បរិស្ថានគឺជាអ្វីៗដែលនៅជុំវិញខ្លួនយើងទោះមានជីវិតក្តី គ្មានជីវីតក្តីហើយមានទំនាក់ទំនងគ្នាទៅវិញទៅមក ។ បរិស្ថានចែកចេញជាបីប្រភេទគឺៈ
- បរិស្ថានធម្មជាតិ ( អ្វីៗកើតឯកឯង )
- បរិស្ថានមនុស្ស ( ប្រជាជនទូទៅ )
- បរិស្ថាន សង្គមវប្បធម៌ ( អ្វីៗកើតពីស្នាដៃមនុស្ស ) ។
វិធីថែរក្សាការពារបរិស្ថានមានៈ
- មិនចោលសំរាមកាកសំណល់ជាតិពុលចាល់ក្នុងទឹក
- ជួយថែរក្សាសម្អាតទីធ្លាសារធាណៈ និងគេហដ្ឋាន
- កាត់បន្ថយការប្រើថ្នាំគីមី ការកាប់បំផ្លាញព្រៃឈើ
- ដាំដើមឈើឡើងវិញក្នុងគ្រួសារសាលារៀន សហគមន៍
- ជួយរក្សាអនាម័យទឹក ដីកាត់បន្ថយផ្សែងពុលផ្សេងៗ
- ចូលរួមធ្វើអនាម័យតាមសហគមន៍ និងបំផុសការការពារបរិស្ថាន
- បំផុសការផ្សព្វផ្សាយឲ្យបានទូលាយពីសារៈសំខាន់នៃការការពារបរិស្ថានតាមរយៈការរួបរួមសាមគ្គី គ្នាគ្រប់មជ្ឈដ្ឋាន
- ជំរុញការអនុវត្តច្បាប់ បរិស្ថានឲ្យមានប្រសិទ្ធិភាព ។