សំនួរ
១. តើប្អូនត្រូវធ្វើអ្វីខ្លះ ដើម្បីចូលរួមអនុវត្តន៍ច្បាប់អន្តោប្រវេសន៍ ?
២. ចូរពន្យល់ការផ្តន្ទាទោសចំពោះអ្នកសមគំនិតដែលប្រព្រឹត្តខុស និងច្បាប់អន្តោប្រវេសន៍ ?
៣. ចូរអធិប្បាយពីនគរបាលនឹងកម្លាំងប្រដាប់អាវុធ ?
៤. ចូរនិយាយពីគណបក្សនយោបាយ សិទ្ធិ និងសេរីភាពនិងការបោះឆ្នោត ។
៥. តើជនប្រភេទណាដែលគ្មានសិទ្ធិចុះឈ្មោះបោះឆ្នោត ?
ចម្លើយ
១. ដើម្បីចូលរួមអនុវត្តន៍ ច្បាប់ន្តោប្រវេសន៍ខ្ញុំត្រូវធ្វើដូចតទៅ៖
- យល់ឲ្យកាន់តែច្បាស់អំពី ច្បាប់អន្តោប្រវេសន៍
- រួបរួមគ្នាអនុវត្តច្បាប់ឲ្យបានខ្ជាប់ខ្ជួន
- មិនត្រូវសមគំនិតជាមួយជនបរទេសខិលខូច
- មានស្មារតីភ្ញាក់រលឹក ក្នុងការជួយផ្តល់ព័ត៌មានដល់មន្រ្តីមានសមត្ថកិច្ច
- ចេះជួយអប់រំ ណែនាំពន្យល់ឲ្យបងប្អូនប្រជាពលរដ្ឋយល់ដឹងពីច្បាប់អន្តោប្រវេសន៍
- សិក្សាឲ្យស៊ីជម្រៅអំពីក្រឹត្យច្បាប់នេះ
- ត្រូវជូនដំណឹង ដលអាជ្ញាធរមានសមត្ថកិច្ចស្តីពីការស្នាក់នៅរបស់ជនបរទេសក្នងទីលំនៅ ។
២. ពន្យល់ការផ្តន្ទាទោស ចំពោះអ្នកសមគំនិតដែលប្រព្រឹត្តខុសនិងច្បាប់អន្តោប្រវេសន៍ៈ
- ត្រូវផ្តន្ទាទោសដូចគ្នាចំពោះជនណា ដែលផ្តល់ជំនួយឬជួយលាក់បាំងក្នុងការបញ្ចូលជនបរទេស ដែលគ្មានការអនុញ្ញតក្នុងព្រះរាជាណាចក្រកម្ពុជា
- មន្រ្តីឬភ្នាក់ងាររាជការ មានសមត្ថកិច្ចរូបណាដែលជាអ្នកសមគំនិតឬជួយសម្រួលក្នុងការប្រព្រឹត្តបទល្មើសត្រូវផ្តន្ទាទោស ដាក់គុកពី៦ខែដល់១ឆ្នាំ
- ជនណាដែលធ្វើការកោសលុបសរសេរត្រូវក្លែងឬឲ្យគេខ្ចី ឬមួយក៏សរសេរឈ្មោះតែក្លែងក្លាយនៅក្នុងបណ្ណស្នាក់នៅបណ្ណការងារជាដើមត្រូវផ្តន្ទាទោសដាក់គុកពី ៥ឆ្នាំ ដល់ ១០ឆ្នាំ ។
៣. អធិប្បាយពីនគរបាលនិងកម្លាំងប្រដាប់អាវុធគឺៈ
នគរបាលទទួលខុសត្រូវ ចំពើសហគមន៍មូលដ្ឋានដែលខ្លួនបម្រើការងារ ។ ភ្នាក់ងារនគរបាលធ្វើការ២៤ម៉ោង ។ គេបង្កើតភ្នាក់ងារនគរបាលពិសេស ជាភ្នាក់ងារនគរបាលស្មគ្រចិត្ត ។
៤. និយាយពីគណបក្សនយោបាយ សិទ្ធិនិងសេរីភាពនិងការបោះឆ្នោតគឺៈ
- គណបក្សនយោបាយក្នុងលទ្ធិប្រជាធិបតេយ្យ មានគណបក្សជាច្រើនដែលតំណាងឲ្យទស្សនៈប្លែកៗគ្នាចំណែកលទ្ធិកុំមុយនីសគឺមានតែគណបក្សតែមួយប៉ុណ្ណោះ ។
- សិទ្ធិនិងសេរីភាព សេរីភាពសំខាន់ៗដែលទ្រទ្រង់ការរស់នៅប្រកបដោយប្រជាធិបតេយ្យ ។ សិទ្ធិនេះមានតុល្យភាពដោយការទទួលខុសត្រូវ ព្រោះសង្គមប្រជាធិបតេយ្យនិងមានដំណើរការទៅបានល្ពឹកណាតែពលរដ្ឋចូលរួមចំណែក ។
- ការបោះឆ្នោត រដ្ឋពលដែលមានអាយុចាប់ពី១៨ឆ្នាំ ឡើងទៅមានសិទ្ធិបោះឆ្នោតជ្រើសរើសសមាជិកសភាហើយក៏គ្មានច្បាប់បង្ខំឲ្យបោះឆ្នោតនោះដែរ ។
៥. ប្រភេទជនដែលគ្មានសិទ្ធិចុះឈ្មោះឆ្នោតគឺៈ
- អនីតិជនៈ ជនដែលមានអាយុស្ថិតក្រោម១៨ឆ្នាំ
- វិកលជនៈ ជនដែលមានសតិបញ្ញមិនល្អមានលក្ខណៈប្រក្រតី
- ពនេចជនៈ ជនដែលមានទីលំនៅ អាសយដ្ឋានរស់នៅពិតប្រាកដ
- ទណ្ឌិតៈ ជនដែលតុលាការចេញស្រាលក្រមឬសាលដីកាឲ្យជាប់ពន្ធធនាការ
- ពិរុទ្ធជនៈ ជនដែលស្ថិតក្រោម អាណាព្យាបាលដែលមានលិខិតបញ្ជាក់ឬជនជាប់ចោទ
- អនិកជនៈ ជនដែលមិនមានសញ្ញាត្តិខ្មែរ ។