សំនួរ
១. តើគោលធំៗនៃព្រះពុទ្ធសាសនាមានប៉ុន្មាន ? អ្វីខ្លះ ?
២. ហេតុអ្វីបានជាខ្មែរចាត់ទុកវត្តអារាមជាឃ្លាំងវប្បធម៌ជាតិ ?
៣. តើសិទ្ធិពិសេសរបស់នារីជាអន្តជាតិមានប៉ុន្មាន? អ្វីខ្លះ ?
៤. តើរូបចម្លាក់ខ្មែរយើងមានប៉ុន្មានប្រភេទ ? អ្វីខ្លះ ? ពន្យល់ ។
៥. ដើម្បីធ្វើជាមេដឹកនាំគឺត្រូវបញ្ជៀសនូវអគតិទាំង៥យ៉ាង ។ តើអគតិទាំងនោះមានអ្វីខ្លះ ? ពន្យល់ ។
ចម្លើយ
១. គោលធំៗរបស់ព្រះពុទ្ធសាសនាមានបីយ៉ាងគឺៈ
- ការមិនធ្វើអំពើអាក្រក់ ( បាប ) គ្រប់បែបយ៉ាង
- កាសាងធ្វើបំពេញអំពើល្អបុណ្យ ( បុណ្យ.កុសល )
- ការអប់រំចិត្តឲ្យស្អាតបរិសុទ្ធផូរផង់ប្រាសចាកលោកនេះ ។
២. បានជាគេទុកវត្តអារាមជាឃ្លាំងវប្បធម៌ជាតិព្រោះ៖
- វត្តអារាមជាទីរក្សាទុក និងថែរក្សាវប្បធម៌បានគត់មត់
- វត្តអារាមជាមជ្ឈមណ្ឌលទទួលកូនខ្មែរឲ្យស្នាក់នៅសិក្សារៀនសូត្រ អក្សរ លេខ និងស្វេងយល់ពីប្រពៃណីទំនៀមទម្លាប់ជាតិ
- វត្តអារាមជាទីសក្ការៈ ឲ្យមនុស្សសាងតែអំពើជាកុសលស្របតាមពុទ្ធោវាទ
- វត្តអារាមជួយពង្រីកវប្បធម៌ជាតិឲ្យបានទូលំទូលាយដល់បណ្តាលជនគ្រប់ស្រទាប់វណ្ណៈ
- វត្តអារាមអប់រំមនុស្សចេះលះបង់អ្វីៗដែលអាក្រក់មិនរើសអើងប្រកាន់វណ្ណៈ ពណ៌ សម្បុរ ហើយចេះសាមគ្គីគ្នា ។
៣. ជាអន្តរជាតិសិទ្ធិពិសេសរបស់នារីមាន៦គឺៈ
- សិទ្ធិទទួលបានប្រាក់ចំណាច់ស្មើរគ្នា និបុរស
- សិទ្ធិមានសមភាពខាងផ្លូវភេទ គឹភេទណាក៏ដូចភេទណាអាចធ្វើអ្វីៗបានតាមសមត្ថភាព
- សិទ្ធិមានសមភាពរវាងប្តីប្រពន្ធគឹភាពជាប្រពន្ធមានតម្លៃស្មើរនិងប្តី
- សិទ្ធិទទួលភារកិច្ចការពារពិការកេងប្រវ័ញ្ចពីសង្គម និងរដ្ឋមានកាតព្វកិច្ចការពារកុំឲ្យមានការកេងប្រវ័ញ្ចលើស្រ្តីភេទតាមគ្រប់មធ្យោបាយ
- សិទ្ធិទទួលការឈប់សម្រាកពេលសម្រាលកូនគឺត្រូវច្បាប់អនុញ្ញតឲ្យស្រ្តីឈប់សម្រាកពិការងារមុនពេល និងក្រោយពេលសម្រាលកូន
- សិទ្ធិរួចផុតពីទោសប្រហារជីវីតក្នុងពេលមានគត៌ ( មានន័យថាប្រសិនបើមានទោសប្រហារជីវីតមនុស្សទោសនោះមិនត្រូវ អនុវត្តលើស្រ្តិមានផ្ទៃពោះឡើយ ) ។
៤. រូបចម្លាក់ខ្មែរយើងមានបីយ៉ាងគឺៈ
- ចម្លាក់លឹបៈ ជាក្បាច់ដែលគេឆ្លាក់នៅលើផ្ទាំងថ្មលូកចូលទៅក្នុងដាច់ថ្មមើលមិនសូចឃើញខ្ពស់ ឬផុសចេញខ្លាំងពីផ្ទសថ្មឡើយ
- ចម្លាក់លៀនៈ ជាក្បាច់ឆ្លាក់មានសភាពលៀនចេញមកក្រៅខ្ពស់ពីផ្ទៃថ្ម គឺគេដាប់សាច់ថ្មឲ្យចូលជ្រៅមើលទៅរូបចម្លាក់ហាក់ដូចជាផុសចេញពីផ្ទៃថ្ម
- ចម្លាក់លោតៈ ជាក្បាច់ដែលគេបានឆ្លាក់ជារូបសត្វ ផ្កាឬមនុស្សគឺគេឆ្លាក់ពុំជាប់នឹងជញ្ជាំងទេគេឆ្លាក់ដាច់ពីជញ្ជាំងដោយមានទំរសម្រាប់ភ្ជាប់នឹង ជញ្ជាំងកុំឲ្យរលំដួល ។
១០. ដើម្បីធ្វើជាមេដឹកនាំគេត្រូវជៀសវាងនូវអគតិ ៥យ៉ាងរួមមាន៖
- ឆន្ទាគតិៈ លំអៀងព្រោះសេចក្តីស្រឡាញ់
- ទោសាគតិៈ លំអៀងព្រោះសេចក្តីស្អប់
- មោហាគតិៈ លំអៀងព្រោះសេចក្តីល្ងង់
- ភយាគតិៈ លំអៀងព្រោះសេចក្តីខ្លាច
- លោភាគតិៈ លំអៀងព្រោះសេចក្តីលោភលន់ ។