Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

២៦- តើអ្វីខ្លះជាគ្នារាំងស្ទះដល់ទីផ្សារការងាររបស់យុវជន ? (ចំណេះដឹង ជំនាញ ការផ្សព្វផ្សាយព័ត៌មានតម្លៃពលកម្ម...) តើត្រូវដោះស្រាយដោយរបៀបណា ? ដើម្បីដោះស្រាយនូវបញ្ហានេះក្រសួងការងារ និង

និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននឹងកំពុងចាត់វិធានការអ្វីខ្លះ ?

២៧- ក្នុងឱកាសដែលរាជរដ្ឋាភិបាល បាននិងកំពុងខិតខំបង្កើតឱកាសការងារដល់យុវជន តើយុវជនត្រូវមានកាតព្វកិច្ចអ្វីខ្លះដើម្បីអភិវឌ្ឍន៍ខ្លួនឯង ?

២៨- សូមបកស្រាយរកដំណោះស្រាយបញ្ហាប្រឈម ចំពោះទីផ្សាការងាររបស់យុវជននាពេលបច្ចុប្បន្ននិងក្នុងសមាហរណកម្មអាស៊ាន ?

២៩- មានសំណូមពរដែលតម្រូវឱ្យមានរៀបចំជាសាលាបណ្តុះបណ្តាលវិជ្ជាជីវៈចម្រុះឲ្យបានទូលំទូលាយ និងច្រើនកន្លែង និងទាក់ទាញវិនិយោគទុន ក៏ដូចជាបំផុសឱ្យអ្នកមានលទ្ធភាព ដើម្បីបង្កើតជាឧស្សាហកម្មធុនតូចនិងមធ្យម  ដើម្បីកែច្នៃកសិផលដែលអាចនាំចេញទៅទីផ្សារអន្តរជាតិ តើក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈបានដំណើរការអ្វីខ្លះ ដើម្បីឆ្លើយតបនឹងសំណូមពរខាងលើ ?

៣០- ដើម្បីឱ្យយុវជនកម្ពុជាដណ្ដើមបានការងារធ្វើតាមកម្រិតជំនាញប្រកួតប្រជែងក្នុងតំបន់អាស៊ាន តើក្រសួង

គួររៀបចំផែនការយ៉ាងដូចម្តេច ?

ចម្លើយ

២៦- មានកត្តាជាច្រើនដែលរាំងស្ទះដល់ទីផ្សារការងាររបស់យុវជន ក្នុងនោះរួមមានទាំងកត្តាយុវជនខ្លួនឯងផង

ដែរ ។ កត្តាទាំងនោះរួមមាន ៖

  • តម្រូវការទីផ្សារការងារ

- គម្រោងវិនិយោគដែលអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣ ភាគច្រើន

គឺនៅក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម ត្រូវការកម្លាំងពលកម្មជំនាញជិត ៨ សែនកន្លែង ។

- ឱកាសការងារមាននៅតាមរាជធានីភ្នំពេញ និងតបនបូលសេដ្ឋកិច្ច មួយចំនួនដែលមានកម្លាំងពលកម្ម

មិនគ្រប់គ្រាន់ ។

- ហេដ្ឋារចនាសម្ព័ន្ធកន្លែងការងារ និងបរិយាកាសនៅតំបន់ជុំវិញ មិនទាន់មានភាពទាក់ទាញពលករ ជាពិសេសក្នុងវិស័យកសិកម្ម-ឧស្សាហកម្ម ។

- ការងារក្នុងវិស័យរៀបរយបានពង្រីកយ៉ាងឆាប់រហ័ស ក៏ប៉ុន្តែមិនទាន់ឆ្លើយតបទៅនឹងចំនួនកម្លាំងពលកម្ម

