Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើក្រសួងសាធារណការ និងដឹកជញ្ជូនមានសមត្ថកិច្ចក្នុងការរៀបចំបទប្បញ្ញត្តិបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់អ្វីខ្លះឲ្យស្របនិងបទបញ្ញត្តិ បច្ចេកទេសអន្តរជាតិដើម្បីការកសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ?

២. នាពេលបច្ចុប្បន្ន តើកម្ពុជាមានផ្លូវដែកប៉ុន្មានខ្សែ  ? អ្វីខ្លះ ?

៣. តើគោលនយោបាយកសាងស្ពាន ថ្នល់ បានរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជាអ្វិខ្លះ ?

៤. តើសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់មានអ្វីខ្លះ ?

៥. តើយុទ្ធសាស្រ្តការអភិវឌ្ឍន៍ជាសកលសម្រាល់ពាណិជ្ជកម្មអន្តរជាតិសំដៅទៅលើអ្វី ?

ចម្លើយ

១. ដើម្បីការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្រសួងសាធារណការនិងដឹកជញ្ជូនមានសមត្ថកិច្ចក្នុងការរៀបចំបទប្បញ្ញត្តិបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធផ្លុវថ្នល់ឲ្យស្របនិងបទប្បញ្ញត្តិបច្ចេកទេសអន្តរជាតិដូចជាៈ

  • បទប្បញ្ញត្តិបច្ចេកទេសសាងសងផ្លូវ សាងសង់ស្ពាន
  • បទប្បញ្ញត្តិបច្ចេកទេសបរិក្ខាផ្លូវថ្នល់ បរិក្ខារសម្រួលការបង្ហូរទឹកនិងសំណល់សិល្បការ្យ
  • បទប្បញ្ញត្តិបច្ចេកទេសសុវត្ថិភាព និងការថែទាំគ្រឿងចក្រធុនធ្ងន់
  • បទប្បញ្ញត្តិបច្ចេកទេសសុវត្តិភាពការងារសម្រាប់កម្មករសំណល់សាធារណការ
  • បទប្បញ្ញត្តិបច្ចេកទេសនិងនីតិវិធីជួសជុលថែទាំផ្លូវថ្នល់
  • បទប្បញ្ញត្តិបច្ចេកទេសផ្សេងទៀតដែលបម្រើឲ្យវិស័យសាធារណៈការផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ។

២. កម្ពុជាមានផ្លូវដែកចំនួន ៣ខ្សែរួមមានៈ

  • ផ្លូវដែកទិសនីរតី ( ភ្នំពេញ.ព្រះសីហនុ ) ៖ ផ្លូវដែកនេះមានប្រវែងសរុប ២៦៦ គីឡូម៉ែត្រត្រូវបានបើកឲ្យដំណើរការឡើងវិញ កាលពីថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០១៦ ។
  • ផ្លូវដែក ស្ថានីយភ្នំពេញ.ព្រលានយន្តហោះអន្តរជាតិភ្នំពេញៈ ផ្លូវដែកនេះមានប្រវែងសរុប ១០គីឡូម៉ែត្រត្រូវបានបើកឲ្យដំណើរការកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ ២០១៨ ។
  • ផ្លូវដែកទិសពាយ័ព្យ ( ភ្នំពេញ.ប៉ោយប៉ែត ) ផ្លូវដែកនេះមានប្រវែងសរុប ៣៨៦គីឡូម៉ែត្រត្រូវបានបើកឲ្យដំណើរការបណ្តោះអាសន្នកាលពីថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០១៨ ។

៣. គោលនយោបាយកសាង ស្ពាន ថ្នល់ បានរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជាដូចតទៅៈ

