Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

                                                      សេចក្ដីអធិប្បាយ

          តាំងពីបុរាណកាលមក មនុស្សគ្រប់រូបៗពិតជាជឿឳវាទរបស់ចាស់ព្រឹទ្ធាចារ្យណាស់ព្រោះពួកគេជឿជាក់ថា ពាក្យទូន្មានរបស់ចាស់ៗ គឺសុទ្ធតែត្រឹមត្រូវល្អ មិនពោរពាក្យកុហកបោកប្រាស់ឡើយ ហើយមនុស្សចាស់ ជាមនុស្សដែលគូរជាទីគោរព ឳវាទសំទោន។ ពួកគាត់ជាមនុស្សជំនាន់ថ្មី មានន័យថា ចាស់ព្រឹទ្ធាចារ្យ គឺត្រូវបានចាត់ទុកជាមនុស្សដែលដឹងនូវអ្វីៗទាំងអស់ច្រើនជាងគេ។ អ្នកដែលជឿ ហើយគោរពតាមដំបូន្មានរបស់ចាស់ទុំ អ្នកនោះនឹងទទួលបានលទ្ធផលល្អ មានសីរិសួស្ដី សុភមង្គល វិបុលសុខដ៏មហាប្រសើរជាដើម។ ហេតុនេះហើយទើបចាស់ៗនេះតែចងក្រងច្បាប់ទូន្មានល្អៗ ទុកឪ្យកូនចៅជំនាន់ក្រោយ យកទៅប្រតិបត្តិតាមដូចច្បាប់ពាក្យចង់មួយបានពោលថា “អ្នកមានរក្សាខ្សត់ ដូចំពត់ព័ន្ធពីក្រៅ ក្នុងប្រាជ្ញារក្សាខ្លៅ ដូចសំពៅពឹងសំប៉ាន”

          តើច្បាប់ខាងលើនេះមានអត្ថន័យអប់រំយ៉ាងដូចម្ដេច?

          ដើម្បិជាប្រទីបក្នុងការស្រាយបំភ្លឺទស្សនៈរបស់ប្រធានខាងលើ ឪ្យក្បោះក្បោយនោះជាបឋម យើងគប្បីយល់ដឹងនូវន័យនៃពាក្យគន្លឹះមួយចំនួនរបស់ប្រធានជាមុនសិន។ អ្នកមានគឺសំដៅទៅលើអ្នកដែលមានទ្រព្យសម្បត្តិ កេរ្ដិ៍ឈ្មោះយសស័ក្ដិ...។ អ្នកប្រាជ្ញា ជាអ្នកចេះដឹងឈ្លាសវៃ អ្នកមានបញ្ញា...។ ខ្លៅមានន័យថា អ្នកល្ងិត អ្នកល្ងង់ មិនចេះ មិនដឹង...។ តាមទស្សនៈរបស់ប្រធានខាងលើ គឺគេចង់ឪ្យយើងបកស្រាយអំពើទស្សនៈមួយគឺអ្នកមានជួយអ្នកក្រ ជូបសំពត់ព័ទ្ធពីក្រៅ ហើយអ្នកចេះជួយអ្នកល្ងង់ដូចសំពៅពឹងសំប៉ាន។

           ជាការពិតជាក់ស្ដែងណាស់ តាំងពីថ្នាក់ក្រោយមក យើងទម្លាប់បានសិក្សាអំពីកំណាព្យ ដែលភាគច្រើន គឺជាវណ្ណកម្មរបស់កវីដ៏ល្បីល្បាយរបស់ខ្មែរម្នាក់ ដែលមានគោរបងារជាអ្នកព្រះភិរម្យ ភាសាអ៊ូ ហៅក្រម ង៉ុយ សេចក្ដីរំញោដាស់តឿន ច្បាប់ប្រដៅជនប្រុសស្រី..។ ក្នុងនោះច្បាប់ពាក្យចាស់ បានដើរតួយ៉ាងសំខាន់ក្នុងការទូន្មានឪ្យជនទូទៅប្រតិបត្តិតែអ្វីដែលល្អៗហើយនាំគ្នាលះបង់ចោលនូវរាល់អំពើណាមិនល្អ ដែលផ្ដល់ផលអាក្រក់ជាដើម។ យើងសង្កេតឃើញថាច្បាប់ពាក្យចាស់មួយបានពោលថា “អ្នកមានរក្សាខ្សត់ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញារក្សាខ្លៅ ដូចសំពៅពឹងសំប៉ាន” ដែលមានអត្ថន័យអប់រំដូចទៅ៖

