Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

និហ                                                    សេចក្ដីអត្ថាធិប្យាយ

        ប្រទេសនីមួយៗ នៅលើពិភពលោកមានការអភិវឌ្ឍន៍មិនដូចគ្នាទាំងស្រុងនោះទេ។ ប្រទេសខ្លះគេកសាងជាតិ ដោយយកកសិកម្មជាមូលដ្ឋានគ្រឹះហើយប្រទេសខ្លះទៀតគេយកវិស័យទេសចរណ៍ និងប្រទេសខ្លះទៀតនោះគេអភិវឌ្ឍតាមវិស័យឧស្សាហកម្មពាណិជ្ជកម្មជាដើម។ ក្នុងនោះដែរ ដើម្បីអភិវឌ្ឍប្រទេសកម្ពុជាយើងវិញ គេយល់ឃើញខុសៗគ្នា ដោយអ្នកខ្លះយល់ថា “ការអភិវឌ្ឍន៍ប្រទេសកម្ពុជាពឹងផ្អែកលើវិស័យលើវិស័យទេសចរណ៍”និងអ្នកខ្លះទៀតយល់ថា"ការអភិវឌ្ឍន៍ប្រទេសកម្ពុជាពឹងផ្នែកលើវិស័យទេសចរណ៍”

          តើមតិទាំងពីរ ខាងលើនេះមួយណាត្រឹមត្រូវជាង?

          មុននឹងឈានទៅដល់ការបកស្រាយប្រធានខាងលើឪ្យបានក្បោះក្បាយនិងកាន់តែស៊ីជម្រៅ ជាដំបូងយើងគប្បីយល់ន័យនៃពាក្យគន្លឹះជាមុនសិន។ ពាក្យ “អភិវឌ្ឍ” មានន័យថាធ្វើឪ្យរីកចម្រើនប្រែប្រួលឆ្ពោះទៅមុខយ៉ាងខ្លាំង។ រីឯពាក្យ “កសិកម្ម” គឺជាការធ្វើស្រែចម្ការ ច្បារដំណាំផ្សេងៗ។ ចំណែកឯពាក្យ“ ទេសចរណ៍” សំដៅដល់ការដើរកម្សាន្ដតាម រមណីយដ្ឋាននានា។ ដូចនេះគំនិតប្រធានទាំងមូលមានន័យថា ការធ្វើឪ្យចម្រើនដល់ប្រទេសជាតិត្រូវពឹងផ្អែកលើមុខរបរធ្វើស្រែសម្ការ និងមួយពីផ្អែកទៀតត្រូវពឹងផ្អែកលើការទាក់ទាញភ្ញៀវទេសចរណ៍ ដើរកម្សាន្ដ តាមរមណីដ្ឋាននានា។

