Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៦- ដូចម្តេចហៅថាការពិពណ៌នាមុខតំណែង ?

៧- ដូចម្តេចដែលហៅថាប្រព័ន្ធគ្រប់គ្រងគុណផល ?

៨- តើទម្រង់លិខិតរដ្ឋបាលចែកចេញជាប៉ុន្មានផ្នែក ? គឺអ្វីខ្លះ ? ចូររៀបរាប់ ?

៩- តើនិយមន័យមន្រ្តីរាជការស៊ីវិលមានអ្វីខ្លះ ? ចូររៀបរាប់អំពីនិយមន័យទាំងនោះ ?

១០- ដោយយោងតាមព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ស្តីពីគោលការណ៍រួមនៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋថ្មី តើក្របខណ្ឌមន្រ្តីរាជការបែងចែកជាប៉ុន្មានប្រភេទ ? មានអ្វីខ្លះ ? ចូររៀបរាប់អំពីឋានន្តរស័ក្តិនិងថ្នាក់នៃប្រភេទក្របខណ្ឌនីមួយៗ ?

ចម្លើយ

៦- ការពិពណ៌នាមុខតំណែង គឺសំដៅដល់ការកំណត់នូវកាតព្វកិច្ច និងការទទួលខុសត្រូវរបស់មុខតំណែងនីមួយៗ ។ ការពិពណ៌នាមុខតំណែង នឹងត្រូវរៀបចំឡើងដំបូងសម្រាប់មុខតំណែង ចាប់ពីថ្នាក់អគ្គនាយក ថ្នាក់អគ្គលេខាធិការ ដល់ថ្នាក់ប្រធានការិយាល័យ ។ ការពិពណ៌នាមុខតំណែងក៏នឹងត្រូវរៀបចំឡើងសម្រាប់ក្រុមគោលដៅមួយចំនួនដូចជា គ្រូបង្រៀន អ្នកមានវិជ្ជាជីវៈខាងវេជ្ជសាស្ត្រ ឬអ្នកស្រាវជ្រាវជាដើម ។ កម្រងឯកសារស្តីអភិក្រមនៃការគ្រប់គ្រងធនធានមនុស្សនឹងរៀបរាប់ពីនិតីវិធីលម្អិតក្នុងការបង្កើតនឹងការរៀបចំធ្វើបច្ចុប្បន្នកម្មទៅលើការពិពណ៌នាមុខតំណែង ។

៧- ប្រព័ន្ធគ្រប់គ្រងគុណផល គឺសំដៅដល់ការប្រមូលផ្តុំនូវសមាសធាតុសំខាន់ៗ ដែលរៀបចំឡើងដើម្បីសម្រេចបាននូវគោលបំណងរួមរបស់ក្រសួង ស្ថាប័ន អង្គភាព ក្រុមការងារ និងមន្រ្តីរាជការ មានដូចជា ការបង្កើតវត្ថុបំណងនឹងទិសដៅការងារពិពណ៌នាមុខតំណែង ផែនការការងាប្រចាំឆ្នាំ ការព្រមព្រៀងអនុវត្តការងារប្រចាំឆ្នាំរបស់មន្ត្រីរាជការ ដែលទាំងអស់នេះជាការងារសំខាន់នៃការគ្រប់គ្រងការងារប្រចាំថ្ងៃ ។ ប្រព័ន្ធគ្រប់គ្រងគុណផលមានការជាប់ទាក់ទងដោយផ្ទាល់ទៅនឹងដំណើរការនៃការគ្រប់គ្រងធនធានមនុស្ស ដូចជាការកំណត់ពីតម្រូវការក្នុងការអភិវឌ្ឍសមត្ថភាព និងការគិតគូរលើការវិវឌ្ឍអាជីព ។

៨- ទម្រង់លិខិតរដ្ឋបាលចែកចេញជា៣ផ្នែកគឺ ផ្នែកក្បាល (ដើមឬសេចក្តីដើម) ផ្នែកអត្ថបទ (កណ្តាលឬតួសេចក្តី) និងផ្នែកបញ្ចប់ (បញ្ចប់ឬសេចក្តីបញ្ចប់) ។

ក- ផ្នែកក្បាល​(ដើមឬសេចក្តីដើម) មាន ៖

- របបនយោបាយ

- បាវចនា

- សញ្ញាសម្គាល់ក្រសួងស្ថាប័នឬអង្គភាព

- ប្រភពលិខិត

- លេខលិខិតនិងអក្សរសម្គាល់លិខិត

- ទីកន្លែងធ្វើនិងកាលបរិច្ឆេទ

ខ- ផ្នែកអត្ថបទ(កណ្តាលឬតួសេចក្តី) មាន ៖

- បេសកៈ

- ស្វាគមន៍

- គម្យជន

- តាមរយៈ

- កម្មវត្ថុ

- យោង

- លិខិតភ្ជាប់

- អធិប្បាយខ្លឹមសារ

- ការបញ្ជាក់

- សម្តែងការគួរសម

គ- ផ្នែកបញ្ចប់

- មុខងារម្ចាស់លិខិត

- ហត្ថលេខាឈ្មោះនិងត្រា

- ចម្លងជូនឬកន្លែងទទួល

៩- និយមន័យមន្រ្តីរាជការមាន៥ដូចខាងក្រោម ៖

ក- និយមន័យទី១ ៖ មន្រ្តីរាជការ គឺជាបុគ្គលដែលតែងតាំងនៅក្នុងមុខតំណែងអចិន្រ្តៃយ៍ និងតាំងស៊ប់ក្នុងមុខតំណែងក្នុងឋានន្តរស័ក្តិតាមឋានានុក្រម ។