  • ចំណេញពេលវេលាឆាប់ដល់គោលដៅប្រជាជនអាចទៅប្រកបរបរដើម្បីរកប្រាក់
  • កាត់បន្ថយការចំណាយទៅលើការជួសជុលយានជំនិះដែលបណ្តាលមកមកពីផ្លូវមិនល្អ យានយន្តងាយខូចដែលត្រូវទិញគ្រឿងបន្លាស
  • កាត់បន្ថយការចំណាយ ទៅលើប្រេងឥន្ធនៈផ្លូវល្អល្បឿនថេរប្រើប្រេងអស់តិច ឯតម្លៃឈ្នួលរថយន្តថោក
  • ប្រជាជនមានសុខភាពល្អ កាត់បន្ថយជម្ងឺផ្សេងៗឬគ្រោះថ្នាក់ផ្សេងៗធានាសុវត្ថិភាពក្នុងការធ្វើដំណើរ
  • សេវាកម្មសង្រ្គោះបន្ទាន់បានទាន់ពេលវេលា អគ្គិភ័យរថយន្តសង្គ្រោះអ្នកជំងឺ
  • សេវាកម្មសុខាភិបាលល្អ នៅជនបទ
  • ផលិតផលទំនិញសំបូរបែបតម្លៃថោក ចរាចរណ៍ទាន់ពេលវេលានិងរក្សាគុណភាពបានក្នុងការដឹកជញ្ជូន
  • វិស័យទេសរណ៍ ដំណើរការល្អ
  • ជនបទក្លាយជាទីក្រុង ដោយសារគមនាគមន៍រីកចម្រើនសេដ្ឋកិច្ចរិកលូតលាស់ជីវភាព ប្រជាពលរដ្ឋរស់នៅក្នុងជីវភាពធូរធារនិងលើកកម្ពស់ការកាត់បន្ថយភាពក្រីក្របាន ។

៤. សមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ រួមមានៈ

  • ក្រសួងសាធារណការ និងដឹកជញ្ជូនមានសមត្ថកិច្ចគ្របគ្រងលើផ្លូវល្បឿនលឿន ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវផ្សេងទៀតដែលរាជរដ្ឋាភិបាលប្រគល់ឲ្យ
  • រដ្ឋបាលថ្នាក់ក្រោមជាតិ មានសមត្ថកិច្ចគ្រប់គ្រងលើផ្លូវរាជធានី ផ្លូវក្រុងផ្លុវទីប្រជុំជនានាក្នុងខេត្ត ដែលត្រូវបានកសាងជួសជុលថែទាំ ដោយប្រើប្រាស់ថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងថវិកាដែលបានកៀរពីប្រភពផ្សេងទៀត និងផ្លូវផ្សេងទៀត តាមារផ្ទេរមុខងារពីក្រសួងសាធារណការនិងដឹកជញ្ជូននិងក្រសួងអភិវឌ្ឍន៍ជនបទទៅរដ្ឋបាលថ្នាក់ក្រោមជាតិព្រមទាំងផ្លូវផ្សេងទៀត ក្រោយពីមានការសម្រេចឯកភាពពីរាជរដ្ឋាភិបាល ។

៥. យុទ្ធសាស្រ្តការអភិវឌ្ឍន៍ជាសកលសម្រាប់ពាណិជ្ជកម្មអន្តរជាតិសំដៅទៅលើការពង្រីកពាណិជ្ជកម្ម និងការដឹកជញ្ជូនទំនិញទៅមកជាមួយប្រទេសជិតខាង ព្រមទាំងពង្រីកវិស័យឧស្សាហកម្ម និងបង្កើតការងារ​តាមរយៈការពង្រីកតួនាទីផ្លូវជាតិ មួយលេខផ្លូវជាតិពីរលេខ និងកែលម្អផ្លូវជាតិពីលេខនៅតាមតំបន់ជាន់ព្រំដែនកែលម្អផ្លូវឲ្យចូលដល់ផ្លូវដែក ផ្លូវទឹកនិងមជ្ឈមណ្ឌលបែងចែកទំនិញ  ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login