         “ អ្នកមានរក្សាខ្សត់ដូចសំពត់ព័ទ្ធពីក្រៅ” បានសេចក្ដីថាមនុស្សកាលបើក្លាយជាអ្នកមានហើយ គឺអាចមានទាំងទ្រព្យសម្បត្តិ កិត្តិយស បុណ្យស័ក្ដិផងដែរ។ ប៉ុន្ដែមិនថាអ្នកមានឬអ្នកក្រអ្វីទេគឺមិនអាចរស់នៅតែឯកឯងបានឡើយ។ មនុស្សរស់នៅក្នុងសហគមន៍មួយ តែងតែមានការប្រាស្រ័យទាកទងគ្នាចេះជួយគ្នាក្នុងគ្រាមានអាសន្នជាដើម។ ហេតុនេះអ្នកមានទាំងឡាយមិនត្រូវសោយសុទ្ធតែឯងនោះទេ ត្រូវតែចេះយល់ដឹងពីទុក្ខលំបាក ក៏ដូចជាតម្រូវការរបស់អ្នកក្រដែលនៅជំរុញខ្លួនផង ព្រោះការដែលក្លាយជាអ្នកមានទ្រព្យ កិត្តិយល បុណ្យស័ក្ដិ សុទ្ធសឹងតែកើតចេញពីការព្យាយាម ខំប្រឹងប្រែងរកទុកសន្សំ តាំងពីគ្មានអ្វីសោះដូចអ្នកក្រដែរ។ ម្យ៉ាងទៀតទោលក្លាយជាអ្នកហើយ មិនត្រូវភ្លេចប្រភពកំណើត ភ្លេចកាលនៅក្រក្រីទេ ព្រោះវាជាស្ដារចម្បងយើងឪ្យមានដល់សព្វថ្ងៃ។ លើសពីនេះ អ្នកមានត្រូវជួយអ្នកក្រីក្រ ព្រោះមានតែពួកគេហើយដែលអាចជួយរក្សាគ្នាទៅវិញមក ដូចកំណត់ដែលពាក់ពីលើ ផ្ដល់ភាពកក់ក្ដៅឪ្យអ្នកពាក់។ ជាក់ស្ដែងតួអង្គ ហ្លួងរតនសម្បត្តិក្នុងរឿងកុលាបបៃលិន គឺលោកស្រឡាញ់ អាណិត យកចិត្ត ទុកដាក់នឹងកម្មករនិងកម្មករជីកត្បូងណាស់។ គាត់មិនរើសអើងវណ្ណៈឡើយ ធ្វើឪ្យកម្មករមានភក្តីភាពចំពោះគាត់ជាថៅកែ ហើយពេលមានចោរកម្មកើតឡើងចំណេះគ្រួសាររបស់លោកនាកណ្ដាលព្រៃស្ងាត់នោះ កម្មករនាំមកជួយការេពារ និងតាំងប្រយុទ្ធជាមួយចោរ ដល់ពួកវាដកថយអស់ ថែមទាំងេរំដោះជីវិតគ្រួសាររបស់ហ្លួងរតនៈសម្បត្តិ ដោយមិនគិតអាយុជីវិតរបស់ខ្លួនឡើយ ព្រោះហ្លូរតនៈសម្បត្តិស្រឡាញ់ អាណតិ្ត និងមានគុណចំពោះពួកគេ។ ទាំងនេះបង្ហាញឪ្យឃើញថា ការចេះជួយគ្នាដោយមិនរើសអើងនិងផ្ដល់ភាពកក់ក្ដៅដល់គ្នារវាងថៅកែ និងកម្មករ។