ថ្មីដែលត្រូវចូលទីផ្សារការងារ និងចំនួនអ្នកដែលចាកចេញពីវិស័យកសិកម្ម ។

  • ការផ្គត់ផ្គង់កម្លាំងពលកម្ម

- ជាង ៦៦ភាគរយ នៃប្រជាពលរដ្ឋអាយុ២០-២៤ឆ្នាំ និង៧៧ភាគរយ នៃប្រជាពលរដ្ឋអាយុចាប់ពី២៥ឆ្នាំ

បានបញ្ចប់ការសិក្សាត្រឹមកម្រិតបឋមសិក្សា (ទិន្នន័យអង្កេតចន្លោះជំរឿនឆ្នាំ២០១៣ របស់ក្រសួងផែនការ) ដែលសូចនាករនេះបង្ហាញថាយើងនៅមានកម្រិតគ្មានជំនាញ ឬជំនាញទាបរបស់កម្លាំងពលកម្មកម្ពុជា និងផលិតភាពការងារ ។

- ជិត ៦០ភាគរយ នៃនិស្សិតបញ្ចប់ការសិក្សាមហាវិទ្យាល័យ (ចាប់ពីបរិញ្ញាបត្ររង) សិក្សាមុខវិជ្ជាធុរកិច្ច

ហិរញ្ញវត្ថុ គ្រប់គ្រង និងវិទ្យាសាស្រ្តសង្គម (ទិន្នន័យអង្កេតចន្លោះជំរឿន ឆ្នាំ២០១៣ របស់ក្រសួងផែនការ) ដែលទីផ្សារការងារនៅផ្នែកនេះមានចំនួនតិច ។ និស្សិតបញ្ចប់ការសិក្សាមហាវិទ្យាល័យផ្នែកវិទ្យាសាស្រ្តសង្គមមានអត្រាខ្ពស់ជាងតម្រូវការនៃទីផ្សារការងារ ដែលនាំឱ្យអត្រាស្រូបចូលក្នុងទីផ្សារនៃជំនាញផ្នែកនេះទាប ។

- គុណភាពនិងកម្មវិធី នៃការអប់រំនិងបណ្តុះបណ្តាលមិនទាន់ឆ្លើយតបទាំងស្រុងទៅនឹង តម្រូវការនៃ

ទីផ្សារការងារ។

- តាមការអង្កេតរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារឆ្នាំ២០១៣ ជាមួយនិយោជកបង្ហាញថា អ្នកស្វែង

រកការងារធ្វើ គឺនៅខ្វះជំនាញផ្នែកទំនាក់ទំនង ភាសាបរទេស ការប្រើប្រាស់កំព្យូទ័រ ការងារជាក្រុមឥរិយាបទការងារ និងទឹកចិត្តក្នុងការងារ ។ល។

ដើម្បីដោះស្រាយនូវបញ្ហាខាងលើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននឹងកំពុងចាត់វិធានការ

បន្ថែមដូចខាងក្រោម ៖

- ពង្រីកប្រមូល វិភាគព័ត៌មាន និងព្យាករណ៍ព័ត៌មានទីផ្សារការងារ រួមទាំងតម្រូវការជំនាញទាំងនៅក្នុង

ប្រទេសនិងអាស៊ាន ដើម្បីជាធាតុចូលសម្រាប់គ្រឹះស្ថានអប់រំបណ្តុះបណ្តាល រៀបចំកម្មវិធីសិក្សាបណ្តុះបណ្តាលស្របតាមទីផ្សារការងារ ។

- ពង្រីកសេវាផ្តល់ការណែនាំ ប្រឹក្សាយោបល់ និងមគ្គទេសក៍អាជីព ជំនាញ ដើម្បីជួយឱ្យយុវជនជ្រើសរើសជំនាញសិក្សា និងរៀបចំផែនការអាជីពឆ្លើយតបតាមសេចក្តីត្រូវការរបស់ ទីផ្សារការងារទាំងក្នុងនិងក្រៅប្រទេស និងបច្ចុប្បន្ននិងទៅអនាគត ព្រមផ្តល់ការគាំទ្រក្នុងការអភិវឌ្ឍសហគ្រិនភាព ។