          ស្របតាមមតិទីមួយដែលគេនិយាយថា ការអភិវឌ្ឍន៍ប្រទេសកម្ពុជាត្រូវពឹងផ្អែកលើវិស័យកសិកម្ម ដោយសំខាន់ទៅលើប្រជាជនខ្មែរជាអ្នកធ្វើស្រែចម្ការស្ទើរតែគ្រប់គ្រួសាររហូតដល់ប៉ែតសិបប្រាំភាគរយនៃប្រជារាស្រ្ដទាំងអស់។ បញ្ហានេះបញ្ហានេះបណ្ដាលមកពីប្រទេសកម្ពុជា សម្បុរធនធានធម្មជាតិដែលទាក់ទងទៅនឹងវិស័យកសិកម្មដូចជាដីល្បាប់ ដីក្រហម ដីមានជីវជាតិ ទឹក កម្ដៅព្រះអាទិត្យគ្រប់គ្រាន់ ហើយនៅសងខាង ទន្លេសាប ទន្លេបាសាក់ គឺជាវាលទំនាបដែលមានលាតសន្ធឹងពីខេត្តសៀមរាប បាត់ដំបង កំពង់ឆ្នាំងរហូតដល់ព្រំដែនប្រទេសវៀតណាម តាមទិសពាយ័ព្យទៅទិសអាគ្នេយ៍គឺជាដីល្បាយមានជីវភាពណាស់។ ទឹកទន្លេមេគ្គង ទន្លេសាប ព្រែក ស្ទឹង បឹងរបស់មិនរស់ ជាប្រភេទនៃកសិកម្ម ហើយបើគេធ្វើនយោបាយទឹកបន្ថែមទៀត កសិកម្មនៅកម្ពុជានឹងអភិវឌ្ឍទៅមុខយ៉ាងលឿន។ ចំណែកកម្ដៅព្រះអាទិត្យដែលរាល់ដំណាំត្រូវការជាចាំបាច់នោះក៏មានបរិបូរណ៍ និងទៀតទាត់ផងដែរ ទាំងអស់នេះបណ្ដាលមកពីប្រទេសកម្ពុជាស្ថិតនៅជិតអេក្វាទ័រ។ ម៉្យាងទៀតទោះបីប្រជារាស្រ្ដខ្មែរនៅប្រើប្រាស់ឧបករណ៍និងវិធិបែបបុរាណខ្វះបច្ចេកទេសសព្វគ្រប់ក៏ដោយក៏ផលដំណាំនៅតែបានច្រើននិងនាំពេញទៅលក់នៅប្រទេសក្រៅបានយ៉ាងច្រើនសន្ធឹងសន្ធាប់ជាងនេះទៅទៀត។ ជាក់ស្ដែងដូចជានៅក្នុងរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់បានបញ្ជាក់ថា ”កាលពីកសិកម្មបានរីកចម្រើននោះសេដ្ឋកិច្ចជាតិ និងបានលូតលាស់យ៉ាងពិតប្រាកដ”។ ក្នុងរឿងដដែលនេះសមនឹងអ្នកស្រុករបស់អ្នកកាលពីដើមមានជីវភាពដុនដាបតែឥឡូវបានប្រែមុនមាត់ថ្មីមានជីវភាពសម្បូរធូរធារ ជាងមុនឆ្ងាយណាស់ អាស្រ័យដោយសារការចេះធ្វើកសិកម្មនេះដោយពួកគេបានប្រកបរបរកសិកម្មបានល្អប្រសើរគ្មានអ្វីគួរឪ្យបារម្មណ៍។

          សរុបមកការអភិវឌ្ឍប្រទេសជាតិដោយពឹងផ្អែកលើវិស័យកសិកម្មពិតជាត្រឹមត្រូវដូចជា ការរៀបរាប់និងឧទាហរណ៍ខាងលើពិតប្រាកដមែន។​

          តើការអភិវឌ្ឍន៍ប្រទេសកម្ពុជាត្រូវតែពឹងផ្អែកទៅលើវិស័យកសិកម្មតែមួយមុខ ទើបអាចឪ្យប្រទេសជាតិមានការរីកចម្រើនពិតមែនដែរឬយ៉ាងណា?

          ទន្ធឹងនឹងមតិទីមួយនៅមានមតិបានយល់ផ្ទុយទៅវិញជាការអភិវឌ្ឍន៍ប្រទេសកម្ពុជាត្រូវពឹងផ្អែកលើវិស័យទេសចរណ៍។ គេនិយាយបែបនេះគឺគេសម្អាងទៅលើប្រទេសកម្ពុជា សម្បុរទៅដោយសម្បតិ្តធម្មជាតិពិសេសគឺប្រាសាទបុរណនានាមិនអស់គឺនៅគ្រប់ខេត្ត រាល់ប្រាសាទបុរណទាំងអស់នោះមានសារៈសំខាន់ណាស់សម្រាប់ ទាក់ទាញភ្ងៀវទេសចរណ៍ជាតិនិងអន្តរជាតិដែលបានចំណាយធនធាន រូបិយវត្ថុមកចូលទស្សនៈក្នុងប្រទេសកម្ពុជា។ គេសង្កេតឃើញថាគ្រាន់តែខេត្ត សៀមរាបអង្គរមូយរដ្ឋបានប្រាក់ចំណូលរាប់លានដុល្លារក្នុងមួយឆ្នាំៗ ព្រោះក្នុងចំណោយតំបន់ទេសចរណ៍ជាច្រើនប្រទេសកម្ពុជាសៀមរាបអង្គរជាប់ឈរមួយខាងចំណូលទេសចរណ៍។ វិន័យទេសចរណ៍បានសូ្របរូបិយប័ណ្ណជាច្រើន សម្រាប់ជួយទ្រទ្រង់ថវិកាជាតិនិងមានលក្ខណៈងាយស្រួលជាងវិស័យដទៃទៀតដែលគេហៅថា ឧស្សាហកម្មគ្មានផ្សេងៗក្រៅពីនេះយើងនូវមានសម្បត្តិវប្បធម៌ដ៏យូរលង់របស់ខ្មែរ មានតាំងពីប្រពៃណីទំនៀមទម្លាប់ ការស្លៀកពាក់​ របាំ ចម្រៀង ភ្លេង ត្រូវបានថែរក្សា។ ក្រៅពីសម្បត្តិវប្បធម៌ប្រទេសកម្ពុជា នូវមានសម្បត្តិធម្មជាតិសម្បូរបែប ហើយមានទេសភាពប្លែកៗល្អត្រកាគួរឪ្យចាប់ចិត្តចង់ទៅទស្សនាមានដូចជាទឹកជ្រោះប៊ូស្រា បឹងយក្សឡោម នៅខេត្តមណ្ឌលគីរី ភ្នំគីរីរម្យ នៅកំពង់ស្ពឺ ភ្នំបូកគោ ទឹកឈូ ខេត្តកំពត ភ្នំគូលែន នៅខេត្តសៀមរាប សុទ្ធតែទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិឪ្យទៅទស្សនាជានិច្ចកាល។ បើភ្ញៀវទេសចរណ៍ច្រើន រដ្ឋក៏បានចំណូលច្រើន ប្រជាពលរដ្ឋក៏បានចំណូលច្រើនដែរតាមរយៈការលក់ដូរ ម្ហូបអាហារ ផ្លែឈើ ឬវត្ថុអនុស្សាវរីយ៍ផ្សេងៗហើយសេដ្ឋកិច្ចជាតិក៏មានការអភិវឌ្ឍ ជឿនលឿន ទៅតាមនឹងផងដែរ។

