ប្រភេទបញ្ជិកាថ្នាំកសិកម្មមាន៤បែបគឺ៖
- បញ្ជិកាបណ្តោះអាសន្នៈ បញ្ជាតិកានេះត្រូវធ្វើចំពោះគ្រប់ថ្នាំកសិកម្មដែលមានចែងក្នុងប្រកាសអនុញ្ញត្តអោយប្រើប្រាស់ជាបណ្តោះអាសន្នរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទដែលកំពុងត្រូវបានចរាចរណ៍លក់នៅតាមទីផ្សារ ។
- បញ្ជិកាស្ថិតក្នុងលក្ខខ័ណ្ណៈ បញ្ជិកានេះត្រូវធ្វើចំពោះថ្នាំកសិកម្មណា ដែលត្រូវបានស្ទើសុំចុះបញ្ជិកាលើកដំបូង តែត្រូវបន្ថែមនូវទិន្នន័យឬលក្ខខ័ណ្ណចាំបាច់ដ៏ទៃទៀតតាមតម្រូវការបច្ចេកទេសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ
- បញ្ជិកាពេញលេញៈ បញ្ជិកានេះត្រូវធ្វើចំពោះថ្នាំកសិកម្មណាំដែលអ្នកសុំចុះបញ្ជិកា បានបំពេញនូវគ្រប់តម្រូវការបច្ចេកទេស របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ។ វញ្ញបបនប័ត្រចុះបញ្ជិកាព្រមទាំងលេខបញ្ជិកានិងត្រូវចេញជូនដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ
- ការអនុញ្ញាតអោយប្រើប្រាស់សម្រាប់ពិសោធន៍ៈ គឺជាការអនុញ្ញត្ត ដើម្បីនាំចូលថ្នាំកសិកម្មណាដែលមិនទាន់ចុះបញ្ជិកាសម្រាប់យកមកប្រើប្រាស់ក្នុងគោលបំណងសិក្សាស្រាវជ្រាវ តែប៉ុណ្ណោះ ។