- បន្តលើកកម្ពស់លក្ខខណ្ឌការងារ តាមរយៈការពង្រឹងអធិការកិច្ចការងារ ការពង្រឹងទំនាក់ទំនងវិជ្ជាជីវៈ

និងស្ថាប័នទីផ្សារការងារ ដូចជាការបញ្ចប់ការកសាងច្បាប់ស្តីពីសហជីព ការកំណត់យន្តការកំណត់និងដំឡើងប្រាក់ឈ្នួលអប្បបរមាតាមលក្ខណៈបច្ចេកទេសវិទ្យាសាស្ត្រ គណៈកម្មាធិការប្រឹក្សាការងារ ព្រមទាំងយន្តការទប់ស្កាត់ ដោះស្រាយវិវាទដោយ​សន្តិវិធី រួមមានគណៈកម្មាធិការដោះស្រាយ និងទប់ស្កាត់បាតុកម្ម កុបកម្មគ្រប់មុខសញ្ញា ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងតុលាការការងារ ។

- បន្តខិតខំចរចារបើកទីផ្សារកាងារក្រៅប្រទេស ដែលមានលក្ខខណ្ឌការងារល្អបន្ថែមទៀតសម្រាប់ពលករកម្ពុជា​ ។

២៧- ដើម្បីសម្រេចឱ្យបានទីផ្សារការងារសម្រាប់យុវជន រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាល

វិជ្ជាជីវៈ បានយកចិត្តទុកដាក់ក្នុងការរៀបចំផែនការយុទ្ធសាស្រ្ត ផ្តោតជាចម្បងលើការបណ្តុះបណ្តាលវិជ្ជាជីវៈ ការ

អភិវឌ្ឍគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីបង្កើនសមត្ថភាព និងជំនាញឱ្យយុវជនដណ្តើមបានការងារធ្វើតាមកម្រិតជំនាញប្រកួតប្រជែង ក្នុងតំបន់អាស៊ាននាពេលខាងមុខ ។ ក្នុងនោះត្រូវ ៖

