ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១៦- តើការតែងតាំង ឬប្រគល់ភារកិច្ចដោយព្រះមហាក្សត្រ ក្នុងមុខតំណែងមុខងារសាធារណៈមានអ្វីខ្លះ ? ចូររៀបរាប់ ។
១៧- តើការតែងតាំង ឬប្រគល់ភារកិច្ចដោយនាយករដ្ឋមន្ត្រីមានអ្វីខ្លះ ? ចូររៀបរាប់ ។
១៨- តើការតែងតាំងឬប្រគល់ភារកិច្ចដោយប្រធានស្ថាប័នមានអ្វីខ្លះ ? ចូររៀបរាប់ ។
១៩- តើលក្ខខណ្ឌនៃការតែងតាំង ឬប្រគល់ភារកិច្ចមន្ត្រីរាជការស៊ីវិលនៅតាមក្រសួងស្ថាប័នមានអ្វីខ្លះ ? ចូលរៀបរាប់ ។
២០- តើលក្ខខណ្ឌហាមឃាត់ក្នុងការតែងតាំង ឬប្រគល់ភារកិច្ចមានអ្វីខ្លះ ? ចូលរៀបរាប់ ។
ចម្លើយ
១៦- ការតែងតាំង ឬប្រគល់ភារកិច្ចដោយព្រះមហាក្សត្រ ក្នុងមុខតំណែងមុខងារសាធារណៈដែលតែងតាំងដោយព្រះរាជ្យក្រឹត្យមាន ៖ អគ្គលេខធិការ ឬអគ្គលេខាធិការរង រាជរដ្ឋាភិបាល អគ្គលេខាធិការក្រសួង អគ្គនាយក អគ្គាធិការ សាកលវិទ្យាធិការ អភិបាលរាជធានី-ខេត្ត ឯកអគ្គរាជទូត ប្រេសិតវិសាមញ្ញ និងពេញសម្ថភាពនិងមុខតំណែងឯទៀតដែលមានថ្នាក់ស្មើនឹងមុខតំណែងខាងលើ និងមាននៅក្នុងអង្គលេខនៃរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ។ (គ្រប់មុខតំណែងក្នុងឋានន្តរស័ក្តិទី១នៃក្របខណ្ឌប្រភេទ (ក)) ។
១៧- នាយករដ្ឋមន្ត្រីអាចតែងតាំងផ្លាស់ប្តូរបញ្ចប់ភារកិច្ចដោយអនុក្រឹត្យនូវមន្ត្រិជាន់ខ្ពស់ស៊ីវិល យោធា មន្រ្តីការទូត និងអភិបាលរងរាជធានី-ខេត្តអភិបាលក្រុង-ស្រុក-ខណ្ឌ និងមន្ត្រីរាជការចាប់ពីប្រធាននាយកដ្ឋាន វរសេនីយ៍ឯក និងថ្នាក់ប្រហាក់ប្រហែលឡើងទៅ តាមសំណើរបស់ប្រធានស្ថាប័ន ។ មុខតំណែងក្នុងមុខងារសាធារណៈដែលត្រូវតែងតាំង ឬប្រគល់ភារកិច្ចដោយអនុក្រឹត្យមាន ៖ អគ្គលេខាធិការរង ក្រសួង អគ្គនាយករង អគ្គាធិការរង អភិបាលរងរាជធានី-ខេត្ត សាកលវិទ្យាធិការរង ព្រឹទ្ធបុរសមហាវិទ្យាល័យ ប្រធាននាយកដ្ឋាន អធិការ អភិបាលក្រុង-ស្រុក-ខណ្ឌ អគ្គកុងស៊ុល និងមុខតំណែងឯទៀតដែលមានថ្នាក់ស្មើ ឬប្រហាក់ប្រហែលនឹងមុខតំណែងខាងលើ ដែលមាននៅក្នុងអង្គការលេខនៃរចនាសម្ព័ន្ធរបស់ក្រសួង-ស្ថាប័ន ។ (គ្រប់មុខតំណែងក្នុងឋានន្តរស័ក្តិទី២ នៃក្របខណ្ឌប្រភេទ (ក)) ។
១៨- ប្រធានស្ថាប័ន មានអំណាចក្នុងការតែងតាំងផ្លាស់ប្ដូរ បញ្ចប់ភារកិច្ចមន្ត្រីរាជការក្រោមឱវាទ តាមបែបបទនីតិវិធីជាធរមាន ដោយប្រកាសសម្រាប់មន្ត្រីរាជការដែលមានឋានៈចាប់ពីថ្នាក់អនុប្រធាននាយកដ្ឋាន និងថ្នាក់ប្រហាក់ប្រហែលចុះក្រោម ។ មុខតំណែងក្នុងមុខងារសាធារណៈ ដែលត្រូវតែងតាំង ឬប្រគល់ភារកិច្ចដោយប្រកាសរួមមាន ៖អនុប្រធាននាយកដ្ឋាន អភិបាលរងក្រុង-ស្រុក-ខណ្ឌ ព្រឹទ្ធបុរសរង អធិការរង ប្រធានមន្ទីរជំនាញរាជធានី-ខេត្ត ប្រធានការិយាល័យថ្នាក់កណ្ដាល អនុប្រធានមន្ទីរជំនាញរាជធានី-ខេត្ត អនុប្រធានការិយាល័យថ្នាក់កណ្ដាល ប្រធាន-អនុប្រធានការិយាល័យ ការិយាល័យនៅសាលារាជធានី-ខេត្ត ប្រធាន-អនុប្រធានការិយាល័យនៃមន្ទីរជំនាញរាជធានី-ខេត្ត ប្រធាន-អនុប្រធានការិយាល័យក្រុង-ស្រុក-ខណ្ឌ និងមុខតំណែងឯទៀតដែលមានថ្នាក់ស្មើនឹងថ្នាក់ប្រហាក់ប្រហែលនឹងមុខតំណែងខាងលើ ដែលមាននៅក្នុងអង្គការលេខនៃរចនាសម្ព័ន្ធរបស់ក្រសួង-ស្ថាប័ន ។ (រាល់មុខដំណែងសម្រាប់ឋានន្តរស័ក្តិទី ៣ នៃក្របខណ្ឌប្រភេទ (ក) ចុះក្រោម ) ។
១៩- លក្ខខណ្ឌនៃការតែងតាំង ឬប្រគល់ភារកិច្ចមន្ត្រីរាជការស៊ីវិលនៅតាមក្រសួង ស្ថាប័នរួមមាន ៖
២០- ការតែងតាំង ឬប្រគល់ភារកិច្ចក្នុងមុខងារសាធារណៈ និងមិនត្រូវបានអនុញ្ញាតក្នុងករណីដូចខាងក្រោម ៖
ក្នុងករណីពិនិត្យឃើញថា លិខិតបទដ្ឋានឯកត្តជន ស្តីពីការតែងតាំងមន្ត្រីរាជការរបស់ក្រសួងស្ថាប័នធ្វើឡើងផ្ទុយនឹងច្បាប់ ឬលិខិតបទដ្ឋានជាធរមានទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ ត្រូវរាយការណ៍ជូនរាជរដ្ឋាភិបាល ដើម្បីសុំការអនុញ្ញាតលុបចោល ហើយត្រូវធ្វើការណែនាំក្រសួង ស្ថាប័ននោះធ្វើឲ្យបានត្រឹមត្រូវឡើងវិញ ។