ការពន្យល់ទ្រឹស្ដីថ្មីនៃការជំរុញទឹកចិត្ត ដូចជាទ្រឹស្តី E RG របស់ ក្លាយតុន អាឌ័រហ្វ័រ និងទ្រឹស្តីតម្រូវការរបស់ ម៉ាក់ក្លឺ ឡេន គឺ ៖
ក- ទ្រឹស្តី ERG របស់កា្លយតុន អាឌ័រហើរ គឺអាទិភាពទំនាក់ទំនងភាពលូតលាស់ គេហៅថាទ្រឹស្តីERG រួមមាន៖
- អាទិភាព ៖ មានន័យតម្រូវការទាំងឡាយមានដូចជា គំនិតរបស់លោក Maslow គឺស្ថិតនៅក្នុងតម្រូវការជីវសាស្ត្រ និងតម្រូវការសុវត្ថិភាព ។
- ការទំនាក់ទំនង ៖ គឺភាពរក្សាទំនាក់ទំនងបុគ្គលមានសារៈសំខាន់វាត្រូវនឹងតម្រូវការ Maslow គឺតម្រូវការសង្គម និតតម្រូវការកិត្តយស ។
- ភាពលូតលាស់ ៖ គឺជាសេចក្តីប្រាថ្នាសម្រាប់ការអភិវឌ្ឍបុគ្គល វាចេញមកពីលក្ខណៈនៃតម្រូវការ Maslow តម្រូវការកិត្តយស និង តម្រូវការពេញលេញ ។
ខ- ទ្រឹស្តីតម្រូវការរបស់ម៉ាក់ក្លឺឡេនផ្តោតទៅលើតម្រូវការ ៣គឺ ៖
- តម្រូវការសម្រេចស្នាដៃ ៖ គឺផ្តាជ្ញាចិត្ត ដើម្បីជោគជ័យការសម្រេចគោលបំណង និងស្នាដៃ ។
- តម្រូវការអំណាច ៖ គឺតម្រូវការដើម្បីធ្វើឱ្យអ្នកដទៃព្រឹត្ត ឬធ្វើតាមវិធីដែលគេប្រាប់ ហើយធ្វើឱ្យមានឥទ្ធិពលលើអ្នកដទៃ ។
- តម្រូវការសម្របសម្រួល ៖ គឺសេចក្តីប្រាថ្នាចំពោះមិត្តភាព និងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអន្តរបុគ្គល ។