         “អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅពឹងសំប៉ាន” គឺមនុស្សកាលបើក្លាយខ្លួនជាអ្នកប្រាជ្ញាហើយមានន័យថា ជាអ្នកដែលមានអ្នកដែលមានបញ្ញាឈ្លាសនៃ ភ្លឺស្វាង ដឹងនិងចេះវិជ្ជាផ្សេងៗយ៉ាងច្បាស់លាសស់ និងស្ទាត់ជំនាញ។ ប៉ុន្ដែធម្មជាតិបង្កើតមនុស្សមកឪ្យមានប្រភេទឬ កម្រិតសមត្ថភាពមិនដូចគ្នាឡើយ។ កាលណាមានអ្នកប្រាជ្ញក៏មានអ្នកល្ងង់ដែរ ព្រោះមនុស្សខ្លះមិនបានចូលរៀន មិនចេះអក្សរ មិនដឹងអ្វីល្អ ឬអាក្រក់ អ្នកសីលធម៌ ពោលគឺជាមនុស្សល្ងិតល្ងងនេះឯង។ មនុស្សរស់នៅក្នុងសហគមន៍មួយ ត្រូវតែមានការប្រាស្រ័យទាក់ទងគ្នា។ ប៉ុន្ដែកការេដែលមានមនុស្សដែលមានកម្រិតសមត្ថភាពចំណេះដឹងផ្ទុយគ្នា ក៏ពុំអាចធ្វើឪ្យសហគមន៍មួយរីកចម្រើនបានដែរ។ មនុស្សល្ងង់ធ្វើអ្វីក៏គិតថាខ្លួនត្រូវដែរទាំងដែលប្រព្រឹត្តមិនសមហេតុផលសោះដូចជា បើកសម្លេងគ្រឿងបំពងសម្លេងតម្លង់អ្នកជិតខាងទាំងយប់ ឈ្លោះគ្នាឮៗជជែកគ្នាឮដាក់សំរាមមុខផ្ទះអ្នកដទៃ និយាយស្ដីខ្វះការសុជីវធម៌...។ កាលណាអ្នកចេះដឹងឃើញទៅទាស់ភ្នែកយ៉ាងដូចនេះ ក៏ទៅអប់រំអ្នកល្ងង់ទាំងនោះ។ ប៉ុន្ដែអ្នកល្ងង់ទាំងនោះមិនទទួលមិនទទួលយកសោះថែមទាំងនេះជឿតែឪ្យឳវានរបស់ព្រះពុទ្ធទេ។ ក្នុងនាមជាអ្នកប្រាជ្ញ ត្រូវយកសម្ដីផ្អែមល្អែមទៅអប់រំពួកគេបណ្ថើរៗ ដោយយកពុទ្ធោវាទមកអប់រំមនុស្សល្ងប់ហត់ដូចមានធ្វើប្រសិទ្ធភាព។ ក្នុងសហគមន៍មួយ អ្នកប្រាជ្ញដើរតួយ៉ាងសំខាន់ក្នុងការជួយមនុស្សល្ងង់ និងផ្ដល់ទំនុកចិត្តដ៏មុតមាំដល់ពួកគេ។ កាលពីបើអ្នកប្រាជ្ញផ្ដល់ទំនុកចិត្តដល់ជនល្ថិតល្ងង់នោះ ពួកគេនឹងជឿអ្វីៗដែលអ្នកផ្ដល់ឪ្យដូចជាចំណេះដឹង សុជីវធម៌ គុណធម៌។ ពេលនោះហើយជាពេលអ្នកអប់រំពួកគេទទួលបានផលល្អគួរជាទីមោទនៈនោះ ព្រោះអ្នកល្ងង់ទាំងនោះជឿលើអ្នកហើយ។ បន្ទាប់មកអ្នកមិនចេះ ក៏ចាប់ផ្ដើមចេះដឹងជាបណ្ដើរៗហើយ។ ពេលដែលសហគមន៍មួយមានមនុស្សចេះដឹងយ៉ាងនេះ សហគមន៍នោះមានការរីកចម្រើនហើយ។ ទាំងនេះបញ្ជាក់ឪ្យឃើញថាទឹកចិត្តជួយអ្នកល្ងង់របស់អ្នកចេះដឹង ជាការលុបបំបាត់នូវភាពល្ងង់ល្ងិតរបស់មនុស្សបានមួយកម្រិតធំ ហើយអ្នកចេះដឹងប្រើវិធីសាស្រ្ដបង្រៀនច្រើន នាំឪ្យចម្រើនចំណេះដឹងរបស់ខ្លួនបន្ថែមទៀត ន័យថា អ្នកល្ងង់ចេះដោយសារអ្នកប្រាជ្ញ ឯអ្នកប្រាជ្ញចេះចាំបន្ថែមអ្នកល្ងង់ផងដែរ។ ដូចក្នុងអក្សរសិល្ប៍ខ្មែររឿងព្រះនាងឥន្រ្ធទេវី ដែលព្រះនាងយកព្រះទ័យទុកដាក់រៀនអក្សរសិល្ប៍ខ្មែរនិង វិទ្យាសាស្ដ្របានយ៉ាងស្ទាត់ជំនាញ ហើយនាងគោរពព្រះពុទ្ទោវាទៀតនោះ នាំឪ្យព្រះនាងក្លាយជាមនុស្សចេះដឹងជ្រៅជ្រះ ប្រកបដោយធម៌ចេះកណ្ដាលប្រណីដល់រាជបរិពារ ហើយព្រះនាងបានបញ្ចុះបញ្ជូលព្រះបាទជ័យវរ្ម័នទី៧ ឪ្យនាងមកគោរពព្រះពុទ្ធសាសនាវិញ។ ព្រះបាទជ័យវរ្ម័នទី៧ និងប្រជារាស្រ្ដគោរពតាមពុទ្ធសាសនាវិញ។ ព្រះបាទជ័យវរ្ម័នទី៧ និងប្រជារាស្រ្ដគោរពតាមពុទ្ធោវាទមានហេតុមានផល។ ពេលនោះ ព្រះពុទ្ធសាសនាបានចាត់ឬសក្នុងអាណាចក្រខ្មែរនាំប្រជារាស្រ្ដ ឪ្យខិតខំរៀនសូត្រកសាងខ្លួនឪ្យមានតម្លៃដើម្បីប្រទេសជាតិ។ ដោយសារពុទ្ធោវារទើបធ្វើឪ្យកូនខ្មែរ មានស្មារតីមោះមុត ខិតខំសិក្សារៀនសូត្រ ជួយជាតិឪ្យរីកចម្រើនរុងរឿងនាសម័យអង្គរនោះ ដោយមានការបំភ្លឺពីព្រោះនាងឥន្រ្ទីទេវីផងដែរ។ ទាំងនេះបំផុសឪ្យឃើញថា ទឹកចិត្តស្រឡាញ់រាស្រ្ដរបស់ព្រះនាងនាំប្រជារាស្រ្ដឪ្យងើបពីភាពល្ងិតល្ងង់មករៀនតាមពុទ្ធោវាទឪ្យក្លាយជាអ្នកយល់ដឹងខ្ពស់។ កាលណាប្រជារាស្រ្ដក្លាយជាធនធានមនុស្សហើយក៏ជួយកសាងជាតិវិញ។ ដូច្នេះហើយអ្នកចេះជួយសំពៅពឹងសំប៉ានមែន។