ខ- និយមន័យទី២ ៖ មន្ត្រីរាជការ គឺសំដៅលើបុគ្គលដែលតែងតាំងក្នុងការងារអចិន្ត្រៃយ៍ និងត្រូវបានតាំងស៊ប់ក្នុងក្របខណ្ឌនៃឋានានុក្រមរដ្ឋបាលរបស់រដ្ឋឬគ្រឹះស្ថានសាធារណៈ ។

គ- និយមន័យទី៣ ៖ មន្ត្រីរាជការ គឺជាបុគ្គលដែលត្រូវបានបញ្ចូលក្នុងក្របខណ្ឌ និងតែងតាំងក្នុងសេវាកម្មរដ្ឋាភិបាលក្រោមបញ្ញត្តិមុខងារសាធារណៈ​និងបើកបៀវត្សពីការបម្រុងថវិកាទុកសម្រាប់ក្រសួងស៊ីវិល និងនាយកដ្ឋាននានា ។

ឃ- និយមន័យទី៤ ៖ មន្ត្រីរាជការ គឺជាបុគ្គលដែលត្រូវជ្រើសរើសដោយប្រឡងប្រជែងឲ្យចូលក្នុងក្របខណ្ឌបង្កើតឡើងដោយព្រះរាជក្រឹត្យ បានធ្វើការនៅក្នុងក្រសួងស្ថាប័នណាមួយ និងត្រូវបានទទួលប្រាក់សោធននិវត្តន៍ ។ ភ្នាក់ងារជាប់កិច្ចសន្យា មិនមែនជាមន្ត្រីរាជការទេ ព្រោះពួកគេជ្រើសរើសឲ្យចូលធ្វើការតាមកិច្ចសន្យា និងមិនបានទទួលប្រាក់សោធននិវត្តន៍ឡើយ ។

ង- និយមន័យទី៥ ៖ មន្ត្រីរាជការ គឺជាបុគ្គលដែលបម្រើសេវាសាធារណៈ ដែលធ្វើការទៅតាមបញ្ជារបស់ថ្នាក់លើ និងតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។ ដូច្នេះនៅជាប់ខ្លួនគេមានអំណាចអាថ៌កំបាំងមួយ គឺអំណាចសាធារណៈ និងជាមន្ត្រីរាជការដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយវិធានទាំងឡាយ ដែលមានចែងក្នុងច្បាប់សហលក្ខន្តិកៈមន្រ្តី មន្ត្រីរាជការស៊ីវិល ។ មានន័យថាមន្ត្រីដែលជ្រើសរើសដោយការប្រឡងប្រជែងឲ្យចូលក្នុងក្របខណ្ឌមានការឡើងថ្នាក់ឬឋានន្តរស័ក្តិ និងទទួលបានសោធននិវត្តន៍ ។ ល។

១០- ដោយយោងតាមព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ស្តីពីគោលការណ៍រួមនៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋថ្មី ក្របខណ្ឌមន្រ្តីរាជការបែងចែកជា៣ប្រភេទ គឺប្រភេទក្របខណ្ឌ (ក) ប្រភេទក្របខណ្ឌ (ខ) និងប្រភេទក្របខណ្ឌ (គ) ។

  • ប្រភេទក្របខណ្ឌ (ក) មានឋានន្តរស័ក្តិនិងថ្នាក់ដូចខាងក្រោម​៖

- ក.៣.៤, ក.៣.៣, ក.៣.២, ក.៣.១

- ក.២.៤, ក.២.៣, ក.២.២, ក.២.១

- ក.១.៦, ក.១.៥, ក.១.៤, ក.១.៣, ក.១.២, ក.១.១

  • ប្រភេទក្របខណ្ឌ (ខ) មានឋានន្តរស័ក្តិនិងថ្នាក់ដូចខាងក្រោម​៖

- ខ.៣.៤, ខ.៣.៣, ខ.៣.២, ខ.៣.១

- ខ.២.៤, ខ.២.៣, ខ.២.២, ខ.២.១

- ខ.១.៦, ខ.១.៥, ខ.១.៤, ខ.១.៣, ខ.១.២, ខ.១.១

  • ដោយឡែកប្រភេទក្របខណ្ឌ (គ)​គ្មានឋានន្តរស័ក្តិទេមានតែថ្នាក់ដូចខាងក្រោម ៖

- គ.១០, គ.៩,​ គ.៨, គ.៧, គ.៦, គ.៥, គ.៤, គ.៣, គ.២,​ គ.១

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login