណជាច្រើនទៀតដែលបញ្ជាក់ បានថាខ្មែរជំនាន់ដើម មានធនធានមនុស្សជាច្រើន ពិសេសមានការរីកចម្រើនយ៉ាងខ្លាចឡើយ។ ចំណែកតាមរយៈប្រវត្តិសាស្រ្ដខ្មែរវិញ បង្ហាញពីបុព្វបុរសខ្មែរបានបន្សល់ទុកនូវស្នាដៃជាច្រើនដូចជាប្រាសាទអង្គរវត្តជាដើម ទម្រាំដតែកសាងឡើងមកបាន លុះត្រាតែស្ថាបត្យករ ពោរពេញទៅដោយចំណេះដឹង និងជំនាញយ៉ាងជាក់លាក់ទើបអាចសាងសងបានល្អអស្ចារ្យបែបនេះ មានភាពរឹងមាំមានអាយុកាលរាប់រយឆ្នាំ។ មិនត្រឹមតែប៉ុណ្ណោះ យើងឃើញមានប្រាសាទបុរាណជាច្រើនទៀតដែលបញ្ជាក់ បានថាខ្មែរជំនាន់ដើម មានធនធានមនុស្សជាច្រើន ពិសេរមានការរីកចម្រើនយ៉ាងខ្លាំងខាងវិស័យសេដ្ឋកិច្ច ទាំងផ្នែកសាសនា អក្សរសិល្ប៍ផ្សេងៗជាដើមហើយទទួលបានជ័យជំនះរាល់លើករាល់ពេលធ្វើសឹកសង្រ្គាម ដែលដឹកនាំដោយព្រះបាទជ័យវរ្ម័នទីប្រាំពីរ រួមជាមួយនឹងនាងឥន្ទ្រីទេវី ទើបជាតិខ្មែរនាសម័យអង្គររីកចម្រើនយ៉ាងខ្លាំង។
សរុបសេចក្ដីមក អនាគតរបស់សង្គម ត្រូវពឹងផ្អែកទៅកម្រិតវប្បធម៌នៃចំណេះដឹងរបស់ប្រជាជន លើប្រទេសសម្បូរទៅដោយធនធានមនុស្សដែលមានសមត្ថភាពនោះជាតិនឹងទទួលបានការអភិវឌ្ឍយ៉ាងពិតប្រាកដ។
ឆ្លងតាមការបកស្រាយខាងលើ ទស្សនៈប្រធានបានផ្ដល់ខ្លឹមសារមានអត្ថន័យល្អដើម្បីមនុស្សគ្រប់រូបស្គាល់តម្លៃ នៃការបណ្ដុះបណ្ដាលធនធានមនុស្ស ឪ្យមានសមត្ថភាព ចំណេះជំនាញ បច្ចេកទេសច្បាស់លាស់ ដើម្បីឪ្យប្រទេសជាតិលូតលាស់ជឿនលឿនដំណើរការទៅមុខជាលំដាប់។ ដូចនេះសិស្សានុសិស្សទាំងអស់ត្រូវបណ្ដុះស្មារតីខិតខំប្រឹងប្រែងដោយយកចិត្តទុកដាក់ សិក្សារៀនសូត្រឪ្យមានកម្រិតវប្បធម៌។