  • ធ្វើសមាហរណកម្មក្របខណ្ឌគុណវុឌ្ឍជាតិកម្ពុជា ស្តង់ដាជាតិសមត្ថភាពកម្មវិធីសិក្សាផ្អែកលើសមត្ថភាពលើ ៣ វិស័យគឺ វិស័យសំណង់ វិស័យមេកានិច វិស័យសេវាធុរកិច្ច និងបច្ចេកវិទ្យាគមនាគន៍ព័ត៌មានវិទ្យាចូលទៅក្នុងតំបន់ ដើម្បីឱ្យប្រព័ន្ធនៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជាមានគុណភាព និងកម្រិតប្រហាក់ប្រហែលគ្នា ។
  • ពង្រឹងគុណភាព នៃការផ្តល់សេវាព័ត៌មានស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងព័ត៌មានទីផ្សារការងារ ។
  • ជំរុញនិងលើកទឹកចិត្តដល់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈទាំងអស់ឲ្យមានសហប្រតិបត្តិការភាពជាដៃគូ ជាមួយគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឬសាកលវិទ្យាល័យនៅបរទេសនានា ពិសេសឱ្យមានកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនវិនិយោគបរទេស ដើម្បីពង្រីកការវិនិយោគ និងទីផ្សារការងារ ។
  • ជំរុញឱ្យមានការទទួលស្គាល់សមត្ថភាពជំនាញពីប្រទេសមួយទៅប្រទេសមួយក្នុងក្របខ័ណ្ឌតំបន់ ដែលសកលលោក រួមទាំងឱ្យមានការទទួលស្គាល់គ្នាដោយផ្អែកលើក្របខណ្ឌគុណវុឌ្ឍយោងអាស៊ាន ។
  • យុវជនគួរគប្បីសិក្សាស្វែងយល់ពីសង្គម វប្បធម៌ ភាសា ច្បាប់និងបែបបទបំពេញការងារ នៅតាមបណ្តាប្រទេសជាសមាជិក ឬប្រទេសដែលយុវជនមានបំណងស្វែងរកការងារធ្វើ ជាពិសេសបង្កើនចំណេះដឹងផ្នែកភាសាបរទេស(អង់គ្លេស) ដើម្បីជាយានក្នុងការសិក្សា ការទំនាក់ទំនង និងការបំពេញការងារ ដោយហេតុថាភាសាអង់គ្លេសនឹងក្លាយជាភាសាទំនាក់ទំនងរួមរវាងសមាជិកក្នុងសមាគមអាស៊ានតាមដាន និងស្វែងយល់ជាប្រចាំអំពីព័ត៌មានទីផ្សារការងារ (ដូចជា ឱកាសការងារ ឬកម្មសិក្សា) នៅក្នុងប្រទេស (តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ) និងក្រៅប្រទេស ដើម្បីអាចវិភាគលើនិន្នាការ ឬការវិវត្តរបស់ទីផ្សារការងារ ក៏ដូចជាតម្រូវការក្នុងការបំប៉នជំនាញបន្ថែមឱ្យស្របតាមទីផ្សារការងារ ។
  • បង្កើនសមត្ថភាពស្រាវជ្រាវ និងអំនានឱ្យបានច្រើនជាអតិបរមានៅលើមុខវិជ្ជាឯកទេសរបស់ខ្លួន ក៏ដូចជាមុខវិជ្ជាពាក់ព័ន្ធដទៃទៀត ។ ប្រទេសសមាជិកអាស៊ាន បានចងក្រងជាបណ្តាញសាកលវិទ្យាល័យអាស៊ាន (ASEAN University Network) ក្នុងបំណងពង្រីក និងចែករំលែកចំណេះដឹងអំពីការស្រាវជ្រាវ ឬរបកគំហើញថ្មីៗ ។ បន្ថែមលើនេះ អាស៊ាន បានរៀបចំនូវកម្មវិធីប្រកួតប្រជែងជំនាញ (ASEAN​ Skills Competition) តាមរយៈការបង្ហាញស្នាដៃស្រាវជ្រាវថ្មីៗលើជំនាញបច្ចេកទេស និងជំនាញផ្សេងទៀត ក្នុងចំណោមនិស្សិតនៃប្រទេសជាសមាជិក ។ ដូច្នេះនិស្សិតត្រូវចាប់យកឱកាសនេះឱ្យបានដើម្បីទាញនូវការទទួលស្គាល់ពីមជ្ឈដ្ឋានអប់រំ និងនិយោជកតាំងពីមុនពេលបំពេញការងារ ។
  • គួរពិចារណាជ្រើសរើសជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលទីផ្សារការងារកំពុងត្រូវការដូចជាផ្នែកអគ្គិសនី អេឡិកត្រូនិក សំណង់ យន្តសាស្រ្ត វិស្វកម្ម កសិឧស្សាហកម្ម និងវិទ្យាសាស្ត្រពិត ។ល។
  • ចូលរួមពិព័រណ៍ការងារឬវេទិកាការងារ ដើម្បីទទួលព័ត៌មានទូលំទូលាយពីឱកាសការងារ ការបំប៉នជំនាញបន្ថែម និងការត្រៀមខ្លួនចូលទីផ្សារការងារ តាមរយៈការជួបប្រាស្រ័យដោយផ្ទាល់ ជាមួយនិយោជកក្រុមហ៊ុន សហគ្រាស និងអ្នកផ្តល់ការអប់រំបណ្តុះបណ្តាល ។ យុវជនអាចចូលរួមកម្មវិធីនេះ តាមរយៈពិព័រណ៍ការងារថ្នាក់ជាតិ ខេត្ត និងចល័ត ឬតាមសាកលវិទ្យាល័យនានា ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ ។
  • ចូលរួមសកម្មភាពស្ម័គ្រចិត្ត ឬកិច្ចការសង្គមជាមួយសមាគមយុវជន (ឧទាហរណ៍ ៖ សហភាពសហព័ន្ធយុវជនកម្ពុជា UYFC) ដើម្បីទទួលបានបទពិសោធន៍ការងារ ការចូលរួមកសាង និងរំលេចពីតួនាទីដ៏សំខាន់យុវជនក្នុងសង្គម បង្កើនតម្លៃរបស់យុវជនខ្លួនឯង ក្នុងនាមជាសរសរទ្រូងរបស់ប្រទេសជាតិព្រមទាំងបង្កើតបណ្តាញទំនាក់ទំនង និងចែកចាយព័ត៌មានគ្រប់ប្រភេទយ៉ាងទូលំទូលាយ ឧទាហរណ៍ ៖ ឱកាសការងារ ព័ត៌មានពីការអប់រំ ឬអាហារូបករណ៍...។
  • គួរមានផែនការអាជីពឱ្យបានត្រឹមត្រូវ មុននឹងសម្រេចចិត្តជ្រើសរើសជំនាញសិក្សា ព្រមទាំងគួរចាប់យកជំនាញទន់ដូចជាការទំនាក់ទំនង ការធ្វើការងារជាក្រុមមនសិការការងារជំនាញភាសារបរទេស និងកុំព្យូទ័រ ។

