បានជាគេថាគ្រូបង្រៀនជាវិស្វករនៃព្រលឹងព្រោះថាគ្រូបង្រៀនគឺជាអ្នកកសាងធនធានមនុស្ស មកពីពាក្យថាវិស្វករនិងព្រលឹង៖
- វិស្វករៈ អ្នកធ្វើឲ្យសម្រេចការងារពលកម្ម ( រាងកាយ ខួរក្បាល ) ជាអ្នកមានគំនិតច្នៃប្រឌិតបង្កើតថ្មីនូវការងារបច្ចេកទេសគ្រប់បែបយ៉ាង ។
- ព្រលឹងៈ មានវិញ្ញាណជានិច្ច មិនបាត់បង់ ឬផ្លាស់ប្តូរ ។ ដូចនេះវិស្វករនៃព្រលឹងជាអ្នកធ្វើឲ្យបញ្ញាញាណមានការរីកចម្រើនឈ្លាសវៃ ។គ្រូបង្រៀនជាវិស្វករនៃព្រលឹងជាអ្នកអប់រំកសាងប្រាជ្ញាស្មារតីមនុស្ស ជាអ្នកបង្ហាញសេចក្តីសុខ និងការរីកចម្រើនជាគ្រូពេទ្យព្យាបាលរោគល្ងង់ខ្លៅគឺជាឃ្លាំងបញ្ញាញាណ និងជាអ្នកកសាងគ្រឹះនៃជីវីតមនុស្សលោក ។