Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

                                                  សេចក្ដីអធិប្បាយ

          អក្សរសិល្ប៍ជាកញ្ចក់ឆ្លុះបញ្ចាំងពីតថភាពនៃសង្គម ដែលបានលើកបញ្ជារបស់មនុស្សមកចោទ និងដោះស្រាយតាមសិល្ប៍វិធីរបស់អ្នកនិពន្ធទោះបីជាអ្នកនិពន្ធលើកយកតួអង្គ ទេវៈ សត្វ រុក្ខជាតិ តួអង្គឯក រង រំ​​ឮកក្ដី ហើយតួអង្គទាំងនេះសុទ្ធតែបង្ហាញពីរឿងរ៉ាវមនុស្សទាំងអស់។ ប៉ុន្ដែក្នុងចំណោមតួអង្គខាងលើនេះគេឃើញតួអង្គឯកមានគុណសម្បត្តិច្រើនជាងគេ ព្រោះមានសកម្មភាពច្រើនបានធ្វើនូវអំពើល្អ មានសីលធម៌ គុណធម៌ សមត្ថភាពពិសេស ទាំងផ្លូវកាយទាំងផ្លូវចិត្ត ប្រសើរក្រៃលែងឪ្យអ្នកអាន អ្នកទស្សនា មហាជន មានជំនក់ចិត្តចយកតម្រាប់តាមគ្រប់គ្នា។ ដោយមានមើលឃើញពីតម្លៃរបស់អង្គ​ឯកបែបនេះ ហើយទើបមានមតិមួយលើកឡើងថា “ចៅចិត្រជាតួអង្គឯកក្នុងរឿងកុលាបប៉ៃលិន”។

          តើចៅចិត្រមានគុណសម្បត្តិអ្វីខ្លះ ដល់យុវជនជំនាន់ក្រោយ?

          ដើម្បីជាជំនួយឈានដល់ការបកស្រាយប្រធានខាងលើ ឪ្យកាន់តែមានន័យស៊ីជម្រៅច្បាស់លាស់ យើងត្រូវស្វែងយល់អត្ថន័យនៃពាក្យ តួអង្គឯក និងគុណសម្បត្តិជាមុនសិន។ ពាក្យ “តួអង្គឯក” មានន័យថាអង្គសំខាន់ជាងគេ ហើយមានសកម្មភាពវិជ្ជមាននៅក្នុងរឿង។ ចំណែកពាក្យ “គុណសម្បត្តិ” សំដៅលើលក្ខណៈល្អដប្រសើរ រូបសម្បត្តិ ចរិយាសម្បត្តិ វិជ្ជាសម្បត្តិ។ ដូចនេះ ប្រធានមានន័យថា ចៅចិត្រជាតួអង្គសំខាន់ជាងគេរឿង មានសកម្មភាពវិជ្ជមាន ប្រកបដោយលក្ខណៈល្អប្រពៃសម្រាប់យុវជនយកតម្រាប់តាមពិតមែន។