២៨- ការធ្វើសមាហរណកម្មអាស៊ាននឹងនាំមកនូវទាំងបញ្ហាប្រឈម និងឱកាសសម្រាប់យុវជន ៖

ក- ចំណុចប្រឈមសម្រាប់យុវជន ៖

  • ការងារនៃមុខរបរវិជ្ជាជីវៈឯកទេសទាំង៨ រួមមាន

- សេវាកម្មគណនេយ្យ (Accountancy Service)

- គ្រូពេទ្យ (Medical Practitioner)

- ទន្តពេទ្យ (Dentist Practitioner)

- សេវាកម្មវិស្វកម្ម (Engineering Service)

- សេវាកម្មគិលានុបដ្ឋាយិកា (Nursing Service)

- សេវាកម្មស្ថាបត្យកម្ម (Architectural Service)

- ការវាស់ស្ទង់ដី (Land Surveying Qualification)

- មគ្គទេសក៍ទេសចរណ៍ (Tourism Professional)

នឹងមានការប្រកួតប្រជែងក្រោយឆ្នាំ២០១៥ ដោយសារការងារ នៃមុខវិជ្ជាជីវៈឯកទេសទាំង ៨ នេះ គឺជា

ផ្នែកមួយនៃកិច្ចព្រមព្រៀងអាស៊ាន ស្តីពីបម្លាស់ទីរូបវន្តបុគ្គលនៅពេលធ្វើសមាហរណកម្មអាស៊ាន ។

  • បញ្ហាពលករទូទៅស្ថិតនៅក្នុងដំណាក់កាលចរចារនៅឡើយ ។ កម្ពុជាកំពុងធ្វើការជាមួយបណ្តាប្រទេស

អាស៊ានដទៃទៀតជំរុញការអនុម័តឧបករណ៍រួមរបស់អាស៊ាន ស្តីពីការការពារ និងលើកកម្ពស់ពលករទេសន្តរប្រវេសន៍ ។ ប្រសិនជាមានលិខិតូបករណ៍នេះ ពលករកម្ពុជានឹងទទួលបានការពារសិទ្ធិ កាន់តែប្រសើរឡើង ។

ខ- ឱកាសសម្រាប់យុវជន

  • យុវជនដែលបានសិក្សាជំនាញឯកទេសវិជ្ជាជីវៈទាំង ៨ នឹងមានឱកាសការងារកាន់តែប្រសើរ និងទូលំ

