2019-08-01 07:42
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិមានប៉ុន្មានប្រទេស ?
២. តើតុលាការយុត្តិធម៌អន្តរជាតិ ICJ ( International Court Of Justice ) បង្កើតឡើងនៅឆ្នាំណា ? ហើយមានប្រទេសប៉ុន្មានជាសមាជិក ហើយនៅទីណា ?
៣. តើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ( International Criminal Court ) បង្កើតឡើងនៅថ្ងៃខែឆ្នាំណា ? ហើយចាប់ដំណើរការនៅថ្ងៃណា ហើយមានសមាជិកប៉ុន្មានប្រទេសហើយនៅទីណា ?
៤. តើតុលាការយុត្តិធម៌អន្តរជាតិគឺជាអ្វី ?
៥. តើតុលាការ ព្រហ្មទណ្ឌអន្តរជាតិគឺជាអ្វី ?
១១. តើអង្គការសិក្សាវិទ្យាសាស្រ្តអប់រំ និងវប្បធម៌នៃអង្គការសហប្រជាជាតិបង្កើតឡើងនៅថ្ងៃខែឆ្នាំណា ? មានសមាជិកប៉ុន្មានប្រទេស ? មានទីតាំងនៅទីណា ?
ចម្លើយ
១. ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិមាន១៥ប្រទេសគឺៈ
២. តុលាការយុត្តិធម៌អន្តរជាតិICJ ( International Court of Justice ) បង្កើតនៅឆ្នាំ ១៩៤៥ មានសមាជិក ១៩៣ប្រទេសមានទីតាំងនៅទីក្រុងឡាអេ ប្រទេសហូឡង់ ។
៣. តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ( International Criminal Court ) បង្កើតឡើងនៅថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០០២ ។ មានសមាជិក១២៣ប្រទេសមានទីតាំងនៅទីក្រុងឡាអេប្រទេសហូឡង់ ។
៤. តុលាការយុត្តិធម៌អន្តរជាតិគឺជាផ្នែកមួយនៃអង្គការសហប្រជាជាតិព្រោះអង្គការនេះបង្កើតឡើងដោយអង្គការសហប្រជាជាតិនិងទទួលថវិកាប្រចាំឆ្នាំពីអង្គការសហប្រជាជាតិ ។ ប្រទេសទាំងឡាយណាដែលជាសមាជិកអង្គការសហប្រជាជាតិគឺស្ថិតក្រោមដែនយុត្តាធិការ ឬដែនអំណាចរបស់តុលាការយុត្តិធម៌អន្តរជាតិនេះ ។ តុលាការយុត្តិធម៌អន្តរជាតិមានតួនាទីដោះស្រាយទំនាស់រវាងប្រទេសមួយនិងប្រទេសជាតិមួយទៀត ដូចជារឿងក្តីប្រាសាទព្រះវិហាររវាងកម្ពុជា និងថៃ ។
៥. តុលាការព្រហ្មទណ្ឌអន្តរជាតិ គឺជាតុលាការឯករាជ្យមិននៅក្រោមអង្គការសហប្រជាជាតិទេ ។ តុលាការព្រហ្មទណ្ឌអន្តរជាតិបង្កើតឡើងក្រោមលក្ខន្តិកៈមួយដែលគេបានព្រមព្រៀងគ្នានៅទីក្រុងរ៉ូមប្រទេសអ៊ីតាលី ។ តុលាការនេះមិនមានយុត្តាធិការ ឬដែនអំណាចទៅលើទំនាស់រវាងប្រទេសនិងប្រទេសទេតែមានអំណាចចាត់ការតាមច្បាប់ទៅលើបុគ្គលណាដែលប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌកម្រិតធ្ងន់ដូចជាឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនិងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាមជាដើម ។
៦. អង្គការសិក្សាវិទ្យសាស្រ្តអប់រំ និងវប្បធម៌នៃអង្គការសហប្រជាជាតិឬយូណេស្កូ ( UNISCO ) បង្កើតឡើងនៅថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ១៩៤៧ ។ មានសមាជិក១៩៥ ប្រទេសនិង ៦សមាគមន៍ ។ ទីតាំងទីក្រុងប៉ារីស ប្រទេសបារាំង ដែលមានការិយាល័យចំនួន៥០ផ្នែកវិទ្យាស្ថាននិងមជ្ឈមណ្ឌលពិសេសៗជាច្រើន ។