Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើព្រះពុទ្ធសាសនាមានដើមកំណើតនៅប្រទេសណា ? ចែកចេញជាប៉ុន្មាននិកាយ ? និកាយនីមួយៗគោរពអ្វី ?

២. ដូចម្តេចដែលហៅថារបាំប្រជាប្រិយ ? ចូររាប់ឈ្មោះរបាំប្រជាប្រិយដែលអ្នកធ្លាប់ស្គាល់ ?

៣. ចូររៀបរាប់ពីពណ៌សំពត់ប្រចាំថ្ងៃដែលមានក្នុងទំនៀមទម្លាប់ប្រពៃណីខ្មែរព្រមទាំងប្រាប់ពីអត្ថរបស់ពណ៌ទាំងនោះផង ?

៤. តើរបាំគឺជាអ្វី  ? ខ្មែរយើងចែករបាំជាប៉ុន្មានក្រុម ? អ្វីខ្លះ ?

៥. តើរដូវតាមសុរិយគតិទាំងអស់មានប៉ុន្មាន ? អ្វីខ្លះ ? ចូរប្រាប់ខែដែលត្រូវនឹងរដូវទំាងនោះ ។

ចម្លើយ

១. ព្រះពុទ្ធសាសនាដែលជាសាសនាល្បីរន្ទឺពេញពិភពលោកងហើយដល់ប្រទេសកម្ពុជាយើងទទួលយកជាសាសនារបស់រដ្ឋគឺមានដើមកំណើតពីប្រទេសឥណ្ឌា ។

          ព្រះពុទ្ធសាសនាចែកចេញជាពិរនិកាយគឺ និកាយហីនយាន និងនិកាយមហាយាន ។ និកាយហីនយានគោរពព្រះពុទ្ធសមណគោតមដែលបានត្រាស់ដឹងហើយបានបរិនិព្វានទៅហើយ  ។​ និកាយមហាយានគោរពធម៌ថ្មីមានវិន័យធូរស្រាល ( មិនគោរពពុទ្ធោវាទដូចហីនយានឡើយ ) ។

  • ប្រទេសដែលកាន់និកាយហិនយានមាន៖ កម្ពុជា ថៃ ឡាវ ភូមា នេប៉ាល់ សិរីលង្ការ...
  • ប្រទេសដែលកាន់និកាយមហាយានមាន៖ ចិន វៀតណាម ទីបេ ឥណ្ឌូនេស៊ី .... ។

២. របាំប្រជាប្រិយគឹជារបាំដែលប្រជាជនចូលចិត្តរាប់អានគ្រប់ៗគ្នា ។ វាជារបាំដែលបំរើដលការកំសាន្តសប្បាយរបស់ប្រជាជនដើម្បីបន្ធូរបរិយាកាសអាប់អួរក្រោយពីការនឿយហត់ក្នុងការងារ ។

របាំប្រជាប្រិយរួមមានៈ  របាំត្រុដិ,របាំស្នែងទន្សោយ,របាំគោះអង្រែ, របាំយីកេ,របាំឆៃយុំា,របាំកន្តែ​រ៉ែ,របាំក្ងោក ។

៣. ពណ៌នៃសំលៀកបំពាក់ជាប្រពៃណីមួយដ៏ប្រសើរមួយរបស់ខ្មែរ ដែលលោកបានកំណត់ឲ្យកូនចៅតៗគ្នាស្លៀកពាក់ឲ្យសមនិងថ្ងៃនីមួយៗ ។

ពណ៌និងអត្ថន័យទៅតាមថ្ងៃនីមួយៗមាន៖

  • ថ្ងៃអាទិត្យ                 ប្រើពណ៌ក្រហម                   មានន័យថា     វីរៈភាព
  • ថ្ងៃច័ន្ទ                     ប្រើពណ៌លឿងទុំ                  មានន័យថា     សន្តិភាពឬធម៌
  • ថ្ងៃអង្គារ                   ប្រើពណ៌ស្វាយ                    មានន័យថា     ភក្តីភាព
  • ថ្ងៃពុធ                     ប្រើពណ៌ស៊ីលៀប                 មានន័យថា     តម្លាភាព
  • ថ្ងៃព្រហស្បតិ៍             ប្រើពណ៌បៃតង                    មានន័យថា     ក្តីសង្ឃឹម
  • ថ្ងៃសុក្រ                   ប្រើពណ៌ខៀវ                      មានន័យថា     មេត្រីភាព
  • ថ្ងៃសៅរ៏                   ប្រើពណ៌ព្រីងទុំ                    មានន័យថា     ទុក្ខកង្វល់ ។

៤. របាំគឹជាកាយ​វិការរបស់មនុស្សដែលធ្វើត្រាប់តាមចង្វាក់ភ្លេង និងចម្រៀង ។

ខ្មែរយើងចែករបាំជា ៣ក្រុមគឺៈ

· របាំព្រះរាជទ្រព្យ គឺជារបាំរបស់ស្តេចហើយនិយមលេងតែក្នុងព្រះបរមរាជវាំងប៉ុណ្ណោះ ។

· របាំប្រពៃណី គឺជារបាំទាំងឡាយណាដែលប្រារព្ធតែក្នុងកម្មវិធីប្រពៃណី ឬតំណរត្រកូលដ៏យូរណាស់មកហើយ ។

· របាំប្រជាប្រិយ គឺជារបាំដែលគេនិយមជាទូទៅនៅក្នុងទូទាំងប្រទេស  ។

៥. តាមសុរិយគតិគេបានចែករដូវជា៤គឺៈ

  • សិសិរៈរដូវ ( រដូវរងាខ្លាំង ) ពីខែមិនា ដល់ ខែឧសភា
  • និឃាៈរដូវ ( រដូវក្តៅ ) ពីខែមិថុនា ដល់ខែសីហា
  • វស្សានៈរដូវ ( រដូវភ្លៀង ) ពីខែកញ្ញា ដល់ខែវិច្ឆិកា
  • សារទៈរដូវ ( រដូវចុះអព័្ទ ) ពីខែធ្នូ ដល់ខែកុម្ភៈ  ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login