          សរុបមកការអភិវឌ្ឍន៍ទ្រទ្រង់ជាតិដោយពឹងផ្អែកលើវិស័យទេសចរណ៍ពិតជាត្រឹមត្រូវដូរដែលបានរៀបរាប់ខាងលើពិតប្រាកដមែន។

          ជារួមបើទោះមានមតិពីរយល់មិនស្របគ្នាក៏ដោយ ក៏យើងមើលឃើញថាមតិទាំងពីរត្រឹមត្រូវដូចគ្នា។ ប៉ុន្ដែបើយើងធ្វើការវិភាគឪ្យល្អិតល្អន់ទូលំទូលាយទៅយើងឃើញថាការអភិវឌ្ឍន៍ប្រទេសអភិវឌ្ឍប្រទេសតាមវិស័យទេសចរណ៍នៅមានចំណុចអវិជ្ជាមានខ្លះព្រោះបើគ្មានភ្ញៀវទេសចរណ៍ចូលមកទស្សនាកំសាន្ដនៅស្រុកយើងដោយប្រការណាមួយនោះ យើងត្រូវប្រាដកជាគ្មានរូបិយប័ណ្ណសម្រាប់អភិវឌ្ឍប្រទេសឡើយ។ ចំណេកឯការអភិវឌ្ឍន៍ប្រទេសជាតិតាមវិស័យកសិកម្មវិញនោះទោះបីជាគ្មានភ្ញៀវទេសចរណ៍ចូលមកស្រុកយើង នោះក៏ប្រជាជនខ្មែរធ្វើស្រែគ្រប់រដូវបានដែរ។ តាមពិតវិស័យកសិកម្មជាកត្តាចាំបាច់សម្រាប់ការអភិវឌ្ឍន៍ប្រទេសកម្ពុជាឯវិស័យទេសចរណ៍វិញ គ្រាន់តែជាកត្តាបន្ទាប់បន្សំតែប៉ុណ្ណោះ។

          ឆ្លងតាមការបកស្រាយនិងពិភាក្សមតិទាំងលើរួចមកយើងហ៊ានវាយតម្លៃជាចុងក្រោយ មតិទីមួយត្រឹមត្រូវជាព្រោះវិស័យកសិកម្មជាអទិភាពចម្បងក្នុងការអភិវឌ្ឍន៍ប្រទេស។ តែដើម្បីឪ្យប្រទេសកម្ពុជារីកចម្រើនជឿនលឿន ឆ្ពោះខាងមុខជាងនេះទៅទៀតនោះ គឺយើងត្រូវ ចូលរួមគ្រប់វិស័យទាំងអស់ជាពិសេសលើវិស័យ ពាណិជ្ជកម្ម ឧស្សាហកម្ម វិស័យអប់រំជាចដើម។ ដូច្នេះដើម្បីអភិវឌ្ឍប្រទេសមួយ គេចូលរួមរវាងវិស័យជាច្រើនទើបធ្វើឪ្យប្រទេសជាតិមានការរីកចម្រើន។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login