          សរុបមកវិញ មនុស្សទាំងអស់មិនអាចរស់នៅតែឯងបានទេ គឺត្រូវមានការប្រាស្រ័យទាក់ទងគ្នា ចេះជួយគ្នា ផ្ដល់ភាពកក់ក្ដៅដល់គ្នាចេះជួយគ្នា ផ្ដល់ភាពកក់ក្ដៅដល់គ្នា ចេះអប់រំគ្នា ផ្ដល់ទំនុកចិត្តចំពោះគ្នា...ទើបធ្វើឪ្យមនុស្សនោះមានការរីកចម្រើនប្រសើរឡើងបន្ថែមទៀត។

          ដោយឆ្លងកាត់តាមការបកស្រាយយ៉ាងស៊ីជម្រៅខាងលើ យើងឃើញថាទស្សនៈរបស់ប្រធានពិតជាត្រូវប្រពៃណីណាស់ អប់រំមនុស្សឪ្យចេះជួយគ្នាចេះយល់ពីទុក្ខលំបាករបស់គ្នា ចេះផ្ដល់ភាពកក់ក្ដៅដល់គ្នា ចេះចែករំលែកចំណេះដឹងដល់គ្នា ចេះទុក្ខចិត្តគ្នា ឪ្យមនុស្សចេះផ្ដល់ទំនាក់ទំនងទៅវិញទៅមក។ ហេតុដូច្នេះហើយ យើងជាមនុស្សជំនាន់ក្រោយត្រូវជឿ និងគោរពតាម​ឳវាទចាស់ទុំ ដោយចេះជួធុៈគ្នា យល់ទុកលំបាកគ្នា ផ្ដល់ភាពកក់ក្ដៅដល់គ្នាចេះអប់រំគ្នា ផ្ដល់ទីទំនាក់ទំនងទៅវិញទៅមក។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login