Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៦- តើអ្វីទៅជាបេសកម្មនិងគោលបំណង ?

៧- តើយុទ្ធសាស្ត្រម៉ាឃីធីងគឺជាអ្វី ?

៨- អ្វីទៅជាកម្មវិធីម៉ាឃីធីង ?

៩- តើការអនុវត្ត និងការត្រួតពិនិត្យមានអ្វីខ្លះ ?

ចម្លើយ

៦- បេសកម្មនិងគោលបំណង គឺរបាយការណ៍បេសកម្មរបស់ក្រុមហ៊ុនកំណត់នូវអាជីវកម្មដែលខ្លួនធ្វើ និងគោលនយោបាយសំខាន់ៗ ។ បេសកម្មរបស់ក្រុមហ៊ុនតែងត្រូវបានកំណត់ដោយអ្នកគ្រប់គ្រងថ្នាក់ខ្ពស់ បន្ទាប់ពីបានគិតពិចារណាពីព័ត៌មានរបស់អ្នកថ្នាក់ក្រោម ។ គោលបំណង គឺជាគោលដៅនៃគុណភាព និងបរិមាណរបស់ក្រុមហ៊ុនសម្រាប់ថេរៈវេលានៃផែនការ ។ ឧទាហរណ៍នៃគោលបំណងខាងគុណភាព មានដូចជា ការលើកកម្ពស់ទិដ្ឋភាពជាក់លាក់នៃសេវាអតិថិជន គុណភាពផលិតផល និងការបញ្ចូលរបៀបថ្មីដល់ផលិតផល ។ ឧទាហរណ៍នៃគោលបំណងនៃបរិមាណ មានដូចជា បរិមាណលក់ អត្រាទីផ្សារ ការចំណាយ និងប្រាក់ចំណេញគោលដៅដែលចង់បាន ។ នៅពេលដែលបេសកម្ម និងគោលបំណងត្រូវបានកំណត់រួចហើយ ត្រូវតែបង្កើតនូវយុទ្ធសាស្ត្រម៉ាឃីធីង ដើម្បីសម្រេចនូវបេសកម្ម និងគោលបំណងទាំងនេះ ។

៧- យុទ្ធសាស្ត្រម៉ាឃីធីង គឺមុនពេលបង្កើតនូវយុទ្ធសាស្ត្រម៉ាឃីធីង អង្គភាពអាជីវកម្មត្រូវកំណត់ឲ្យបានច្បាស់នូវគោលដៅ និងគោលបំណងពិតប្រាកដរបស់ខ្លួន ដោយផ្អែកលើការយល់ដឹង ដែលបានមកពីការវិភាគបរិយាកាស និងស្ថានភាព ។ គោលបំណងទាំងអស់ត្រូវតែរៀបរាប់ក្នុងទម្រង់ច្បាស់លាស់ និងសង្ខេបល្មម ។ វាគួរតែអាចវាស់វែងបាន និងពាក់ព័ន្ធទៅនឹងរយៈពេលជាក់លាក់មួយ ។ យុទ្ធសាស្រ្តម៉ាឃីធីងសម្រាប់លើកកម្ពស់ការសំដែងសកម្មភាព អាចបែងចែកជាពីរគឺ មួយផ្នែកយកចិត្តទុកដាក់លើអតិថិជន និងមួយផ្នែកទៀតយកចិត្តទុកដាក់លើគូប្រកួតប្រជែង ។ ការបង្កើតយុទ្ធសាស្ត្រម៉ាឃីធីងក៏ពាក់ព័ន្ធផងដែរទៅនឹងការជ្រើសរើសចំណែកទីផ្សារ ដើម្បីកំណត់គោលដៅរបស់អង្គភាពអាជីវកម្ម ។ អង្គភាពត្រូវតែសម្រេចចិត្តថាតើជ្រើសយកចំណែកតែមួយ ចំណែកមួយចំនួន ឬក៏ទីផ្សារទាំងមូល ។ ក្រោយពេលជ្រើសរើស និងកំណត់ទីផ្សារគោលដៅរួចហើយ អង្គភាពអាជីវកម្មចាំបាច់ត្រូវកំណត់នូវយុទ្ធសាស្រ្តជំហផលិតផលរបស់ខ្លួន នោះសម្រេចថា តើត្រូវបែងចែកលក់ផលិតផលក្នុងទីផ្សារគោលដៅយ៉ាងដូចម្តេច ដែលអាចនឹងទទួលបានអំណោយផលបំផុតពីអតិថិជនធៀបទៅនឹងផលិតផលប្រកួតប្រជែង ។

៨- កម្មវិធីម៉ាឃីធីង គឺការកំណត់ជំហរត្រូវបានសម្រេចឡើងដោយការបង្កើត និងដាក់ចេញកម្មវិធីម៉ាឃីធីងមួយ ដើម្បីឈានដល់ទីផ្សារគោលដៅ ។ កម្មវិធីនេះរួមមានការរៀបចំចម្រុះនូវភាគផ្សំទាំង៤នៃម៉ាឃីីធីងគឺ ការសម្រេចចិត្តអំពីផលិតផល ការកំណត់ថ្លៃការទំនាក់ទំនង និងការបែងចែកលក់ ។ ការសម្រេចចិត្តសមស្របចំពោះភាគផ្សំនីមួយៗ វាគ្របដណ្តប់សឹងតែទៅលើគ្រប់ពេលវេលាទាំងអស់របស់អ្នកគ្រប់គ្រងម៉ាឃីធីង ។ ជារឿយៗវាមានការលំបាកក្នុងការប៉ាន់ស្មាននូវឥទ្ធិពលរបស់បែបផែននៃការជ្រើសចម្រុះនានានៃធាតុម៉ាឃីធីង ។ ដូច្នេះ ការគ្រប់គ្រងកម្មវិធីម៉ាឃីធីង គឺជាការងារដែលតម្រូវឲ្យប្រឹងប្រែង​ ។

៩- ការអនុវត្ត និងការត្រួតពិនិត្យមានដូចជា ៖

  • ប្រភពហិរញ្ញវត្ថុធនធានមនុស្ស និងសម្ភារៈបរិក្ខារដែលតម្រូវឲ្យមានជាចាំបាច់សម្រាប់ការអនុវត្ត
  • ត្រូវរៀបចំសកម្មភាពក្នុងកិច្ចការ ។ សកម្មភាពក្នុងកិច្ចការទាក់ទិនទៅនឹងការបំបែកកម្មវិធីចេញជាការងារ ឬសកម្មភាពផ្សេងៗគ្នា ហើយប្រគល់វាទៅបុគ្គលិកផ្សេងៗគ្នា ។ បុគ្គលិកម្នាក់ត្រូវដឹងថា ការងារនីមួយៗត្រូវដំណើរការនៅពេលណាទីណា និងយ៉ាងដូចម្តេច ។
  • សកម្មភាពម៉ាឃីីធីងត្រូវតែតាមដានត្រួតពិនិត្យដោយប្រុងប្រយ័ត្ន ដើម្បីឲ្យប្រាកដថា អ្វីៗប្រព្រឹត្តទៅតាមផែនការ ។
  • ត្រូវចាត់វិធានការណ៍ត្រឹមត្រូវនានាឲ្យបានរហ័ស ប្រសិនបើព្រឹត្តការណ៍ ឬភាពអវិជ្ជមានណាមួយកើតមានឡើង ឧទាហរណ៍ដូចជា​ មានការឆ្លើយតបមិនល្អពីអតិថិជនក្នុងអំឡុងពេលអនុវត្តន៍កម្មវិធីម៉ាឃីធីង ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login