          ជាការពិតណាស់ មនុស្សយើងដែលរស់នៅសង្គមតែងតែត្រូវការ សេចក្ដីសុខសុភមង្គល កិត្តិយលផ្លៃផ្នូររុងរឿងក្នុងជីវិត។ ជាធម្មតាដើម្បីបានសម្រេចនៅបំណងខាងលើនេះ ទាល់តែមនុស្សគ្រប់រូបមានសម្បត្តិបួនប្រការ គឺរូបសម្បត្តិ ចរិយា សម្បត្តិ វិជ្ជាសម្បត្តិ និងទ្រព្យសម្បត្តិ​ ប៉ុន្ដែសម្បត្តិទាំងបួនខាងលើនេះគេតែងឃើញថាមានបុគ្គលខ្លះ មានល្អគ្រប់ចំណុច ខ្លះទៀតមិនទាន់មានគ្រប់ចំណុចនៅឡើយ។ ផ្អែកតាមដំណើររឿងកុលាបប៉ៃលិននិពន្ធដោយលោក ញ៉ុក ថែម យើងឃើញថាចៅចិត្រជាតួអង្គឯកនៅក្នុងរឿង មានលក្ខណៈសម្បត្តិ គុណសម្បត្តិដូចជា ទីមួយចិត្រមានរូបសម្បត្តិ សុខភាពល្អ កម្លាំងមាំមួន ទោះបីជាចៅចិត្រស្គម ប៉ុន្ដែគេមានកម្លាំងមាំមួនអាចធ្វើការងារជាកម្មករជីកត្បូង បានដូចមនុស្សដទៃទៀតបាន “មនុស្សដទៃទៀតគេទ្រាំធ្វើការបានយ៉ាងណា ឯខ្ញុំបានគង់តែធ្វើបានដូចគេដែរ... ទានប្រោសមនុស្សដែលកើតមកក្នុងលោកសន្និវាសយើងនេះ មិនប្រកាន់ការស្រាលៗស្រួលទេ ខ្ញុំបានមិនដែលគិតដូច្នេះទេ កាលបើខ្ញុំបាទមានកម្លាំង ខ្ញុំបាននិងខិតខំធ្វើការដរាបនោះទោះបីធ្ងន់ក្ដីស្រាលក្ដី”។ សម្ដីនេះបានសេចក្ដីថាចៅចិត្រជាមនុស្សមានកាយសម្បទាគ្រប់គ្រាន់ អាចបំពេញការងារផ្សេងៗទៀតបាន។ លើសពីនេះទៀតចិត្រមានចរិយាសម្បត្តិស្លូតបូត សុភាពរាបសារគួរឪ្យស្រលាញ់ ចូលចិត្តរាប់អានក្រុមកម្មករ ជាពិសេសថៅហ្វាយនាយកលោកហ្វូងរតនៈសម្បត្តិតែម្ដង ដែលលោកពេញចិត្តពីអាការៈរបស់ចៅចិត្រ តាំងថ្ងៃបានឃើញពីដំបូងមកម្ល៉េះ។ ជាងនេះទៅទៀត ចៅចិត្រជាមនុស្សចេះតស៊ូជាមួយការងារ មិនថាធ្វើនៅក្រោមកំដៅថ្ងៃ ភ្លៀងផ្គរ យុវជនកម្លោះរូបនេះមិនដែលត្អូញតែ្អឡើយ ជំនួសលោកហ្លូងរតនៈទៀតផង។ លើសនេះ ចៅចិត្រជាមនុស្សមានភាពស្មោះត្រង់ ជាមួយចៅហ្វាយនាយប្រកបការងារសុចរិតទៀតត្រង់ចំពោះការងារមិនក្លែងបន្លំចង់បានទ្រព្យរបស់ចៅហ្វាយនាយ ធ្វើជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនឡើយ។ ជាពិសេសពិសេសក្ដីស្មោះត្រង់ជាមួយចៅចិត្រ និងភាពក្លាហានហ៊ានប្រឆាំងតបតជាមូយក្រុមចោរប្លន់នៅក្នុងព្រៃ និងពួកក្រុមចោរចូលមកប្លន់ ដឹកនាំដោយលោក បាឡាត់ស្រុកកាន់តែធ្វើឪ្យឪ្យឃុននារីស្រលាញ់ចិត្រកាន់តែខ្លាំងឡើយៗ។ មិនត្រឹមតែប៉ុណ្ណោះទេចៅចិត្រជាកូនកត្តញ្ញូ ស្តាប់តាមដំបូន្មានរបស់តាចឹងជាឪពុកជានិច្ច កាន់យកនូវធម៌ អត្តាហិ អត្តនោនាថោ មានន័យខ្លួនទីពឹងខ្លួន មិនដែលភ្លេចសោះឡើយ។ ចំពោះការរស់នៅជាអ្នកដទៃចៅចិត្រ មានអធ្យាស្រ័យល្អជាមួយអ្នកដទៃ ចេះជួយយកអរសារអ្នកជិតខាងជួយបើករថយន្ដជំនួសតាសុនជូនលោក ហ្លួងរតនៈទៅស្រុកសង្កែដើម្បីទុកឪ្យឪ្យតាសុនបានទៅសួរទុកទុក្ខប្រព័ន្ធរបស់គាត់។ ម្យ៉ាងទៀតចៅចិត្រមានវិជ្ជាសម្បត្តិទោះបីជាគ្រួសារមានជីវភាពក្រីក្រយ៉ាងណាក៏ដោយចិត្រតស៊ូរៀនសូត្រតរហូតមានប្រកាសនីយប័ត្រ ចេះគិតដឹកនាំកាន់កាប់គ្រប់គ្រងពួកកម្មករ និងកាន់កាប់បញ្ជីត្បូងបានល្អត្រឹមត្រូវថែមទៀតផង។

          សរុបសេចក្ដីមកឃើញថាចៅចិត្រ មានលក្ខណៈសម្បត្តិយ៉ាងច្រើន មានរូបសម្បត្តិ ចរិយាសម្បត្តិ វិជ្ជាសម្បត្តិ មានតម្លៃអាចឪ្យយុវជនយកតម្រាប់តាម។

          តាមការបកស្រាយប្រធានខាងលើ មានអត្ថន័យល្អសម្រាប់អប់រំយុវជនទាំងឡាយ ចេះរស់នៅដោយខ្លួនឯង ដោយមិនពឹងពាក់លើអ្នកដទៃ ចេះស្រឡាញ់គ្នា ចេះយកអាសារគ្នា។ ក្នុងនាមយើងជាយុវជនគ្រប់រូប គប្បីធ្វើខ្លួនឪ្យមានលក្ខណៈសម្បត្តិល្អដូចចៅចិត្រដែរ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login