ទូលាយនៅក្នុងតំបន់អាស៊ានទាំងមូល ហើយភាគច្រើនជំនាញទាំងនេះ ជាជំនាញដែលកំពុងខ្វះនៅក្នុងប្រទេសសមាជិកអាស៊ាន ។

  • យុវជនគ្មានជំនាញ និងជំនាញទាប ក៏មានឱកាសការងារប្រសើរជាងមុននៅទូទាំងតំបន់អាស៊ាន ។
  • ទៅអនាគត គម្លាតប្រាក់ឈ្នួលរវាងកម្ពុជា និងប្រទេសក្នុងតំបន់អាស៊ាននឹងត្រូវបានកាត់បន្ថយជាបណ្តើរៗដែលនាំផ្តល់ប្រយោជន៍ដល់យុវជន ក៏ដូចជាពលករ ដែលធ្វើការនៅក្នុងប្រទេស និងដាក់សម្ពាធលើនិយោជកក្នុងប្រទេស ឱ្យផ្តល់ផលប្រយោជន៍កាន់តែប្រសើរដល់ពលករ ព្រមទាំងកាត់បន្ថយការធ្វើចំណាកស្រុកទៅធ្វើការងារនៅក្រៅប្រទេស ។

២៩- ដើម្បីឆ្លើយតបទៅនឹងសំណូមពរ ដែលតម្រូវឱ្យមានរៀបចំជាសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ចម្រុះឲ្យបានទូលំទូលាយ និងច្រើនកន្លែង និងទាក់ទាញវិនិយោគទុន ក៏ដូចជាបំផុសឱ្យអ្នកមានលទ្ធភាពដើម្បីបង្កើតជាឧស្សាហកម្មធុនតូច និងមធ្យម ដើម្បីកែច្នៃកសិផលដែលអាចនាំចេញទៅទីផ្សារអន្តរជាតិ ក្រសួងបានដំណើរការ ៖

  • មានគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ស្ថិតក្រោមឱវាទផ្ទាល់ មានចំនួន ៣៩ ក្នុងនោះវិទ្យាស្ថានពហុបច្ចេកទេស/វិទ្យាស្ថានបច្ចេកទេសចំនួន ១១ (៥ ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈភូមិភាគ រួមមាននៅខេត្តតាកែវ កំពត សៀមរាប បាត់ដំបង និងស្វាយរៀង) ស្ថិតនៅតាមបណ្តារាជធានី ខេត្តទាំង ២៥ ។
  • បានបើកវគ្គអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ តាមរូបភាពនៅនឹងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈផង ការបណ្តុះបណ្តាលចល័តដល់សហគមន៍ ប្រជាពលរដ្ឋផង និងរួមទាំងបញ្ជូនសិក្ខាកាមទៅសិក្សាផ្ទាល់ជាមួយសហគ្រាស និងតាមរោងជាងនានា ។

៣០- ដើម្បីឱ្យយុវជនកម្ពុជាដណ្ដើមបានការងារធ្វើតាមកម្រិតជំនាញប្រកួតប្រជែងក្នុងតំបន់អាស៊ាន ក្រសួងបាន

  • ផ្តោតការយកចិត្តទុកដាក់លើការសម្របសម្រួលឱ្យស៊ីចង្វាក់គ្នារវាងវិស័យអប់រំ និងវិស័យបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ។
  • រៀបចំក្របខណ្ឌស្តង់ដានៃការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលអាចទទួលស្គាល់ឆ្លងពីគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈទៅគ្រឹះស្ថានឧត្តមសិក្សា ។
  • ពង្រីកបណ្តាលក្ខខណ្ឌអនុគ្រោះឱ្យយុវជន បានទទួលការបណ្តុះបណ្តាលជំនាញរយៈពេលខ្លី ឬមធ្យមប្រកបដោយសមធម៌តាមគ្រប់រូបភាព ដើម្បីមានលទ្ធភាពបង្កើតមុខរបរដោយខ្លួនឯង ឬរកការងារនៅតាមស្ថាប័ននានា ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login